ទេសចរណ៍

ប្រាសាទទាំង ៥ នេះអាចលេងស្ទីលថត Temple Run ស្អាតប្លែកពីរូបនៅអង្គរវត្ត និងតាព្រហ្ម

ការពេញនិយមថតរូប ឬវីដេអូរបស់ភ្ញៀវទេសចរដោយយកលំនាំតាមហ្គេម Temple Run នៅប្រាសាទបុរាណនៃប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម បានផ្ទុះខ្លាំងលើបណ្ដាញសង្គម។ ទន្ទឹមនឹងមានការល្បីខ្លាំងអំពីស្ទីលថតបែប Temple Run ក៏មានការសម្ដែងក្ដីព្រួយបារម្ភថា វាអាចបង្កការខូចខាតដល់ប្រាសាទបុរាណ ឬអាចបង្កគ្រោះថ្នាក់ដល់អ្នកថតថែមទៀត។ មតិម្ខាងទៀតបានបានលើកពីភាពវិជ្ជមានថាថា ការថតបែប Temple Run ដែលចំណាយពេលត្រឹមតែប៉ុន្មានវិនាទីនោះ មិនទំនងជាប៉ះពាល់ដល់ប្រាសាទបុរាណ ឬបង្ករបួសស្នាមដល់អ្នកទេសចរនោះឡើយ។ និន្នាការនេះថែមទាំងជួយផ្សព្វផ្សាយប្រាង្គប្រាសាទកម្ពុជាទៅកាន់ពិភពលោកថែមទៀតផង។
August Stella

អត្ថបទបន្ថែម

៨ ចំណុច ដែលអ្នកគួរស្នាក់នៅផ្ទះសហគមន៍ (Homestay)

ផ្ទះ​ស្នាក់​តាម​សហគមន៍គឺជា​ទីតាំង​ទេសចរណ៍​ដែល​អ្នក​គួរតែ​សាកល្បងព្រោះ​វា​នឹងធ្វើឱ្យ​អ្នកទទួលបាន​បទពិសោធ​ន៍​ថ្មី នៃ​ការ​ដើរលេង​បែប​ឯកជនប្លែក​អារម្មណ៍ ជាពិសេស​ការ​ស្នាក់នៅ មានតម្លៃ​ធូរ​ថ្លៃ និង​ចំណេញ​ច្រើនតួយ៉ាង​ការ​ស្នាក់នៅ​ភូមិ​បណ្តែត​ទឹក ឧទ្យាន​ជាតិ តំបន់​ការពារ ភូមិ​តាម​តំបន់ឬ​សហគមន៍​ជនជាតិដើម​ភាគតិច​ដាច់ស្រយាល​ជាដើម​។
សួស យ៉ាមី

ស្ពានពស់កណ្តាលវាលស្រែស្រស់ស្អាត ក្បែរជើងភ្នំគូលែន ស្រុកស្វាយលើ កំពុងទាក់ទាញភ្ញៀវទេសចរ ភ្លូកទឹកភ្លូកដី

ស្ពានពស់អូរមានជ័យ ទឹកដីស្វាយលើ គឺជាទីលម្ហែកាយបែបផ្ទះស្នាក់ (Homestay) ជាប់ជើងភ្នំគូលែន ដែលក្រាលក្របដោយធម្មជាតិព័ណ៌បៃតងខៀវខ្ចី អមដោយបរិយាកាសល្អបរិសុទ្ធ និងមានកន្លែងថតរូបស្អាតៗ ជាពិសេសស្ពានឈើដ៏វែង សាងសង់កាច់កុងដូចជាសត្វពស់ ផុសឡើងចំកណ្ដាលវាលស្រែវាលស្រូវ។
លៀប ទេពិទូ

អង្គរវត្ត និងកំពង់ភ្លុក ជាប់ជាតំបន់ទេសចរណ៍ដែលគួរទៅ ក្នុងចំណោម២៥ នៅអាស៊ី របស់ Tripadvisor

គេហទំព័រទេសចរណ៍ដ៏ល្បី Tripadvisor បានកំណត់តំបន់ទេសចរណ៍២ ក្នុងខេត្តសៀមរាប គឺប្រាសាទអង្គរវត្ត និងភូមិកំពង់ភ្លុក ជាទីតាំងដែលអ្នកទេសចរគួរទៅប្រចាំឆ្នាំ២០២៤ ក្នុងចំណោមទីតាំងទេសចរណ៍ចំនួន ២៥ ក្នុងបណ្តាប្រទេសអាស៊ី។ នេះបើតាមអ៊ីម៉េលរបស់ Tripadvisor ប្រចាំខែកក្កដា ដែលបានផ្ញើទៅកាន់អ្នកប្រើប្រាស់អេប Tripadvisor ។
សួស យ៉ាមី

ទឹកជ្រោះតាតៃ ទេសភាពស្អាតពន់ពេក លាក់ខ្លួនបង្អួតធម្មជាតិនៅក្នុងទឹកដីស្រុកកោះកុង

ទឹកជ្រោះតាតៃ ឬទឹកធ្លាក់តាឥសី គឺជាទីទេសចរណ៍ដ៏ពេញនិយមប្រចាំស្រុកកោះកុង នៃខេត្តកោះកុង ដែលទឹកធ្លាក់នេះ មានល្បាក់ទឹកហូរជាដំណាក់ៗយ៉ាងស្រស់ស្អាត ហ៊ុមព័ទ្ធដោយទេសភាពព្រៃភ្នំជុំជិត ស័ក្កសមសម្រាប់អ្នកស្វែងរកកន្លែងដើរលេងបែបបោះតង់ ក្រសោបដោយធម្មជាតិ ជាពិសេសនៅក្នុងរដូវវស្សានេះ។
លៀប ទេពិទូ

ភ្ញៀវទេសចរជាង ៥ពាន់នាក់ ចូលរួមព្រឹត្តិការណ៍“Big Bike meeting Elite Night” នៅផាប់ស្ទ្រីត

សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជានិង​ក្លឹប FRIENDLY BIKER CAMBODIA បានរៀបចំ​ព្រឹត្តិការណ៍ “BigBike meeting Elite Night” កាលពី​រាត្រី​ថ្ងៃទី​១៣ខែកក្កដា ឆ្នាំ​២០២៤ក្នុង​គោលបំណង​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​សក្តានុពល​វិស័យ​ទេសចរណ៍នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្តសៀមរាប តាមរយៈ​វិស័យ​កីឡា​ម៉ូតូ​ធំ។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ចំណាយលុយជិត៣លានដុល្លារ បង្កើតសួនផ្កាខ្នាតយក្សរូបផ្ការំដួលដ៏ស្រស់ស្អាត បង្អួត ខ្លួនលើទឹកដីសៀមរាប

អង្គរវ៉ូនឌើរ ហ្គាឌិន (Angkor wonder Gaden) គឺជាសួនផ្កាខ្នាតយក្សដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានផ្កាជាច្រើនប្រភេទចម្រុះព័ណ៌យ៉ាងស្រស់ស្អាត រចនាចេញជារូបរាងផ្ការំដួល ដែលជាផ្កាតំណាងជាតិខ្មែរ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងនៅលើទឹកដីអង្គរអច្ឆរិយ។
លៀប ទេពិទូ