ជីវិត និង សង្គម

E2stem Digitech Golden Girls ទទួលជ័យលាភីប្រចាំតំបន់អាស៊ីក្នុងការប្រកួត Technovation Global

October 22, 2024
វង់ អូន
Heading
Option 1

ភ្នំពេញ​៖ ក្រុម E2stem Digitech Golden Girls បានទទួល​ជ័យលាភី​ប្រចាំ​តំបន់​អាស៊ី​ក្នុង​ការប្រកួត Technovation Global​។ ជ័យលាភី​មួយ​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​គុណភាព​សិក្សា​របស់​ពួកគេ​ប៉ុណ្ណោះ​ទេប៉ុន្តែ​វា​បាន​ជះឥទ្ធិពល​វិជ្ជមាន​យ៉ាងខ្លាំងដល់​ការអប់រំ​របស់​កុមារី​ទូទាំងប្រទេស​កម្ពុជា​ទៀតផង​។​

ប្រភព៖ Technovation Cambodia

​ផ្តើម​ពី​ការចូល​ចិត្តនិង​មាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​បច្ចេកវិទ្យា ស្ថិតក្នុង​វ័យ​ត្រឹមតែ ១២​ឆ្នាំ កុមារី វឌ្ឍនៈ សូ​នី​តា​, វឌ្ឍនៈ សិរី​រចនា​, វង់​ជន់ ភី​ម​ផ្កា​ន​, និង ឌុ​ចចាន់​បញ្ញា​ដេ​ត បានរួម​គ្នា​បង្កើត​ក្រុម E2stem Digitech Golden Girls នេះ​ឡើង​តាមរយៈ​កម្មវិធី E2STEM Digitech Technovation Club ។​

ប្រភព៖ Technovation Cambodia

E2stem Digitech Golden Girls ជា​បេក្ខភាព​មកពី​រាជធានី​ភ្នំពេញ បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះថា “G-Power” ដើម្បី​ដាក់ចូល​ប្រកួតប្រជែង​ក្នុង​កម្មវិធី Technovation Global​។  កម្មវិធី “G-Power”ជា​កម្មវិធី​មួយ​ដែល​ផ្តោត​គោលដៅ​សំខាន់​ទៅលើ​ក្មេងស្រី​ដែលមាន​អាយុ​ពី៦ ទៅ ១២ ឆ្នាំ និង​ឳ​ពុក​ម្តាយ​របស់​ក្មេងៗ​។ មុខងា​ពិសេស​របស់​កម្មវិធី “G-Power”គឺ​ផ្តល់​មេរៀន និង​កម្រង សំនួរ​ស្តីពី​សមភាព​យេនឌ័រ​ក្នុង​ការអប់រំដោយ​ខ្លឹមសារ​មេរៀន​នីមួយៗ​បានមកពី​អង្គការ CARE INTERNATIONAL និង UNICEF ក្នុង​គោលបំណង​បំផុសគំនិត​កុមារី​ឱ្យ​ចាប់ផ្តើមឬ​បន្ត​ការសិក្សា​របស់​ពួកគេ ដោយ​បង្ហាញ​អំពី​អត្ថប្រយោជន៍​ដែល​ទទួលបាន​ពី​ការអប់រំ។​

ប្រភព៖​ Technovation Cambodia

E2stem Digitech Golden Girls បាន​ប្រាប់​ឱ្យ​សារព័ត៌មាន អេស​អ័​រ (SR) ដឹង​បន្ថែមទៀតថាមូលហេតុ​ចម្បង​ដែល​ធ្វើអោយ​ក្រុម​បង្កើត​កម្មវិធី​“G-Power” នេះ​ឡើង គឺ​ដោយសារ​មើលឃើញ​ពី​តថភាព​នៅក្នុង​សង្គម​យើង​រាល់ថ្ងៃដោយ​ផ្អែកលើ​ភាពក្រីក្រ តួនាទី​យេនឌ័រ ប្រពៃណី និង​ពលកម្ម​កុមារគឺជា​បញ្ហា​ប្រឈម​សម្រាប់​ក្មេងស្រី ក្នុងការ​ចុះឈ្មោះ​ចូលរៀន​នៅ​សាលា​។ មិន​ត្រឹមតែ​ប៉ុន​នេះ ក្រុម E2stem Digitech Golden ក៏បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវពី​របាយការណ៍​របស់​អង្គការ​យូណេស្កូ និង​យូ​នី​សេ​ហ្វ​ថ្មីៗ​នេះ ដោយ​រកឃើញថាក្មេងស្រី​មួយចំនួនធំ បាន​បោះបង់​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សាបន្ទាប់ពី​ជំងឺ​រាតត្បាត Covid-19​។ ដូច្នេះ​ការបង្កើត​កម្មវិធី “G-Power” នេះ​ឡើង គឺ​ពិតជា​អាចជួយ​លើកកម្ពស់​ការយល់ដឹងអំពី​វិសមភាព​យេនឌ័រ​ក្នុង​ការអប់រំ ឱ្យមាន​តម្លាភាព​សម្រាប់​ក្មេងស្រី និង​ក្មេងប្រុស ។​

ប្រភព៖ Technovation Cambodia

«​ក្រុម​របស់​យើង​មាន​ឯកសិទ្ធិក្នុងការ​មានគ្រួសារ​ដែលមាន​ការ​គាំទ្រ​ដែល​អនុញ្ញាតឱ្យ​យើង​សិក្សា​នៅ​សាលា​ល្អប៉ុន្តែ​យើង​ឆ្ងល់​ថាតើ​ក្មេងស្រី​ផ្សេងទៀត​ដែល​មិនមាន​ការគាំទ្រ​ដូច​យើង​ធ្វើយ៉ាងណា​?» នេះ​គឺជា​អ្វីដែល​ក្មេងស្រី​ទាំង​បួន​មាន​ចម្ងល់និង​ច​ង្យ់​មាន​តម្លាភាព ផ្តល់​ការអប់រំ​ស្មើគ្នា​សម្រាប់​ក្មេងស្រីនិង​ក្មេងប្រុស​។

​បន្ថែម​ពីនេះ​ទៀត​ក្រុម E2stem Digitech Golden បាន​លើកឡើងថា «​បើ​គ្មាន​ការអប់រំមនុស្ស​ភាគច្រើន​ក៏​មិនអាច​រស់នៅ​មាន​សុខភាព​ល្អ និង​មាន​សុភមង្គល​ដែរ​បាន​»​។

ប្រភព៖ Technovation Cambodia

​ដោយ​ផ្តោតលើ​គោលបំណង​នេះសមិទ្ធិផល​របស់​ក្រុម​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ពី​បេសកកម្ម​របស់ Technovation

ក្នុង​ការប្រើ​បច្ចេកវិទ្យា​ដើម្បី​ប្រយោជន៍​សង្គម​ប៉ុណ្ណោះ​ទេប៉ុន្តែ​ថែមទាំង​ជំរុញ​ទឹកចិត្ត​អ្នកដទៃឱ្យ​បន្ត​អនុវត្ត​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ប្រសិទ្ធភាពធ្វើឱ្យមាន​តម្លាភាព​ក្នុង​វិស័យ​អប់រំ​។​

​ក្រោម​ការបង្ហាត់បង្រៀន​របស់​អ្នកស្រី Karla នៅ E2STEM Digitech អ្នកស្រីមាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ពួកគេ ដោយ​ពោល​ពាក្យ​សរសើរ​យ៉ាង​ពេញចិត្ត​ថា “E2STEMDigitech គឺជា​ធនធាន​ដ៏​មានតម្លៃដែល​ផ្តល់​អំណាច​ដល់​ពួកគេ ជាមួយនឹង​ជំនាញ​ដែល​ត្រូវការ​ដើម្បី​ឈ្នះ​រង្វាន់​ប្រចាំ​តំបន់​អាស៊ី​”។​

ប្រភព៖ Technovation Cambodia

​ងាក​មក​មើ​លពី​ការបង្កើត​កម្មវិធី​ឯនេះ​វិញ“G-Power” គឺជា​កម្មវិធី Android ដែល​យើង​អាច​ទាញយកមកប្រើ​ប្រាស់​បាន​ដោយ​មិនចាំបាច់​ភ្ជាប់​អ៊ីនធឺណិតដោយ​មុខងារ​នេះ​មាន​សារៈសំខាន់ សម្រាប់​អ្នកប្រើប្រាស់​នៅក្នុង​តំបន់​ដែលមាន​ការតភ្ជាប់​អ៊ីនធឺណិត​មាន​កម្រិត​។

​ក្នុងការ​បង្កើត​កម្មវិធី​នេះ​ឡើង​វា​មិនមែន​ងាយស្រួល​នោះទេគឺ​វា​មាន​បញ្ហា​ប្រឈម​ជាច្រើន ដោយ Golden Girls ត្រូវ​រៀន​សរសេរ​កូដដោះស្រាយ​បញ្ហា និង​ធ្វើ​ការងារ​ជា​ក្រុម ហើយ​ត្រូវ​បែងចែក ពេលវេលា​ជាមួយ​កិច្ចការសាលា​របស់​ពួកគេ​ផងដែរ​។ ពួកគេ​បាន​ចំណាយពេល​រាប់មិនអស់​ក្នុងការ​ស្រាវជ្រាវនិង​រចនា​កម្មវិធី​នេះ​ឡើង ដោយ​ធានាថា​វា​នឹង​ងាយស្រួល​ប្រើនិង​អាច​ចូល​ប្រើ​បាន​សម្រាប់​អ្នកប្រើប្រាស់ដែលជា​គោលដៅ​របស់​ពួកគេ​ដែល​ស្ថិតក្នុង​វ័យក្មេងៗ​។ ការលះបង់​របស់​ពួកគេ​បានទទួល​មកវិញ​នៅ​ភាពជោគជ័យ​នៅពេលដែល​ពួកគេ​បានឈ្នះ​ក្នុងការ​ប្រកួតប្រជែង​ Technovation Global ដែល​បង្ហាញ​ពី​កិត្យានុភាពដែល​ពួកគេ​ច្នៃប្រឌិត​បច្ចេកវិទ្យាដែល​បម្រើ​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​ជាពិសេស​ក្នុង​វិស័យ​អប់រំ​។

ប្រភព៖ Technovation Cambodia

​ក្រុម Golden Girls គ្រោង​នឹង​វាស់​ស្ទង់​ភាពជោគជ័យ​របស់ “G-Power” ដោយ​ប្រមូល​ទិន្នន័យ ស្តីពី​ការចូលរួម​របស់​អ្នកប្រើប្រាស់និង​លទ្ធផល​អប់រំ ដើម្បី​តាមដាន​វឌ្ឍនភាព និង​បន្ត​កែលម្អ​កម្មវិធី​នេះ​បន្តទៀត​។អ្វីដែល​កាន់តែ​ពិសេស ក្រុម​នេះ​ក៏មាន​គ្រោង​បង្កើត​កំណែ iOS ដែល​អាចមាន​នៅលើ Apple Store បាន​ផងដែរ​។បន្ទាប់ពី​បានឈ្នះ​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ីក្រុម Golden Girls មាន​គម្រោង​បន្ត​ពង្រឹង​ជំនាញជ​សរសេរ​កូដ​របស់​ពួកគេ ដោយ​វិនិយោគ​លើ​ការអប់រំទទួលយក​វគ្គ​សិក្សា​ក្នុងការ​អភិវឌ្ឍន៍​កម្ម​វិធី ការ​រចនា​គេហទំព័រនិង​ការវិភាគ​ទិន្នន័យ ដើម្បី​ធានាបាន​នូវ​គុណភាពនៃ​ខ្លឹមសារ​ដែល​បាន​បោះពុម្ពផ្សាយ​។ហើយ​ក្រុមការងារ​ក៏មាន​បំណង​សហការ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ ក្រសួង​អប់រំ យុវជននិង​កីឡា (MoEYS) និង​ក្រសួង​កិច្ចការនារី (MoWA) ដើម្បី​គាំទ្រ​ដល់ “G-Power”​នេះ​ផងដែរ។

​ចក្ខុវិស័យ​របស់​ពួកគេគឺ​ទូលំទូលាយ​លើសពី​ការបង្កើត “G-Power” ដោយ Golden Girls ប្រាថ្នា​ចង់ឃើញ​កុមារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​ស្តង់ដារ​សិក្សា​ខ្ពស់និង​ធានាបាន​នូវ​អនាគត​ដ៏​ល្អប្រសើរ ដោយ​បាវចនា​របស់​ពួកគេ​គឺ"​ការអប់រំ​សម្រាប់​ទាំងអស់គ្នា យើង​រួមគ្នា​ធ្វើ​វា​"​។​

​ជ័យលាភី​របស់ Golden Girls ជាមួយនិង​កម្មវិធី “G-Power” បាន​ក្លាយជា​ឧទាហរណ៍ដ៏​ភ្លឺស្វាង​ដែល​កុមារី​ដែលមាន​វ័យ​ត្រឹមតែ​១២​ឆ្នាំហ៊ាន​ជំរុញ​ចំណង់​ចំណូលចិត្ត​របស់ខ្លួនដោយ​បង្កើត​កម្មវិធី​ដែល​ប្រើប្រាស់​ដោយ​បច្ចេកវិទ្យា​ដើម្បី​បង្កើត​ការផ្លាស់ប្តូរ​ការគិត​ឱ្យ​តាម​ទាន់​សង្គមនិង​មាន​តម្លាភាព​ក្នុងការ​ទទួល​ការអប់រំ​ក្នុង​ពិភពលោក ។ជ័យលាភី​របស់​ពួកគេ​ពិតជា​ជម្រុញ​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​បន្ត​នូវ​ការផ្តួចផ្តើម​គំនិត​ដែលមាន​ឥទ្ធិពលនិង​បង្កើត​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​សហគមន៍​អោយ​កាន់តែ​រីកចំរើន​ក្នុង​វិស័យ​អប់រំ​៕

E2stem Digitech Golden GirlsG-Power Pitch Video

អត្ថបទពេញនិយម

សិស្សកម្ពុជាឈ្នះមេដាយពីការប្រកួតគណិតវិទ្យា SIMOC សរុប ១២០គ្រឿង លើសពីការរំពឹងទុក

លោក ប៉ក់ សារ៉ុម ចែករំលែកទង្វើល្អដល់ជនពិការ និងចាស់ជរាជិះតាក់ស៊ីមិនយកលុយ

នំបញ្ចុកស្រុសទឹកកាពិ ក្លាយជាម្ហូបដ៏ពេញនិយមនៅផ្សារអូឬស្សី

Adobe ណែនាំគម្រូវីដេអូ AI នៅលើ Adobe Firefly សម្រាប់ការបង្កើតវីដេអូដែលមានគុណភាពខ្ពស់

Suga ក្រុម BTS ត្រូវពិន័យប្រាក់ ១១៥០០ដុល្លារ ពីបទស្រវឹងបើកបរ