បច្ចេកវិទ្យា

Elon Musk គំរាមហាមឃាត់ឧបករណ៍ Apple ប្រើប្រាស់នៅក្នុងក្រុមហ៊ុនរបស់ខ្លួន

October 22, 2024
ជា វណ្ណារ័ត្ន
Heading
Option 1

ចំណុចសំខាន់នៃអត្ថបទ៖

1. Elon Musk គំរាមហាមឃាត់ឧបករណ៍ Apple ​នៅ Teslaនិង SpaceX បើ Apple រួមបញ្ចូលOpenAI នៅកម្រិត OS។

2. Musk ព្រួយបារម្ភថា Apple និង OpenAIនឹងមិនអាចការពារព័ត៌មានអ្នកប្រើប្រាស់បាន។

3. Apple ប្រកាសការរួមបញ្ចូល Siri ជាមួយ ChatGPTរបស់ OpenAI។

 

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនTesla និង SpaceX បានគំរាមហាមឃាត់ឧបករណ៍ប្រើប្រាស់​ម៉ាកApple ពីក្រុមហ៊ុនរបស់គាត់កាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមហ៊ុនផលិតiPhone បានប្រកាសពីភាពជាដៃគូជាមួយ OpenAI។

នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមXរបស់ Musk បានចែករំលែកការព្រួយបារម្ភអំពីថាតើApple និង OpenAI នឹងការពារព័ត៌មានរបស់អ្នកប្រើប្រាស់ដែរឬទេ។

លោកបានហៅការរួមបញ្ចូលកម្មវិធីរវាងក្រុមហ៊ុនធំទាំងពីរនេះថា «ជាការរំលោភលើសុវត្ថិភាពដែលមិនអាចទទួលយកបាន»  ហើយបាននិយាយថា Apple មិនមានតម្រុយពី​អ្វីដែលកំពុងកើតឡើងនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទក្រុមហ៊ុន Apple បានប្រកាសពីការរួមបញ្ចូលគ្នាជាមួយបញ្ញាសិប្បនិម្មិត OpenAI ទៅលើកម្មវិធីរបស់ខ្លួន Siri។ ការអាប់ដេតនេះគឺ Siriអាចចូលទៅក្នុង Chatbot ដ៏ពេញនិយមរបស់ OpenAI(ChatGPT)។ Apple បាននិយាយថាអ្នកប្រើប្រាស់នឹងត្រូវបានស្នើសុំការអនុញ្ញាតឱ្យចែករំលែកសំណួររបស់ពួកគេជាមួយ ChatGPTហើយសំណើ និងព័ត៌មានរបស់ពួកគេនឹងមិនត្រូវបានកត់ត្រាទុកឡើយ។

ទាក់ទងនឹងការអាប់ដេតនេះ លោក Musk បានបង្ហោះសារលើបណ្តាញសង្គម X ថា៖ «វាជារឿងមិនសមហេតុផលទេដែលApple មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើត AI ផ្ទាល់ខ្លួនរបស់ពួកគេ តែបែរជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាថា OpenAIនឹងការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់បាន!»។

គាត់បាននិយាយជាពិសេសថាឧបករណ៍ Apple នឹងត្រូវបានហាមឃាត់ប្រសិនបើក្រុមហ៊ុននេះ «រួមបញ្ចូល OpenAI នៅកម្រិត OS! ដោយសំដៅទៅលើប្រព័ន្ធប្រតិបត្តិការរបស់Apple ។

ដោយឡែក ក្រុមហ៊ុន Apple បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងប្រើAI ផ្ទាល់ខ្លួន ហើយការរួមបញ្ចូលជាមួយ OpenAI គឺជាមុខងារបន្ទាប់បន្សំតែប៉ុណ្ណោះ។

បន្ថែមពីនេះ Musk បានឆ្លើយតបដោយផ្ទាល់ទៅនឹងសារបង្ហោះរបស់នាយកប្រតិបត្តិApple លោក Tim Cook ហើយបានអះអាងថាលោកនឹងហាមឃាត់ឧបករណ៍ Apple ពីកន្លែងធ្វើការ (ក្រុមហ៊ុន Teslaនិង SpaceX) របស់គាត់ ប្រសិនបើលោក Cookនៅតែមិន​បញ្ឈប់ spyware ដ៏គួរឱ្យភ័យខ្លាចនេះ។លោកបានបន្ថែមថា ភ្ញៀវរបស់ក្រុមហ៊ុនរបស់គាត់នឹងត្រូវបានស្នើឱ្យពិនិត្យឧបករណ៍ Appleរបស់ពួកគេនៅមាត់ទ្វារចេញចូល។

គួរបញ្ជាក់ថា Tesla ដែលជាក្រុមហ៊ុនធំបំផុតរបស់Musk មានបុគ្គលិកចំនួន 140,473នាក់នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃទី 31 ខែធ្នូ។ក្រុមហ៊ុនបានអនុវត្តការបញ្ឈប់ការងារនៅឆ្នាំនេះ។

Muskចូលរួមបង្កើតក្រុមហ៊ុន OpenAI ក្នុងឆ្នាំ 2015 ហើយបានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ខ្លួននៅក្នុងឆ្នាំ 2018 ។ គាត់ធ្លាប់ជាអ្នករិះគន់ក្រុមហ៊ុន និងនាយកប្រតិបត្តិ Sam Altmanផងដែរ។ កាលពីខែមីនា Musk បានប្តឹង OpenAIនិង Altman ក្នុងចំណោមអ្នកផ្សេងទៀតដោយចោទប្រកាន់ថាពួកគេបានបោះបង់ចោលបេសកកម្មបង្កើតក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ AI«សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិយ៉ាងទូលំទូលាយ»។

នាពេលថ្មីៗនេះ Musk បានរៃអង្គាសប្រាក់បានប្រមាណ6 ពាន់លានដុល្លារសម្រាប់ជាមូលនិធិបង្កើតក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (xAI) ជាដៃគូប្រកួតប្រជែងនឹងក្រុមហ៊ុន OpenAI៕

អត្ថបទពេញនិយម

ចម្លាក់ព្រះវិស្ណុ ត្រូវបានសិក្សាវិភាគនៅមន្ទីរពិសោធន៍ក្រោមដីដ៏ទំនើបបំផុតនៅប៉ារីស

អាហារដែលគួរចៀសវាងដើម្បីការពារការកើតមុន

ផ្កាទុំហ៊ូ ជាឆ្នាំងបាយរបស់អ្នកភូមិនៅនេប៉ាល់

តើការត្រាំទឹកក្តៅនៅទេទឹកពុះ អាចព្យាបាលជំងឺពិតមែនឬទេ?

អ្នកសៀមរាបផលិតដីបណ្ដុះដំណាំមានជីវជាតិល្អ ផ្ទុះការគាំទ្រពីកសិករ