ទេសចរណ៍

ព្រះវិហារកាតូលិក (ពេទ្យយាយជី) មជ្ឈមណ្ឌលសាសនាដ៍ទាក់ទាញ នៅ ខេត្តបាត់ដំបង

October 22, 2024
August Stella
Heading
Option 1

ទឹកដី​​ខេត្តបាត់ដំបង​ក្រៅពី​ល្បី​ម្ហូបអាហារ​សិល្បៈ​ការច្នៃប្រឌិត និង​ធនធាន​ធម្មជាតិ ក៏ខេត្តនៅ​ភាគ​ពាយ័ព្យ​មួយ​នេះ​ជា​​​​​​គោលដៅ​ទេសចរណ៍​​ប្រវត្តិសាស្ត្រទំនៀមទម្លាប់ប្រពៃណី និ​ងជំនឿសាសនាដ៏​សម្បូរបែប​​ផង​ដែរ។

វត្តអារាមពុទ្ធសាសនា​ព្រះវិហារ​ចិន ព្រះវិហាសាសនា​បាហៃ និង​ព្រះវិហារ​កាតូលិក​ដ៏ចំណាស់​ផង​ដែរ។

ក្នុងចំណោម​នោះ​ព្រះវិហារកាតូលិក ពេទ្យយាយជី ជា​ប្រភេទទីគោរពបូជាសម្រាប់​គ្រិស្តសាសនិក​ ដែល​ស្ថិត​ក្នុង​ភូមិ​រំចេក ១សង្កាត់រតនៈ ក្រុងបាត់ដំបង។

យោង​តាម​មន្ទីរទេសចរណ៍​ខេត្ត​ដំបង ព្រះ​សហគមន៍​កាតូលិក​បាត់ដំបង គឺ​ជា​មជ្ឈមណ្ឌល​សាសនា ដ៍​ទាក់ទាញ និង​ពេញនិយម​មួយ​នៅ​ក្នុង​ខេត្ត​បាត់ដំបងដែល​កកើត​ឡើង​ជាង ​២៣៤ឆ្នាំ មក​ហើយ ចំណែក​ព្រះវិហារ​ត្រូវ​បាន​កសាង​ឡើងនៅក្នុងឆ្នាំ ១៨៤៨ ។

យោង​តាម​ប្រសាសន៍​លោក​ឪពុក​នៅព្រះសហគមន៍​កាតូលិក​បាត់ដំបង ព្រះវិហារ​ក្នុង​បរិវេណ(ពេទ្យ​យាយជី) យក​នាម​របស់​ព្រះនាង​ម៉ាឡីឡើង​ស្ថានបរមសុខ។

លោក​​បាន​ពន្យល់ក្នុងសំណេរ​ថា៖ «ព្រះវិហារ​បាន​កសាង​ប្រហែល​សតវត្សរ៍​ទី ១៨។ នៅ​ពេទ្យ​យាយជី​ ដូនជី​តែង​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ ដែល​បង​ប្អូន​ទៅជីកត្បូង​នៅប៉ៃលិន​ភាគច្រើនត្រូវ​គ្រុនចាញ់​គេនាំគ្នា​ស្នើ​ឱ្យ​មក​ព្យាបាល​នៅពេទ្យ​យាយជី។ ការ​ព្យាបាល​ជំងឺ​ជំងឺ គ្រុនឈានឬជំងឺ​រាករុស និង​ជំងឺទូទៅ ដោយក្រុម​បព្វជិកជា​ជនជាតិ បារាំង​នាំ​ឱ្យ​បង​ប្អូន​ខ្មែរ​ភាគ​ច្រើន​មាន​ទំនុក​ចិត្ត»។

ជាអកុសល​ព្រះវិហារ​ប៉ុន្តែ​ត្រូវ​បំផ្លាញ​ក្នុង​របប​ខ្មែរ​ក្រហម។ ព្រះវិហារនិង​កំពូល​ឈើ​ឆ្កាង​ត្រូវ​បាន​បំផ្លាញ​ក្នុង​របប​ខ្មែរ​ក្រហមនិង​ទើប​តែ​ត្រូវបាន​រកឃើញ​​ក្នុង​ឆ្នាំ ២០២០។

គណកម្មការ​ព្រះសហគមន៍​កាតូលិក​បាត់ដំបងបានឱញយដឹងថា ឈឆ្កាង​កំពូល​វិសាល​វិហារ(ចាស់) នៅ​ក្នុងព្រះសហគមន៍​កាតូលិក​បាត់ដំបង ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុម​ជាង​ជួសជុល​តារាង​បាល់ទាត់(ជាពុទ្ធបរិស័ទ) កាល​ពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ​២០២០។ ឈើឆ្កាង​នេះមាន​ទម្ងន់​ប្រមាណ​ជាង ១៧​គីឡូក្រាម។

យោង​តាម​ប្រសាសន៍​របស់​លោក​យាយ​ដាំ ប្រាជ្ញា ជា​ចាស់ព្រឹទ្ធាចារ្យ​ និង​ត្រូវ​ជា​ប្អូន​ស្រី​លោក ឆែម យ៉េន ជា​បូជាចារ្យខ្មែរ​មុន​គេ​បង្អស់​ក្នុង​ប្រវត្តិ​ព្រះសហគមន៍​ខ្មែរ​កាតូលិកបាន​ឱ្យ​ដឹង​ថា៖ «ថ្ងៃមួយ​ខ្ញុំ​បានជួប​លោក​ឪពុក លោកតា​រ៉ង់ឌីណូ នៅភ្នំពេញហើយគាត់បាន​និយាយ​ថា ព្រះវិហារ​យើងនិងអគារ​ផ្សេងៗ​នៅភ្នំពេញ​នេះ​​កកើត​ឡើង​​ក្នុងឆ្នាំ ១៩០០ ប្រហែលជា​ឆ្នាំ ១៩០២​​បាន​មានកំពូលឈើ​ឆ្កាង​នេះ​នៅលើ​ដំបូល​ព្រះវិហារ។នេះ​ជា​កំពូល​ព្រះវិហារ​ដែល​ដូនតា​របស់យើងខ្ញុំបាន​ទទួលអ្វីៗ​គ្រប់យ៉ាង​ពីព្រះវិហារ​នេះ‍‍‍»។

លោកយាយបានបញ្ជាក់ថា​ឈើឆ្កាង​នេះ​គឺ​ជា​កំពូលរបស់​​ព្រះវិហារ​ក្នុងព្រះសហគមន៍​បាត់ដំបង​ព្រះវិហា​រ​យើង​ដែល​មានឈ្មោះ​​​ព្រះនាងម៉ារីឡើង​ស្ថានបរមសុខ។

លោក​យាយប្រាជ្ញា បាន​រំឭក​ប្រាប់ថា៖ «រហូត​ដល់ឆ្នាំ ១៩៧៦ ថ្ងៃមួយ​ខ្ញុំ​ឃើញ​ផ្សែងហុយហើយ​លួច​សួរ​គេ គេថាគេ​ដុតបំផ្លាញព្រះវិហារ​យេស៊ូហើយ នៅពេទ្យ​យាយជីហើយ​ខ្ញុំ​អត់ហ៊ានទទួល​ស្គាល់ ខ្ញុំ​អត់ហ៊ាន​ធ្វើជា​ដឹង​ទេ ខ្ញុំ​ធ្វើ​ដូច​អត់ដឹង​អីទាំងអស់ខ្ញុំធ្វើ​ធម្មតា តែ​ពេលនោះ​អាចថា អ្វី​ដែលជា​អនុស្សាវរីយ៍អ្វី​ដែល​ជា​ដូន​តា​ខ្ញុំ​ហ្នឹង​គឺ​រលាយ​ពេលហ្នឹងហើយ»។

ចាប់តាំងពី​ការ​​ឆ្នាំ ​១៩៧៦រហូត​មក​ដល់បច្ចុប្បន្ន ដែល​​​មាន​រយៈពេលជាង​ ៤០​ឆ្នាំ​ ​កំពូល​ជំនឿ​ដែល​ដូនតាក្នុង​ប្រវត្តិសាស្ត្រ​​​ព្រះសហគមន៍​ខ្មែរ​កាតូលិក​បន្សល់ទុក​ឱ្យ​ត្រូវ​បាន​រកឃើញ​វិញ​គួរ​ឱ្យ​ភ្ញាក់ផ្អើល។

បច្ចុប្បន្ន​បរិវេណ​ព្រះវិហារ​កាតូលិក​បាន​ដើរតួនាទីជា​ទី​សក្ការៈបូជា កន្លែងហាត់កីឡា ទីតាំងរៀបចំពិធីសាសនា សំណង់​អគារស្ថា​បត្យកម្ម កន្លែងស្នាក់នៅ សាលារៀន មណ្ឌលសុខភាព ហាងកាហ្វេ ហាងលក់វត្ថុអនុស្សាវរីយ៍ មណ្ឌល​ស្វាគមន៍​ជន​ពិការ សកម្មភាព​​បណ្តុះបណ្តាល​អប់រំ និង​សប្បុរសធម៌៕

ប្រភពរូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង | យៀបអេងវិជ្ជណា

អត្ថបទពេញនិយម

Starlink Mini ឧបករណ៍ភ្ជាប់អ៊ីនធើណិតខ្នាតតូចសម្រាប់អ្នកចូលចិត្តផ្សងព្រេង និងតំបន់ដាច់ស្រយាល

ខួប ៧៣ ឆ្នាំក្នុងនាមជាសមាជិកអង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដ៏អស្ចារ្យជាច្រើន

លោក ប៉ិល សម្បត្តិ បើកបង្រៀនចិញ្ចឹម និងចែកពូជខ្យងមាសជប៉ុនឥតគិតថ្លៃដល់ជនពិការ និងអ្នកក្សត់ខ្សោយ

តស់! ស្វែងយល់ពីទិវាអន្តរជាតិសម្រាប់ការអភិរក្សស្រទាប់អូហ្សូន ២០២៤

លោក ផាត សុផល បង្កើតសាលាគំនូរ 3D និងភាពយន្ត បង្រៀនក្មេងជនបទ មិនយកប្រាក់