ចំណេះដឹង

វិធីសាស្ត្របំបាត់ និងទប់ស្កាត់មុនក្បាលខ្មៅ

October 22, 2024
វង់ អូន
Heading
Option 1

មុន​ក្បាល​ខ្មៅ(Blackheads) គឺជា​ប្រភេទ​មុន​ដែល​កើតឡើង​ដោយសារតែ​កត្តា​កោសិកា​ស្បែក​ចាស់ៗ ដែល​ងាប់ឬ​មុខ​ឡើង​ខ្លាញ់ និង​ធូលី​ដី បាន​ស្ទះ​នៅក្នុង​រន្ធ​ញើស​នៃ​ស្បែក​របស់​យើងពោល​នៅពេល​រន្ធ​ញើស​បើកចំហ កត្តា​ទាំងបី​ខាងលើ​មានប្រតិកម្ម​អុកស៊ីតដែលនាំឱ្យ​ប្រែ​ពណ៌​ទៅជា​ពណ៌​ខ្មៅ ដែល​បង្ក​ទៅជា​មុន​ក្បាល​ខ្មៅ​។

​នាពេលនេះសារព័ត៌មាន​អេស​អ័​រ (SR) នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​ដើម្បី​បំបាត់ និង​ទប់ស្កាត់​មុន​ក្បាលខ្មៅ​ដូចខាងក្រោម​៖

១ ការលាង​សម្អាត​ស្បែក​

​លាង​សម្អាត​មុខជា​ប្រចាំដោយ​ប្រើ​ផលិតផល​សម្អាត​ស្បែក ដែលមាន​សមាសភាគ ផ្ដោតលើ​ការលាង​សម្អាត​ប្រេងនិង​កោសិកា​ស្បែក​ដែល​ងាប់​។​

២ ប្រើប្រាស់​ផលិតផល​សម្អាត​ដែលមាន​សមាសភាគ Alpha Hydroxy Acids (AHA)

​ការប្រើប្រាស់​ផលិតផល​សម្អាតដែលមាន​សមាសភាគ Alpha Hydroxy Acids (AHA)​។ សមាសភាគ Alpha Hydroxy Acids (AHA) គឺជា​សារធាតុ​ល្អ​បំផុត​សម្រាប់​ស្បែក​មុខស្ងួត និង​ស្បែក​ដែលមានបញ្ហា​ស្នាម​មុន ជាពិសេស​ជួយ​លាង​សម្អាត​ស្បែក និង​កោសិកា​ស្បែក​ដែល​ស្លាប់និង​អាចជួយ​ការពារ​ការកកស្ទះ​នៃ​រន្ធ​ញើស ធ្វើឱ្យ​ស្បែក​ទន់​រលោង​ហ្មត់បំបាត់​ស្នាម ប្រឆាំងនឹង​ភាព​ចាស់​មុន​វ័យ​។​

៣ ប្រើប្រាស់​ម៉ាស់​មុខ​ដែលមាន​សារធាតុ Charcoal

​ម៉ាស់​មុខCharcoal គឺជា​ប្រភេទ​ធ្យូង​ម៉ាសដែលមាន​សមត្ថភាព​ក្នុងការ​ស្រូបយក​បាក់តេរី និង​ជាតិពុល​ពី​ស្បែកជួយ​បូម​ប្រេងនិង​កាកសំណល់​ពីរ​ន្ធ​ញើសហើយ​អាចជួយ​កាត់បន្ថយការ​កើតមុន​ក្បាល​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

៤ ចៀសវាង​ផលិតផល​ដែល​ស្ទះ​រន្ធ​ញើស​

​ជៀសវាង​ការប្រើប្រាស់​ផលិតផល​ដែលមាន​សមាសភាគ​ដែល​អាច​កកស្ទះ​រន្ធ​ញើសដូចជា ម្សៅ​ផាត់មុខ ឬ​ផលិតផល​សម្អាង​ដែលមាន​ជាតិ​ប្រេង​ខ្ពស់​។​

៥ ចូល​ប្រើប្រាស់​សេវាកម្ម​លាង​សម្អាត​ស្បែ​កមុខ​(Facial)

​ប្រសិនបើ​បញ្ហា​មុន​ក្បាល​ខ្មៅ​មិនអាច​ទប់ស្កាត់បាន​តាម​រយៈ​ការសម្អាត​ផ្ទាល់ខ្លួននោះ​អ្នក​អាច​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ព្យាបាល​រោគ​សើ​ស្បែកដើម្បី​ធ្វើ​ការលាង​សម្អាត​ស្បែ​កមុខ ។​

៦ កុំ​យកដៃ​ប៉ះ​ផ្ទៃមុខ បើ​មិនចាំបាច់​

​កុំ​យកដៃ​ទៅ​ញិច​មុន  ឬ​ប៉ះពាល់​មុខ​បើ​មិនចាំបាច់ព្រោះ​អាច​បង្ករ​អោយ កើនឡើង​នូវ​បញ្ហា​ស្បែក​កាន់តែខ្លាំង​។​

ចំណាំ​: ប្រសិនបើ​បញ្ហា​មុន​ក្បាល​ខ្មៅ​បន្ត​កើនឡើង និង​បង្កើត​បញ្ហា​ស្បែក​ធ្ងន់ធ្ងរគួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​សើ​ស្បែក​ដើម្បី​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ​៕

អត្ថបទពេញនិយម

មិនចង់ឲ្យមុខជាំ ស្រីៗត្រូវចេះតិចនិកទាំងនេះ

លោក​ វួច ធុច កែច្នៃស្វាយទុំជាស្រាស្វាយ កំពុងទទួលបានការចាប់អារម្មណ៍

មីសួរមាន់ស្រែ ល្បីឆ្ងាញ់តៗគ្នា ក្បែរផ្សារអូឡាំពិក

តើនរណាជាម្ចាស់ក្រុមហ៊ុនយក្ស ដែល BTS កំពុងជ្រកកោន? ហើយ BTS មានហ៊ុនប៉ុន្មានភាគរយដែរនៅ HYBE?

អារ៉ែងខេមភីង រីស៊តធម្មជាតិជាប់ដងស្ទឹង ក្បែរជួរភ្នំក្រវ៉ាញ កំពុងទាក់ទាញទេសចរកុះករ