ចំណេះដឹង

វិធីធ្វើម៉ាសបិទមុខ ផ្សំពីត្រសក់តាមបែបធម្មជាតិ

October 22, 2024
វង់ អូន
Heading
Option 1

ត្រសក់ ឬ​តាសក់ គឺជា​បន្លែ​ពិសេស​មួយ​ប្រភេទ ដែល​យើង​អាច​ទទួលទាន​បាន​ទាំង​ឆៅ និង​ឆ្អិន ជាពិសេស ត្រសក់​ក៏​អាច​យកមកប្រើ​ប្រាស់​ធ្វើជា​ម៉ាស​បិតមុខ​សម្រាប់​ថែរក្សា​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាពដែល​ជួយ​ឱ្យ​ស្បែក​មុខស្រស់​ថ្លា កាត់បន្ថយ​ការ​រលាក​ពី​កំដៅថ្ងៃ និង​ផ្តល់​សំណើមដល់​ស្រទាប់​ស្បែក​បាន​យ៉ាង​ល្អ​។

​ក្នុង​អត្ថបទ​នេះក្រុមការងារ​សារព័ត៌មាន SR​ News នឹង​លើកយក​វិធីសាស្ត្រ​ធ្វើ​ម៉ាស​បិតមុខដែល​ផ្សំ​ពី​ត្រសក់​តាមបែប​ធម្មជាតិ​មក​បង្ហាញ​ដូចខាងក្រោម​៖

១គ្រឿងផ្សំ​

-​         ​ត្រសក់ ១ ផ្លែ(​ចិត​សំបក និង​យក​គ្រាប់​ចេញ​)

-​         ​ទឹកឃ្មុំ ១ស្លាបព្រា​បាយ (​សម្រាប់​ស្បែក​ស្ងួត ឬ​ស្បែក​ធម្មតា​)

-​         ​ទឹកក្រូច​ឆ្មា(​សម្រាប់​ស្បែក​ប្រេង​)

២វិធី​ធ្វើ​

-​         ​ត្រសក់​:លាង​សម្អាត​ត្រសក់ ចិត​សំបក និង​យក​គ្រាប់​ចេញ រួចហើយ​កាត់​ជា​ដុំ​តូចៗរួច​យកទៅ​កិន​ឱ្យ​ម៉ត់​សព្វ​ល្អ ។​

-​         ​លាយ​គ្រឿងផ្សំៈប្រសិនបើ​អ្នកមាន​ស្បែក​ស្ងួត ឬ​ធម្មតា​, លាយ​ត្រសក់​ដែល​កិន​ហើយជាមួយនឹង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ តែ​ប្រសិនបើ​អ្នកមាន​ស្បែក​ប្រេង , លាយ​ត្រសក់​នឹង​ទឹក​ក្រូចឆ្មារ ១ ស្លាបព្រា​បាយ​។​

៣វិធី​ប្រើ​

-​         ​យក​ម៉ាស​ដែល​បាន​លាយ​ហើយមក​លាប​លើ​ផ្ទៃ​មុខជា​ស្រទាប់​ស្មើៗ រួច​ទុក​វា​ចោល​រយៈពេល​ប្រហែល ១៥-២០ នាទីបន្ទាប់មក​លាង​ទឹក​ចេញ ជាមួយនិង​ទឹក​ត្រជាក់ ឬ​ទឹក​ក្តៅ​ឧណ្ហៗ​ជាការ​ស្រេច​។ បន្ទាប់ពី​លាង​ម៉ាស​ចេញ អ្នក​អាច​លាប​គ្រី​ម​ផ្តល់​សំណើម​បន្ថែមសម្រាប់​ជួយ​ឱ្យ​ស្បែក​ទន់​រលោង និង​ស្រស់ស្រាយ​។​

​ការធ្វើ​ម៉ាស​ត្រសក់​បិតមុខ​ជាប្រចាំ  អាចជួយ​ឱ្យ​មុខ​ស​ស្អាត​ភ្លឺរលោងហើយ​ផ្ដល់​សំណើម ដល់​ស្បែ​កបាន​យ៉ាង​ល្អ និង​ ​ក្មេង​ជាង​វ័យ​៕

អត្ថបទពេញនិយម

ទីងមោងមុខយក្សផលិតពីស្មាច់ដំបូងគេ យកគំរូតាមចម្លាក់យក្សនៅប្រាសាទអង្គរធំ

វិធីធ្វើម៉ាសបិទមុខ ផ្សំពីផ្លែប៊ឺរតាមបែបធម្មជាតិ

ប្រវត្តិ និងស្នាដៃ ព្រឹទ្ធាសិល្បៈ កោសល្យវោហារ គង់ ណៃ

នាយកសួនសត្វថៃថា នឹងចាត់វិធានការចំពោះភ្ញៀវធ្វើបានកូនដំរីទឹកតឿ

Starlink Mini ឧបករណ៍ភ្ជាប់អ៊ីនធើណិតខ្នាតតូចសម្រាប់អ្នកចូលចិត្តផ្សងព្រេង និងតំបន់ដាច់ស្រយាល