ជីវិត និង សង្គម

ប្រទេសចិនបង្កើតបណ្តាញសាកល្បង ៦G ដំបូងបង្អស់លើពិភពលោក

October 22, 2024
វង់ អូន
Heading
Option 1

ថ្មីៗ​នេះ​ប្រទេស​ចិនបាន​បង្កើត​បណ្តាញ​សាកល្បង​នៅ​បណ្តាញ​បច្ចេកវិទ្យា ៦G ដំបូងបង្អស់​នៅលើ​ពិភពលោក ដែល​បង្ហាញ​ពី​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុង​វិស័យ​ទូរគមនាគមន៍​ចិន​។ ការបង្កើត​បណ្តាញ ៦G នេះរួមបញ្ចូល​ការប្រាស្រ័យ​ទាក់ទង​ដ៏​ទំនើប ជាមួយ​បញ្ញា​សិប្បនិម្មិត​(AI) ហើយ​វា​បាន​ប្រើប្រាស់​បច្ចេកវិទ្យា 4G និង 5Gដែលមាន​ស្រាប់ ដើម្បី​សម្រេចបាន​នូវសមត្ថភាព​បញ្ជូន​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។

​គួរឱ្យ​ដឹងផង​ដែរ​ថាបណ្តាញ​បច្ចេកវិទ្យា ៦G នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Zhang Ping ដែលជា​អ្នកសិក្សា​ដ៏​លេចធ្លោ នៃ​បណ្ឌិត្យសភា​វិស្វកម្ម​ចិន និង​ជា​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប៉េកាំង​។​

​មិនតែប៉ុណ្ណោះក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក ZhangPing នេះ​សិក្សា និង​បង្កើតឡើង ដោយ​ជោគជ័យ នូវ​បណ្តាញ​សាកល្បង ៦Gដំបូងបង្អស់​របស់​ពិភពលោក​នេះ ដែល​រួមបញ្ចូល​ការប្រាស្រ័យ​ទាក់ទងនិង​ភាព​វៃឆ្លាត (AI) ដែល​អនុញ្ញាតឱ្យ​សហគមន៍​មនុស្សមាន​ភាព​ប្រាស្រ័យ​ទាក់ទង​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ជាង​មុន​។

​ការបង្កើត​បណ្តាញ​ថ្មី​នេះត្រូវបាន​គេ​រំពឹងថា នឹង​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍន៍​គំរូ​សេដ្ឋកិច្ច​ឌីជីថល​ថ្មី និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​កម្មវិធី ៦Gនាពេល​អនាគត ជាមួយនឹង​សមត្ថភាព​កាន់តែ​ប្រសើរ​៕

ប្រភព៖ ANN/China Daily

អត្ថបទពេញនិយម

តើនរណាជាម្ចាស់ក្រុមហ៊ុនយក្ស ដែល BTS កំពុងជ្រកកោន? ហើយ BTS មានហ៊ុនប៉ុន្មានភាគរយដែរនៅ HYBE?

ប្រាសាទសំបូរព្រៃគុក៖ ទឹកដីផ្តុំដោយរឿងរ៉ាវប្រវត្តិសាស្ត្រ និងសំណង់ប្រាសាទដ៏អស្ចារ្យ

OPPO Find X8 $899 | Find X8 Pro $1199 ប្រកាសសម្ពោធនិងចេញលក់ជាផ្លូវការហើយនៅក្នុង ប្រទេសកម្ពុជា

ប្រាសាទទាំង ៥ នេះអាចលេងស្ទីលថត Temple Run ស្អាតប្លែកពីរូបនៅអង្គរវត្ត និងតាព្រហ្ម

«ល្បែងទាញព្រ័ត្រ» ល្បែងពួកទេព និងពពួកយក្ស