ចំណេះដឹង

វិធីសាស្ត្រសម្រកទម្ងន់ ដែលមានសុវត្ថិភាព

October 31, 2024
វង់ អូន
Heading
Option 1

ការ​សម្រក​ទម្ងន់​ដែលមាន​សុវត្ថិភាពទាមទារ​​ពេលវេលា និង​ការទទួលខុសត្រូវ​ខ្ពស់។ ​ការ​សម្រក​ទម្ងន់​ដែលមាន​សុ​វត្តិភាព និង​ប្រសិទ្ធភាព​ចំពោះ​សុខភាព ត្រូវ​អនុវត្ត​តាម​វិធីសាស្ត្រ​ដ៏​មាន​តុល្យភាពមួយ​ ​ដែល​​ពាក់ព័ន្ធ​ទៅនឹង​ការកែសម្រួល​របប​អាហារ​បន្តិច​ម្តងៗផ្សំជាមួយ​សកម្មភាព​រាងកាយ​ជាប់លាប់ជាពិសេស​ការផ្លាស់ប្តូរ​របៀបរបប​រស់នៅ​តែ​ម្តង​។

ថ្ងៃនេះ SR News និង​លើកយក​ចំណុច​សំខាន់ៗ​មួយចំនួន​ដែលវិទ្យាស្ថាន​​ស្រាវជ្រាវ​​សុខភាពល្បីៗ​​ដូចជាCDC និង Mayo Clinic បាន​ណែនាំ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​ប្រកបដោយ​សុ​វត្តិភាព​។​

​ចំណុច​សំខាន់ៗ​សម្រាប់​ការ​សម្រក​គីឡូ​ដែលមាន​សុវត្ថិភាព​រួមមាន​៖

១. ក្នុង​មួយ​សប្តាហ៍​សម្រក​គីឡូ​ត្រឹមតែ (០.៥ - ១ គីឡូក្រាម​)

​ក្នុង​មួយ​សប្តាហ៍​សម្រក​គីឡូ​ប្រហែល០.៥ - ១ គីឡូក្រាម គឺមាន​សុវត្ថិភាពស្រប​​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ វា​ក៏​ជា​កម្រិត​ដែល​ផ្តល់​លទ្ធផល​ល្អ​ និង​សុ​វត្តិភាព​​យូរអង្វែង ​ជាង​ការបន្ថយទម្ងន់​បែប​ស្រក​លឿន​​ក្នុង​រយៈពេលដ៏​ខ្លី​​​​។​

២. បរិភោគ​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​

​ព្យាយាម​បរិភោគ​ចំណីអាហារ​ដែលមាន​សារធាតុចិញ្ចឹម​គ្រាប់​គ្រាន់និង​​ផ្តល់​ថាមពល​ល្អ​សម្រាប់​រាងកាយ​។ ចំណីអាហារ​ពិសេសៗ​ទាំងអស់នោះ​មានដូចជាបន្លែ ផ្លែឈើ ត្រី សាច់ និង​ប្រភេទ​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​សំខាន់ៗ​គ្រប់គ្រាន់​។​

៣. ផឹកទឹក​ឲ្យ​បាន​ច្រើន​

ការ​ផឹកទឹក​ច្រើន​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆាប់​ឆ្អែតហើយ​កាត់បន្ថយ​ចំណង់​ទទួលទាន​​អាហារ។ លើសពីនេះទឹកក៏​​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​កាន់តែ​ប្រសើរ​ផងដែរ​។​

៤. ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​

​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ធ្វើឱ្យ​សាច់ដុំ​រឹងមាំ និងជួយ​ឱ្យ​អារម្មណ៍​យើង​​ចេះ​អត់ធ្មត់​ច្រើនជាង​មុន។​ជាពិសេសលំហាត់ប្រាណ​​ថែមទាំង​ជួយ​បង្កើន​កម្លាំងនិង​សុខភាព​ឲ្យ​បានល្អ​ប្រសើរ​ សម្រាប់​ប្រព័ន្ធ​បេះដូង និង​ស​សៃ​ឈាម​ទៀតផង។​​

៥.គេង​ឱ្យបាន​គ្រប់គ្រាន់

​ការ​គេង​ប្រហែល៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​អាចជួយ​ឱ្យ​យើង​គ្រប់គ្រង​អារម្មណ៍បានល្អ មានការ​ចងចាំ កាត់បន្ថយ​ភាព​តានតឹង និង​ការបាក់​ទឹកចិត្ត។ ការ​គេង​គ្រប់គ្រាន់ក៏​​កាត់បន្ថយ​ការ​ឆាប់​ឃ្លាន ​និង​ជួយសម្រួល​ដល់​សុខភាព​បាន​យ៉ាង​ល្អ​។​

៦. កាត់បន្ថយ​អាហារ​ផ្អែម និង​អាហារ​ប្រើប្រាស់​ខ្លាញ់​ច្រើន​

​ការបរិភោគ​អាហារ​ដែល​ផ្ទុក​កាឡូរី​ច្រើន​ជាង​តម្រូវការ​ប្រចាំថ្ងៃអាច​បង្ក​ឲ្យ​ឡើង​ទម្ងន់​​​យ៉ាង​ឆាប់រហ័ស​ឡើងវិញ។ ​ដូច្នេះ​ការផ្លាស់ប្តូរ​របប​អាហារ​ទទួលទាន​មកជា​ប្រភេទ​អាហារ​បែប​បន្លែ ផ្លែឈើ និង​ក្រុម​អាហារ​សម្បូរ​​ជីវជាតិ អាច​ធ្វើឱ្យ​ប្រព័ន្ធ​រាងកាយ​កាន់តែ​រឹងមាំនិង​មិន​ងាយ​​ឡើង​ទម្ងន់។​

​ការអនុវត្ត​ន៏​តាម​វិធីសាស្ត្រ​ខាងលើជាជម្រើស​ប្រសើរ​ជាង​ការ​សម្រកទម្ងន់​​ដោយបង្អត់អាហារ​​ខុស​បច្ចេកទេសដែល​នាំ​ឱ្យ​ប៉ះពាល់ដល់សុខភាព។ ការ​សម្រកទម្ងន់​​សន្សឹមៗ​​ដោយ​ជ្រើសរើសប្រភេទអាហារ ធ្វើលំហាត់ប្រាណ ទទួលទានដំណេកគ្រប់គ្រាន់ គឺជាវិធី​សម្រក​ដ៏​​​ត្រឹមត្រូវ​​ចំពោះ​សុខភាព​រាងកាយ​៕​

អត្ថបទពេញនិយម

ជយលាភីអ្នកផលិតមាតិកាវីដេអូឆ្នើម ត្រូវបានច្នៃយ៉ាងផ្ចិតផ្ចង់ចេញពីកម្មវិធីប្រកួតទេពកោសល្យ metfone STARS

ចិនសាងសង់ថាមពលកកើតឡើងវិញ បរិមាណទ្វេដង ច្រើនជាងប្រទេសទាំងអស់នៃពិភពលោករួមបញ្ចូលគ្នា

«កីឡាលើទឹកក្បាលឆាយ» ទីជិះទូកកាត់ទឹកធ្លាក់ព្រឺព្រួច ងូតទឹកត្រជាក់កាយ អមដោយធម្មជាតិស្រស់បំព្រង

Google ផ្តល់មូលនិធិ ផ្កាយរណប AI អាចរកឃើញភ្លើងឆេះព្រៃលឿនជាងមុន

ជិះឡានលើទឹកមើលទេសភាពតាមដងព្រែក ញ៉ាំអាហារ គេងលម្ហែ នៅភូមិថ្មីកំពត