Wake Park Cambodia កន្លែងជិះស្គីលើទឹកដ៏ប្លែកដំបូងគេ នៅក្រុងសៀមរាប
Wake Park Cambodia គឺជាទីកម្សាន្តថ្មីប្លែកមួយ ដែលមានកីឡាលើទឹកដ៏ទាក់ទាញ គឺការជិះក្តារបន្ទះ ឬក្តារស្គីលើទឹកអូសដោយខ្សែរ៉ក ដែលធ្វើឱ្យភ្ញៀវទេសចរសប្បាយរីករាយ និងភ័យបុកពោះ បន្ថែមពីនោះក៏មានពោងខ្យល់បណ្ដែតទឹក និងឆេ្នរខ្សាច់សក្បុសដ៏ស្អាតផងដែរ។
លៀប ទេពិទូ
សារមន្ទីរទួលស្លែង ជាប់ជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតនៅអាស៊ីរបស់ Tripadvisor
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺស្ថិតក្នុងបញ្ជីជាតំបន់ទេសចរណ៍ ដ៏ពេញនិយមបំផុតនៅអាស៊ី (Top Attractions – Asia) ក្នុងឆ្នាំ ២០២៤ លើគេហទំព័រ ទេសចរណ៍ដ៏ល្បី Tripadvisor ដោយបានទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោក មកស្វែងយល់ពីរឿងរ៉ាវអតីតកាលដ៏ខ្មៅងងឹតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងសិក្សាស្វែងយល់ពីសំណង់អគារនៃសារមន្ទី ដែលនៅតែរក្សាទ្រង់ទ្រាយដ៏យូរអង្វែង។
វង់ អូន
ទីក្រុងភ្នំពេញទទួលបានពានរង្វាន់ ទិសដៅពេញនិយមបំផុត (Best of the Best Destinations) ក្នុងឆ្នាំ ២០២៤ លើគេហទំព័រ tripadvisor
គេហទំព័រទេសចរណ៍ដ៏ល្បី Tripadvisor បានចាត់ទុក ទីក្រុងភ្នំពេញ ដែលជារាជធានី និងជាបេះដូងនៃ ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត (Best of the Best Destinations) នៅក្នុងឆ្នាំ២០២៤ លើពិភពលោក។
វង់ អូន
ជិះឡានលើទឹកមើលទេសភាពតាមដងព្រែក ញ៉ាំអាហារ គេងលម្ហែ នៅភូមិថ្មីកំពត
ភូមិថ្មីកំពត គឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិកែច្នៃជាប់មាត់ទឹក មានទេសភាពគួរជាទីមនោរម្យដូចជា ដងព្រែក ជួរភ្នំ រុក្ខជាតិបៃតងតូចធំ ក្បូនដ៏ធំបណ្តែតលើផ្ទៃទឹក ដែលកំពុងរង់ចាំទទួលភ្ញៀវទេសចរ មកសម្រាកលម្ហែកាយ ជិះទូកកម្សាន្តតាមដងព្រែក ញ៉ាំអាហារ ស្ដាប់តន្ត្រី និងច្រៀងលេងយ៉ាងសប្បាយរីករាយ។
លៀប ទេពិទូ
«កាហ្វេសំរាម» ហាងកាហ្វេដ៏ពេញនិយមលើភ្នំគិរីរម្យ ដែលអ្នកទេសចរមិនដែលរំលង
«ខ្ញុំជាប់ចិត្តនឹងរសជាតិកាហ្វេនៅទីនេះ វាឆ្ញាញ់ ហើយបើឈ្មោះវិញ គឺគួរឱ្យអស់សំណើច ដូចអាយអាពេឡេហេ តែវាជាអាយឡាតេ ហើយតណ្ហាស្រៀវអញ្ចាញ តាមពិតផាសិនសោះ បើការដេគ័រឡូយណាស់ នៅទីនេះមានវត្ថុចាស់ដែលខ្ញុំអត់ធ្លាប់ឃើញជាច្រើន ដូចជាទូរទស្សន៍ជំនាន់មុន រូបគំនូរប្លែកៗ ម៉ូតូសេរីចាស់ ហើយអីដែលមិនសរសើរមិនបាន គឺសំរាមទុយោ គម្របដប ដប ស្លាកលេខ គេច្នៃ យកទៅតុបតែងសឹងគ្រប់កន្លែងតាំងពីផ្លូវចូលមក»។
SR Digital Content Creator
«ភូមិធរណី» ភូមិឋានសម្រាកលម្ហែបែបធម្មជាតិស្រុកស្រែ ក្បែររាជធានីភ្នំពេញ
ភូមិធរណី គឺជារមណីដ្ឋានធម្មជាតិបែបសហគមន៍ ដែលហ៊ុមព័ទ្ធទៅដោយរុក្ខជាតិតូចធំចម្រុះពណ៌ ជាពិសេសដើមត្នោតខ្ពស់ៗប្រមាណជាង ១០០ដើម និងមានបរិយាកាសល្អបរិសុទ្ធ ដែលស័ក្តិសមសម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងលម្ហែកាយនៅជិតទីក្រុង។
លៀប ទេពិទូ