បច្ចេកវិទ្យា

AI អាចនឹងឆ្លាតស្មើមនុស្សនៅអំឡុងឆ្នាំ ២០៣០ ទៅឆ្នាំ២០៥០

October 22, 2024
SR Digital Content Creator
Heading
Option 1

ភ្នំពេញ៖ បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ឬ AI ដែល​ត្រូវបាន​អភិវឌ្ឍ​មក​ប្រមាណ៥០​ឆ្នាំ​មក​ហើយ​នោះ​ ត្រូវបាន​បែកចែក​ជា​​ ៣ កម្រិត គឺ​ Narrow AI, General AI, and Super AI។

ថ្លែងនៅក្នុងសិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី«មគ្គទេសក៍​បន្ថែម​រប​ស់អា​ស៊ាន​ស្តីពី​អភិបាលកិច្ច​និង​សីលធម៌​បញ្ញា​សិប្បនិម្មិត សម្រាប់​បញ្ញា​សិប្បនិម្មិត​បង្កើត​មាតិកា​»បាន​ប្រមូលផ្តុំ​តំណាង​មកពី​ប្រទេស​អាស៊ាន​ទាំង ១០ កាលពីថ្ងៃ​ទី ១៧ តុលា​  លោក សំ សិទ្ធិសេរី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ទូរគមនាគមន៍និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍បាន​លើកឡើងពី​កម្រិត​បញ្ញា​របស់ AI នេះ។

លោក​បាន​ពន្យល់ថា៖«AI កម្រិតទាប ឬ Narrow AI មានន័យថាវា​ឆ្លាត​លើ​របស់​មួយ​ប៉ុណ្ណោះ ដែល​យើង​បង្រៀន​វា​។ AI កម្រិត​ឆ្លាត​ដូចមនុស្សឬ General AI មាន​សមត្ថភាព​ដូចមនុស្សដែល​អាច​សិក្សា​ពី​បរិស្ថាន​ជុំវិញ និង​បង្កើត​ជា​ចំណេះដឹងខ្លួនឯង​។វាអាច​បង្ក​ជាហានិភ័យ​ច្រើន​។ មួយ​ទៀត​គឺ Super AIដែល​សមត្ថភាព​វាឆ្លាត​លើស​មនុស្ស​។ ការអភិវឌ្ឍ​ AI បច្ចុប្បន្ន​មានកម្រិតទាប តែ​ជិតដល់​កម្រិត​ដូចមនុស្សហើយ ដែលអា​ចដល់​ឆ្នាំ​២០៣០ ឬ ២០៥០​»។

លោក ខូវ មករារដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) បាន​លើកឡើង​ថាបញ្ញា​សិប្បនិម្មិត​មិនមែនជា​រឿង​ថ្មី​ទេ។ ប៉ុន្តែ​ពិភពលោក​កំពុងបង្វែរ​ការយកចិត្ត​ទុកដាក់​របស់ខ្លួន​ទៅកាន់ AI ជំនាន់​ថ្មី ជាពិសេស​ជាមួយនឹង​ការកើនឡើង​នៃ​បច្ចេកវិទ្យា ​ដូចជា ChatGPT ដែល​បាន​ឈានដល់​អ្នកប្រើប្រាស់ ១០០​លាន​នាក់​ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​ខែ​នៃ​ការចេញផ្សាយ​របស់​វា​នៅក្នុង​ខែកញ្ញាឆ្នាំ ២០២២។

​លោក​បានលើកឡើង​ពី​ការសិក្សា​មួយ​របស់ McKinsey ដែល​ព្យាករណ៍​ថាការសិក្សា​របស់ McKinsey ថា Generative AI អាច​ចាក់​បញ្ចូល ២,៦-៤,៤ ទ្រី​លាន​ដុល្លារ​ក្នុងសេដ្ឋកិច្ចពិភពលោកក្នុង​មួយឆ្នាំៗ ត្រឹម​ឆ្នាំ​២០៤០​ ខណៈការសិក្សា​របស់ Kearney បាន​បង្ហាញថា AI អាចឱ្យ GDP បណ្តា​ប្រទេស​អាស៊ាន​កើន ក្នុង​ចន្លោះ​ពី​១០ ទៅ១៨ភាគរយ​ត្រឹម​ឆ្នាំ​២០៣០​។

លោក​បាន​គូសបញ្ជាក់​ពី​ការទទួលយក​យ៉ាង​ឆាប់រហ័ស​នៃ​គំរូ​ភាសា​ធំ (LLMs) និងAI បង្កើត​ពហុ​ម៉ូឌុល ដែល​ប្រើ «prompts» ជាមធ្យមប្រើប្រាស់ (​សរសេរ​ការណែនាំ​ចេញ អត្ថបទ រូបភាព សំឡេង វីដេអូនិង​កូដ​)​។​

ក្រុមហ៊ុន​ធំៗ និងពិភពលោកចាប់ផ្តើម​វិនិយោគ ​និង «ប្រណាំង» គ្នា ដើម្បី​ការពារ​និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច និងនយោបាយ​។

យ៉ាងណាមិញអាស៊ាន​ទាំង​ ១០ ​ប្រទេស​បាន​ឯកភាព​បង្កើត​ក្រុមការងារ​អភិបាលកិច្ច​បញ្ញា​សិប្បនិម្មិត​មួយ​​ហើយ​ក្រុមការងារ​នេះ បានរៀបចំ​សេចក្តីព្រាង​មគ្គទេសក៍​នេះ ដើម្បី​តម្រែតម្រង់​ការ​រចនាការអភិវឌ្ឍនិង​ការដាក់​ឱ្យប្រើ​បញ្ញា​សិប្បនិម្មិត​បង្កើត​មាតិកា​នៅ​អាស៊ាន​ឱ្យមាន​សីលធម៌​និង​ការទទួលខុសត្រូវ​។

លោកសិទ្ធិសេរី បាន​ឱ្យដឹងថា​៖ «យើង​បាន​ឯកភាពគ្នា​ដាក់​ពិគ្រោះ​យោបល់​តាម​ប្រទេស​រៀងៗ​ខ្លួនដូច្នេះ ៩​ប្រទេស​ផ្សេងៗ​ទៀត ក៏ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់គេ​ដែរ​»។​

កម្ពុជារៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី«មគ្គទេសក៍​បន្ថែម​រប​ស់អា​ស៊ាន​ស្តីពី​អភិបាលកិច្ច​និង​សីលធម៌​បញ្ញា​សិប្បនិម្មិត សម្រាប់​បញ្ញា​សិប្បនិម្មិត​បង្កើត​មាតិកា​» បាន​ប្រមូលផ្តុំ​តំណាង​មកពី​ប្រទេស​អាស៊ាន​ទាំង១០។

ប្រទេស​កម្ពុជាតាមរយៈ MPTC តំណាងឱ្យ​ប្រទេស​នៅក្នុង​គំនិត​ផ្តួចផ្តើម​ក្នុង​តំបន់​នេះក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ប្រឈម​ខាង​សីលធម៌ និង​អភិបាលកិច្ច​​ដែល​បង្កឡើង​ដោយ​បច្ចេកវិទ្យា AI។​

លោក សំ សិទ្ធិសេរីអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាននៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ផ្ដល់បទសម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយបញ្ចប់​សិក្ខាសាលា។

អត្ថបទពេញនិយម

ទន្តបណ្ឌិត សៀ សុងឡាយ៖ ការដាំបង្គោលធ្មេញក្នុងឆ្អឹង មានអត្ថប្រយោជន៍ និងពុំមានគ្រោះថ្នាក់ឡើយ

ការហែទីងមោង មិនត្រូវបានបិទនោះទេ តែតម្រូវឱ្យមានការហែឱ្យបានត្រឹមត្រូវ

បញ្ជីសម្រាំង Grammy ឆ្នាំ ២០២៥ អត់មាន BTS, BLACKPINK, Stay Kids ទេ

ស្អាតណាស់! សម្រស់ធម្មជាតិខេត្តមណ្ឌលគិរី នារដូវរស្សា

ផ្ទះឈើចល័តស្រុកស្រីសន្ធរ ផ្ទុះការចាប់អារម្មណ៍ និងកុម៉្មង់ជាប់គ្នាឥតស្បើយ