ជីវិត និង សង្គម

ម្សៅប្រូតេអ៊ីន មិនត្រូវបានទទួលស្គាល់ពីរដ្ឋបាលចំណីអាហារ (FDA) ពិភពលោក

October 22, 2024
វង់ អូន
Heading
Option 1

ភ្នំពេញៈ អ្នកលេង​បណ្តាញ​សង្គម​ជាច្រើនបានបង្ហាញ​ប្រតិកម្ម និង​បញ្ចេញមតិ​ខុសគ្នា ទៅលើ វីដេអូ​មួយដែល​នារី​ម្នាក់​កំពុង​កូរ​ម្សៅ​ប្រូតេអ៊ីន​ក្នុង​ចានដែក​យ៉ាង​ធំហើយ​ច្រក​ម្សៅ​នោះ ទៅ​ដាក់​កំប៉ុង ថ្លឹង​គីឡូ​សម្រាប់​លក់​។មតិ​ក្នុង​បណ្តាញ​សង្គម​ទាំងនោះ បានបង្ហាញ​ពី​ការព្រួយបារម្ភ​អំពី​គុណភាពនិង​សុវត្ថិភាព​នៃ​ផលិតផល​ម្សៅ​ប្រូតេអ៊ីន​នេះ ថា​ជា​ផលិតផល​គ្មាន​ស្តង់ដារនិង​គួរ​មាន​អ្នកជំនាញ​ត្រួតពិនិត្យ​ឱ្យ​ត្រឹមត្រូវ មុនពេល​ដាក់លក់​នៅលើ​ទីផ្សារ​។

​ទាក់ទង​នឹង​មតិ​ខាងលើនេះបើតាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ម្សៅ​ប្រូតេអ៊ីន មិន​ត្រូវបាន​គ្រប់គ្រងដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) ពិភពលោក ដូចជា​ថ្នាំពេទ្យនិង​ចំណីអាហារ​ផ្សេងៗ​ទៀត នោះទេ​។

កង្វះ​បទ​ប្បញ្ញត្តិនិង​ទទួលស្គាល់​ដោយ​រដ្ឋបាល​ចំណីអាហារ (FDA) នេះ បានបញ្ជាក់​ន័យ​ថាម្សៅ​ប្រូតេអ៊ីន​គ្រប់​ប្រភេទ មិនត្រូវ​បានធ្វើ​តេស្ត​ដោយ​ទីភ្នាក់ងារ (FDA)ដែល​អាច​ធានា​ពី​សុវត្ថិភាពនិង​ប្រសិទ្ធភាព​ដល់​អ្នកប្រើប្រាស់​នោះឡើយហើយ​វា​អាច​បង្ក​ហានិភ័យ​ដល់​អ្នកប្រើប្រាស់ បើសិនជា​ផលិតផល​នេះមិនមាន​វិញ្ញាបនបត្រ​ចេញពី​មន្ទីរពិសោធន៍​ត្រឹមត្រូវ ព្រោះថា​កន្លងមក​ម្សៅ​ប្រូតេអ៊ីន​មួយចំនួន​នៅលើ​ទីផ្សារ មាន​ផ្ទុក​សារធាតុ​កខ្វក់​ដូចជាថ្នាំ​សម្លាប់​សត្វល្អិត និង​បាក់តេរី ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​

​ដំណោះស្រាយ​ចំពោះ​អ្នកប្រើប្រាស់

​អ្នក​ដែល​ប្រើប្រាស់​ផលិតផល​ម្សៅ​ប្រូតេអ៊ីនអាច​ជ្រើសរើស​វិធីសាស្ត្រ​មួយ​ដែល​ធានា​សុវត្ថិភាព​បាន​គឺ អ្នកប្រើប្រាស់​ត្រូវ​ទិញ​ផលិតផល​ដែលមាន​ការធ្វើ​តេស្ត​ដោយ​ភាគី​ទី​បីពោល​សំដៅ​ដល់ មន្ទីរពិសោធន៍​ឯករាជ្យ ដើម្បី​ផ្ទៀងផ្ទាត់​ពី​សុវត្ថិភាពប្រសិទ្ធភាព​ដល់​អ្នកប្រើប្រាស់ ព្រោះថាការដែល​មាន​មន្ទីរពិសោធន៍​ឯករាជ្យ​ចូលរួម​ធ្វើតេស្តវា​នឹង​បង្ហាញ​ពី​លទ្ធផល​ដោយ​មិន​លំអៀង ទាំង​គុណប្រយោជន៍និង​ផល​អាក្រក់​ដល់​អ្នកប្រើប្រាស់​។

សូមជម្រាបថាមន្ទីរពិសោធន៍​ឯករាជ្យ ដែល​រដ្ឋបាល​ចំណីអាហារ (FDA) ទុកចិត្ត និង​ទទួល មានដូចជា NSF​International, Informed-Sport, និងConsumer Lab ព្រោះ ស្ថាប័ន ទាំងនេះ​ធ្វើការ​ធ្វើតេស្ត​ហ្មត់ចត់ដើម្បី​ធានាថា​ផលិតផល​បំពេញ​តាម​ស្តង់ដារ​គុណភាពគ្មាន​ការបំពុល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​។​

​គួរ​បញ្ជាក់ថាម្សៅ​ប្រូតេអ៊ីន គឺជា​អាហារ​បំប៉ន​សុខភាព​ដែល​ផ្តល់នូវ សារធាតុចិញ្ចឹម សម្រាប់​ការសាងសង់ ជួសជុល​ជាលិកា ផលិត​អង់ស៊ីម អរ​ម៉ូ​ន និង​ជួយ​គាំទ្រ​ដល់​មុខងារ​រាងកាយ​ទាំងមូល​។ម្សៅ​ប្រូតេអ៊ីន​មាន​ច្រើន​ប្រភេទ​ដែលមាន​សារធាតុ​ផ្សំ​ផ្សេងៗ​គ្នា​ជាច្រើនដូចជា​ផ្សំ​ពី រុក្ខជាតិ បន្លែ ផ្លែឈើ ទឹកដោះគោ ស៊ុត សាច់ សណ្តែកសៀង អង្ករ ដំឡូងប័​រ និង​ស៊ុត ជាដើម​។

​វា​មាន​ប្រជាប្រិយភាព​ជាពិសេស​ក្នុងចំណោម​អត្ត​ព​លិ​កអ្នក​ហាត់​កាយ​វប្បកម្ម និង​បុគ្គល​ដែល​កំពុង​ស្វែងរក​ការបន្ថែម​ប្រូតេអ៊ីនដើម្បី​ការលូតលាស់​សាច់ដុំ ការ​សម្រក​ទម្ងន់ ឬ​ថែទាំ​សុខភាព​ទូទៅ​។មូលហេតុ​ដែលនាំឱ្យ​ម្សៅ​ប្រូតេអ៊ីន មាន​ភាព​ល្បី និង​ជ្រៀបចូលទៅក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់​មនុស្ស ដោយសារតែ​ការផ្សព្វផ្សាយ​តាម​ណ្តា​ញ​សង្គមពី​អត្ថប្រយោជន៍​ជាច្រើន​របស់​វា​ចំពោះ​សុខភាព​៕

អត្ថបទពេញនិយម

កុំភ្លេចងើយមើលមេឃ! យប់ថ្ងៃទី ១៩ ខែសីហា មានព្រះចន្ទពេញវង់ Blue Supermoon

អ្នកថតរូបល្បី លោក ឡា ម៉ូ៖ «ខ្ញុំប្រើជីវិតចុងក្រោយ ដាំដើមឈើនៅតំបន់តាំងបំពង់»

Suga ក្រុម BTS ត្រូវពិន័យប្រាក់ ១១៥០០ដុល្លារ ពីបទស្រវឹងបើកបរ

ក្លិបរាំកម្សាន្តនៅក្រុងស៊ាងហៃ ផ្ដល់ការជួបជុំពេលរាត្រីដល់ជនពិការភាពស្តាប់មិនឮ

កន្និដ្ឋា៖ «ខ្ញុំគ្រាន់តែចង់ចែករំលែកចំណេះដឹងតិចតួចដែលខ្ញុំដឹង»