ចំណេះដឹង

រដូវភ្លៀងពិបាកថែរក្សាសក់ មកដឹងវិធីមួយចំនួននេះ ធានាថាសក់ស្អាត រឹងមាំ

October 22, 2024
វង់ អូន
Heading
Option 1

រដូវ​ធ្លាក់ភ្លៀង​ចូល​មកដល់បញ្ហា​សក់​ក៏​ក្លាយជា​ក្តីកង្វល់​សម្រាប់​មិត្តៗ​នារី ជាពិសេស​វា​ធ្វើឱ្យ​ស្បែកក្បាល​ឆាប់​ឡើង​ប្រេង រមាស់ ឬ​រលាក​ស្បែកក្បាល និង​ធ្វើឱ្យ​សក់​សំពោងឬ​ពុកផុយ​ជាដើម​។ ដើម្បី​ធានាថា​សក់​របស់​អ្នក​នៅមាន​សុខភាព​ល្អនិង​មាន​ភាពស្រស់ស្អាត​ជាប់​ជានិច្ច នៅ​រដូវ​ធ្លាក់ភ្លៀងនេះ សារព័ត៌មាន​ឌីជីថល SR នឹង​ប្រាប់​ពី​គន្លឹះ​មួយចំនួន​ក្នុងការ​ថែរក្សា​សក់​ដូចជា​៖

១.ការពារ​មិនឱ្យ​សក់​ត្រូវ​ទឹកភ្លៀង​

​ដំណោះស្រាយ​ដំបូង​បំផុត​ក្នុង​រដូវ​ធ្លាក់ភ្លៀងគឺ​អ្នក​ទាំងអស់គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​មិនឱ្យ​សក់​ត្រូវ​ទឹកភ្លៀងដោយ​ត្រូវ​ការយក​អាវ​ភ្លៀង មួក ឬ​ឆ័​ត្រ​តាម​ខ្លួន​ជានិច្ច ហើយ​វា​ក៏​ហាក់ដូចជាការបង្កើត​ទម្លាប់​ល្អ​ឱ្យ ខ្លួនឯង​ផងដែរ​។

២.ជ្រើសរើស​ប្រភេទ​សាប៊ូ​ដែល​ស័​ក្កិ​សម​សម្រាប់​ស្បែកក្បាល​

​ប្រើ​សាប៊ូកក់សក់​ស្រាលៗដែលមាន​គ្រឿងផ្សំ​ពី​ធម្មជាតិ និង​មាន​សមាសភាព​ប្រឆាំង​មេរោគ ដើម្បី​រក្សាស្បែកក្បាល​របស់​អ្នក​ឱ្យ​ស្អាត​។អ្នក​ត្រូវ​ជ្រើសរើស​សាប៊ូ​ដែលមាន​សារធាតុ​ប្រឆាំង​មេរោគ (Antifungal Shampoo) ដែលមាន​សមត្ថភាព​បំបាត់​ជាតិ​ខ្លាញ់គឺ​ល្អ​បំផុត​សម្រាប់​រដូវភ្លៀង​។​

៣. ប្រើប្រាស់​ក្រែ​ម​បន្ទន់​សក់​

​ក្រែ​ម​បន្ទន់​សក់ជួយ​ជំរុញ​សក់​ឱ្យមាន​សុខភាព​ល្អ និង​ជួយ​ទប់ស្កាត់​សក់​ខូច​នៅ​រដូវភ្លៀង​។ប្រើប្រាស់​ក្រែ​ម​បន្ទន់​សក់ ដែលមាន​គ្រឿងផ្សំ​ពី​ធម្មជាតិ​ដូចជា​ទឹកឃ្មុំអាល់​លូ​វើ​រ៉ា និង​ទឹកដោះគោ អាចជួយ​បន្ថែមសំណើម និង​បំបាត់​ជាតិ​ខ្លាញ់​នៅលើ​សក់​។​

៤. សិតសក់​របស់​អ្នក​រាល់ថ្ងៃ​

​ការ​សិតសក់​ជាប្រចាំ​អាចជួយ​បំបាត់​ជាតិ​ខ្លាញ់និង​ធូលី​ដី​លើ​ស្បែកក្បាល​បាន​យ៉ាង​ល្អ ។ការប្រើប្រាស់​ក្រាស់​សិតសក់​ដែលមាន​ក្រឡា​ធំៗ វា​ដូចជា​បានធ្វើការ​ម៉ាស្សា​ថ្ម​មៗទៅលើ​ស្បែកក្បាល ដែល​ជួយ​ជំរុញ​ស្បែកក្បាល​របស់​អ្នក​ឱ្យមាន​លំហូរ​ឈាមនិង​ការលូតលាស់​សក់​បានល្អ​។

៥.កក់សក់​ជាប្រចាំ​

​ការ​កក់សក់​ជាប្រចាំជា​សកម្មភាព​សំខាន់​មួយ ដើម្បី​រក្សា​សក់​ឱ្យមាន​សុខភាព​ល្អ​នៅ​រដូវភ្លៀងការ​កក់សក់​ទៀងទាត់​ជួយ​បំបាត់​ជាតិ​ខ្លាញ់ និង​ជាតិពុលព្រមទាំង​ជួយ​បញ្ចូល​វីតាមីន ទៅ​ចិញ្ចឹម សរសៃសក់​ផងដែរ​។​

៦.​បរិភោគ​អាហារ​រូប​ត្ថ​ម្ភ​ល្អៗ​

​អាហារ​រូប​ត្ថ​ម្ភ​ល្អគឺជា​គន្លឹះ​សំខាន់​មួយ​សម្រាប់​ថែរក្សា​សុខភាព​ស្បែកក្បាល និង​សរសៃសក់​។នៅ​រដូវ​ធ្លាក់ភ្លៀង អ្នក​គួរតែ​ព្យាយាម​បរិភោគ​របប​អាហារ​ដែលមាន​រូប​ត្ថ​ម្ភ​ល្អៗដូចជា​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ដើម្បី​បន្ថែម​សារធាតុ​រ៉ែ និង​វីតាមីនដែល​ជួយ​ឱ្យ​សក់​កាន់តែ​លូតលាស់​ល្អ​។​

៧.ថែរក្សា​ភាព​ស្អាត​នៃ​សម្ភារៈ​ដែល​ប្រើ​លើស​ក់​

​គ្រឿង​សម្ភា​រៈសក់​ដូចជាក្រាស់ កន្សែង​ជូត​សក់​គួរ​ត្រូវបាន​រក្សា​ឱ្យមាន​ភាព​ស្អាត​ជានិច្ច និង​មានអនាម័យ ដើម្បី​កាត់បន្ថយ​ការ​រាលដាល​នៃ​មេរោគ និង​ជាតិពុល​ទៅក្នុង​សក់​។

​ទាំងអស់នេះគឺជា​គន្លឹះ​មួយចំនួន​ក្នុងការ​ថែរក្សា​សក់​នា​រដូវ​ធ្លាក់ភ្លៀងប្រសិន​អ្នក​ទាំងអស់គ្នា ប្រកាន់ខ្ជាប់​នូវ​វិធីសាស្ត្រ​ដូចដែល បាន​រៀបរាប់​ខាងលើសក់​របស់​អ្នក នឹងមាន​សភាព​ស្រស់ស្អាត​គួរ​ជាទី​គាប់ចិត្ត​ជាក់​ជាពុំខាន​៕

អត្ថបទពេញនិយម

Microsoft ត្រៀមបញ្ឈប់បុគ្គលិក Xbox ល្បាក់ ៦៥០នាក់ ក្រោយការទិញយកក្រុមហ៊ុន Activision Blizzard

ភ្នំព្រះ ឬខ្នងព្រះអង្គ ឋានសួគ៌ធម្មជាតិដ៏ស្រស់ស្អាត ស័ក្តសមសម្រាប់អ្នកចូលចិត្តផ្សងព្រេង

សហគមន៍ព្រៃធំអន្លង់ធំ ប្ដូរពីការរានព្រៃធ្វើចម្ការ មកបម្រើទេសចរបោះតង់ ក្នុងតំបន់ប្រវត្តិសាស្ត្រធម្មជាតិភ្នំគូលែន

លោក ធីម ម៉ាដុកស៍ បង្កើតសាលារៀន និងមណ្ឌលកុមារកំព្រា ដើម្បីជួយកុមារក្រីក្រ នៅក្នុងខេត្តសៀមរាប

អ្នកជំនាញ៖ ការហាត់យូហ្គា ផ្តល់ប្រយោជន៍ដល់សុខភាពរាងកាយ និងផ្លូវចិត្ត