Landscape Cafe កន្លែងផឹកកាហ្វេ និងលេងកម្សាន្តសម្បូរបែប ក្បែរក្រុងភ្នំពេញ
ផឹកកាហ្វេដ៏មានឱជារស និងសម្រាកលម្ហែទស្សនាទឹកជ្រោះសប្បនិម្មិត សួនសត្វ សួនផ្កាចម្រុះពណ៌ដ៏ស្រស់បំព្រង និងថតរូបស្អាតៗនៅ "Landscape Cafe" ហាងកាហ្វេដ៏ពេញនិយម ដែលកំពុងទាក់ទាញភ្ញៀវទេសចរ។
August Stella
ចាំអង្កាល់! មកលេង «ជ្រលងបៃតងវាលពួច» ងូតទឹកជ្រោះ ជិះខ្សែរ៉ក និងគេងស្នាក់តាមជ្រលង
ជ្រលងបៃតងវាលពួច (Green Valley Veal Pouch) គឺជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមប្រចាំខេត្តកំពត ដែលមានទឹកជ្រោះហូរកាត់យ៉ាងវែងអន្លាយ ព្រៃឈើព័ណ៌បៃតងដុះជុំជិត និងមានការកម្សាន្តជាច្រើនដូចជា ការជិះខ្សែរ៉ក ជិះទូកស្ទូចត្រី ជិះម៉ូតូកង់បួន និងដើរឡើងភ្នំទៅលេងទឹកជ្រោះជាដើម។
លៀប ទេពិទូ
ដំណើរផ្លូវទឹកពីសៀមរាបទៅបាត់ដំបង ល្បឿនសន្សឹមៗសមបំណងអ្នកទស្សនាជីវចម្រុះ និងស្វែងយល់ជីវភាពភូមិលើទឹក
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថាក្នុងមួយថ្ងៃមានកាណូត ២០ គ្រឿងបានត្រៀមរួចរាល់ជាស្រេចក្នុងការដឹកអ្នកដំណើរពីបាត់ដំបងទៅសៀមរាប ក្នុងរដូវកាលមានទឹកពេញលេញសម្រាប់ចរាចរណ៍ផ្លូវទឹក។
August Stella
ជាង១ទសវត្សរ៍ KA-Tours នាំភ្ញៀវទេសចរជិះស៊ីក្លូ ស្វែងយល់ពីប្រវត្តិអគារស្ថាបត្យកម្មចាស់ៗនៅរាជធានីភ្នំពេញ
អស់រយៈពេលជាង១ទសវត្សរ៍ អតីតនិស្សិតស្ថាបត្យកម្មខ្មែរ និងបរទេស បានបង្កើត Khmer Architecture Tours (ឬ KA-Tours) នាំភ្ញៀវទេសចរជិះស៊ីក្លូទស្សនាសំណង់ប្រវត្តិសាស្ត្រ អមដោយការបរិយាយរឿងរ៉ាវពីមគ្គុទ្ទេសក៍ដែលសុទ្ធសឹងតែស្ថិតក្នុងវិស័យស្ថាបត្យកម្ម។
KA-Tours ជាអង្គការមិនគិតពីប្រាក់ចំណេញ ដែលត្រូវបានបង្កើតនៅឆ្នាំ ២០០៣ ដើម្បីលើកកម្ពស់ការយល់ដឹងពីសំណង់អគារក្រោយឆ្នាំ ១៩៥៣ ជាឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យភាពពីអាណានិគមនិយមបារាំង។
August Stella
«ផ្កាព្រៃរីស៊ត» ឋានសួគ៌សម្រាកលម្ហែ នៃដែនដីធម្មជាតិស្រស់បំព្រង ក្នុងស្រុកសំឡូត
ផ្កាព្រៃរីស៊ត គឺជាទីតាំងសម្រាកលម្ហែដ៏ស្រស់ស្អាតមួយ ល្បីប្រចាំទឹកដីបាត់ដំបង ដែលសាងសង់តាមចង្កេះភ្នំ រចនាឡើងយ៉ាងប្លែកភ្នែក ព័ទ្ធទៅដោយធម្មជាតិព្រៃឈើជួរភ្នំដ៏ត្រកាល និងមានទឹកធ្លាក់ជាច្រើនកន្លែង។
សួស យ៉ាមី
បទពិសោធន៍ថ្មី ជិះរទេះក្របីលម្ហែកាយ គយគន់ទេសភាព លើទឹកដីអង្គរ
សហគមន៍រទេះក្របី (Buffalo Park) គឺជាទីកន្លែងប្រមូលផ្ដុំទៅដោយរទេះក្របីជាច្រើន សម្រាក់ដឹកភ្ញៀវទេសចរដើរលេងកម្សាន្តតាមភូមិស្រុក និងស្វែងយល់ពីជីវភាពរស់នៅរបស់កសិករខ្មែរដែលរស់នៅតាមទីជនបទនៃដែនដីអង្គរ។
លៀប ទេពិទូ