ទេសចរណ៍

Landscape Cafe កន្លែងផឹកកាហ្វេ និងលេងកម្សាន្តសម្បូរបែប ក្បែរក្រុងភ្នំពេញ

October 22, 2024
August Stella
Heading
Option 1

កណ្ដាល​: ផឹក​កាហ្វេ​ដ៏​មានឱជារសនិង​សម្រាកលម្ហែ​ទស្សនា​ទឹកជ្រោះ​សប្ប​និម្មិត សួនសត្វសួនផ្កា​ចម្រុះ​ពណ៌​ដ៏​ស្រស់បំព្រង និង​ថតរូប​ស្អាតៗ​នៅ "Landscape Cafe" ហាង​កាហ្វេ​ដ៏​ពេញនិយម ដែល​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​។​

Landscape Cafe បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ១០យប់ ដោយ​ការចូល​ទស្សនា​មានតម្លៃ ១​ម៉ឺន​រៀល សម្រាប់​មនុស្ស​ធំ ទាំង​ភ្ញៀវ​ជាតិនិង​ភ្ញៀវ​អន្តរជាតិ ជាពិសេស ពុំ​គិតថ្លៃ​ចំពោះ​កុមារ​កម្ពស់​ក្រោម ១,២​ម៉ែត្រ​ឡើយ ហើយ​សំបុត្រ​នេះ ភ្ញៀវ​អាច​យកទៅ​បង្វិល កង​សំណាងដើម្បី​ដូរ​ជា​រង្វាន់​បាន​។​

អ្វីដែល​ទាក់ចិត្ត​អ្នក​មក​កម្សាន្តគឺ​ទិដ្ឋភាព​ដើមឈើ​តូចធំ​ឈរ​បង្អួតរាងរំលេច​បាន​នូវ​ពណ៌​លាយឡំ​គ្នា​យ៉ាង​ជាប់ចិត្ត និង​គួរ​ជាទី​គយគន់​មិនចេះ​ជិនណាយបន្ថែម​ពីនេះ​ក៏មាន​នូវ​រូប​តុ​ក្ត​តា​ប្លែកៗ និង​ការតាំង​វត្ថុ​នានា​ដូចជាផ្ទះ​កុលាប ក្លោងទ្វារ​បែប​ចិន កន្លែង​អង្គុយលេង កន្លែង​គេង​យោលអង្រឹងការ​ជិះ​ទោង​កម្សាន្ត និង​មាន​ទឹកជ្រោះ​សប្ប​និម្មិត ដែល​ទឹកធ្លាក់​កម្ពស់១០​ម៉ែត្រ ជាពិសេស ការរៀបចំ​ផ្សែង​អ័ព្ទហាក់ដូច​អ្នក​កំពុង​ស្ថិតនៅ​ឋាន​ទុ​សិត​ដ៏​ស្រស់ស្អាត ប្លែក​ភ្នែក ហើយ​ផ្នែក​ខាងក្រោម​មាន​ចិញ្ចឹម​ត្រី​ខយ​ជាច្រើន​ក្បាល សម្រាប់​ភ្ញៀវ​ទស្សនា​។

​បុគ្គលិក​នៅទីនេះ បាន​ឱ្យដឹងពី​ការបង្កើត Landscape Café និង សួនផ្កា Amy in Wonderland ថា៖ «​មូលហេតុ​ដើម្បី​ជួយ​ដល់​បងប្អូន​រស់នៅក្នុង​សហគមន៍ឱ្យមាន​ការងារ​ធ្វើ និង​ជួយ​ទិញ​បន្លែ សាច់​ពី​បងប្អូន​ផងដែរ លើសពីនេះយើង​ក៏បាន​ជួយ​ថែរក្សា​សម្បត្តិ​ធម្មជាតិ ដាំ​ដើមឈើ​ច្រើន​ពាន់ដើម ដើម្បី​កាត់បន្ថយ​ការកើនឡើង​កំដៅ​»​។​

នៅ​ហាង​កាហ្វេ​នេះ ក៏មាន​បម្រើ​ជូន​នូវ​ម្ហូប​កុម្ម៉ង​ជាច្រើន​មុខដូចជា​ម្ហូប​បែប​ខ្មែរ ថៃ វៀតណាម និង អឺរ៉ុប ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ប្រកបដោយ​អនាម័យ​ខ្ពស់ និង​មាន​ក្យូ​ស​សម្រាក​អង្គុយ​ចំនួន ១២ ដែល​ក្នុង​១​ក្យួ​សភ្ញៀវ​អាច​អង្គុយ​បាន​ចំនួន​១០​នាក់​។

​បន្ថែម​ពីនេះ​ក៏មាន​ហាង​លក់​របស់​អនុស្សាវរីយ៍​ដូចជាកូន​រុក្ខជាតិ​ឃ្យូ​តៗ តុក្កតា ផើងផ្កា ដើមឈើ និង​មាន​សេវា​រៀ​ចំ​សួនច្បារ និង​រៀប​ជា​ភ្នំ​ផងដែរ ចំណែក​សួនសត្វមាន​សត្វ​ជាច្រើន​ដូចជា ក្ងោក អណ្ដើក មាន់ទឹក សេក និង​មាន់ព្រៃ​ជាដើមលុះ​ពេល​ល្ងាច ភ្ញៀវ​ក៏​អាច​អង្គុយ​ស្ដាប់ភ្លេង Chill ជាមួយ​គ្រួសារ​មិត្តភក្តិនិង​ញ៉ាំ​អាហារ​យ៉ាង​សប្បាយ នា​វេលា​ដ៏​ល្អ​ផងដែរ​។  

Landscape Cafe មាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ​៣៦៦ ផ្លូវ​លេខ​១៣០ភូមិ​ជោ​ទ្រា​ច ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Landscape Cafe ឬ ​លេខ​ទូរ​សព្ទ​៖ ០៨១ ៩៦៣ ៣៦៦/ ០១១ ៩៦៣ ៣៦៦៕

អត្ថបទពេញនិយម

សំណួរងាយៗជួយឱ្យអ្នកដឹងថាខ្លួនជាមនុស្ស Introvert ឬ Extrovert

យុទ្ធនាការជិះម៉ូតូម្នាក់ឯង ២៥០០០ គីឡូម៉ែត ពីអាល្លឺម៉ងមកកម្ពុជា រៃអង្គាសថវិកាបានជិត ៥ម៉ឺនដុល្លារហើយ

ក្ដីសុបិនប្រជាជនអាមេរិកមានកម្មសិទ្ធិលំដៅដ្ឋាន ប្រឈមនឹងកង្វះ ២ លានផ្ទះទៀត

ប្រាសាទទាំង ៥ នេះអាចលេងស្ទីលថត Temple Run ស្អាតប្លែកពីរូបនៅអង្គរវត្ត និងតាព្រហ្ម

កម្ពុជារំពឹងព្រឹត្តិការណ៍ GUMBALL 3000 លើកស្ទួយទេសចរណ៍ ការវិនិយោគ សប្បុរសធម៌ និងបង្កើតកំណត់ត្រាហ្គីនណេសមុខប្រាសាទអង្គរ