ជីវិត និង សង្គម

ពិធីបុណ្យស្រាបៀរ Oktoberfest អាល្លឺម៉ង់រៀបចំនៅកោះពេជ្រ ចុងខែតុលានេះ

October 22, 2024
August Stella
Heading
Option 1

នៅពេលនេះ​មនុស្ស​​​ជុំវិញ​ពិភពលោក​បានឮ​ពី Oktoberfest  ភាគច្រើនគេ​នឹកឃើញតែអំពី​​ការ​ប្រារព្ធ​ពិធី​ដ៏​រីករាយជាមួយ​​នៃ​ស្រា​បៀរអាហារ និង​តន្ត្រី ដែល​មាន​កំណើត​នៅ​​​ទីក្រុង​មុយ​និ​ច។

ជារៀងរាល់ឆ្នាំ Oktoberfest នៅទីក្រុងអាល្លឺម៉ង់មួយនេះ​បានទាក់ទាញមនុស្ស​ជាង ៧ លាន​នាក់​ ក្នុងរយៈពេល ១៨ ថ្ងៃ​ដែលចាប់ផ្ដើមពី​ខែកញ្ញារហូត​ដល់ចុងខែតុលា។

ប្រពៃណីប្រារព្ធ​ពិធីបុណ្យតាំងពី​ឆ្នាំ ១៨១០ ​នេះ​ត្រូវបាន​សាយភាយទៅ​កាន់បណ្ដា​ប្រទេស​នានា​ឆ្ងាយ​ពី​តំបន់​ជម្រាលភ្នំ Bavarian។ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ប្រជាប្រិយភាពរៀបចំ​ពិធី​បុណ្យ​អាល្លឺម៉ង់​បាន​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះដោយ​ក្នុងនោះក៏មាន​ជោគជ័យ​របស់ Oktoberfest Cambodia ផងដែរ។​

​ចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នាំ ២០០៨ ដោយ​ក្រុម​ធុរកិច្ច​អាល្លឺម៉ង់​នៅ​កម្ពុជា (GBC) វាជាការប្រារព្ធផ្លាស់ប្ដូរវប្បធម៌​​នៃ​បេតិកភណ្ឌ​អាល្លឺម៉ង់និង​កម្ពុជា ដោយ​​មានការ​រៀបចំ​ក្រុម​តន្ត្រី​ប្រពៃណី ស្រាបៀរ និង​អាហារ​។ វាបាន​ក្លាយជា​ព្រឹត្តិការណ៍​ដែល​គេ​ទន្ទឹងរង់ចាំ​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកចូលរួម ​និង​អ្នក​ចូលចិត្ត​ស្រា​បៀរ​នៅកម្ពុជា។​

​​ជនជាតិ​អាល្លឺម៉ង់Tassilo Brinzer ប្រធាន GBC និង​ជា​បុគ្គល​ម្នាក់​ដែល​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ Oktoberfest Cambodia បា​​និយាយថា៖ «Oktoberfest គឺជា​វិធី​ដ៏​រីករាយ​មួយ​ក្នុងការ​ធ្វើឱ្យ​មនុស្ស​រួមគ្នានិង​ទទួលបាន​រសជាតិ​នៃ​អ្វីមួយ​ ដែលមាន​លក្ខណៈ​ជា​អាល្លឺម៉ង់ ខណៈ​​ដែលវាមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅ​ជុំវិញ​ពិភពលោក​»។

លោកបានបន្ត​ថា៖«​សហគមន៍​អាល្លឺម៉ង់​នៅពេលនោះ​ចង់​ចែករំលែក​ពិធីបុណ្យ​នេះ​ជាមួយ​មិត្ត​ភ័ក្តិ​របស់​យើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​។យើង​បានមក​ជុំគ្នា​ហើយ​រីករាយ​ក្នុង​ពិធីបុណ្យ​រាំ និង​ជប់លៀង​តាំងពី​ពេលនោះ​មក​។ហើយ​ដូច​ពួកយើង​ដែរ ប្រជាជន​កម្ពុជា​ចូលចិត្ត​ស្រា​បៀរ​ល្អ អាហារ​ឆ្ងាញ់ៗនិង​ដើម្បី​ជប់លៀង​។ នេះ​ជា​អ្វីដែល​យើង​ធ្វើ​ជាមួយគ្នា​»​។​

Oktoberfest Cambodia ឆ្នាំ ២០២៤ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ ទី ២៥ ខែតុលា ជាមួយនឹង​តន្ត្រី និង​ការកម្សាន្ត​រយៈពេល​ពីរ​ថ្ងៃ​នៅអគារ Connexion Community Building នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញនិង​បញ្ចប់​ដោយ​កម្មវិធី​ជប់លៀង​ដ៏​ធំ​នៅ​ថ្ងៃ​សៅរ៍​ទី ២៦​។​

​អ្នកទស្សនា​រីករាយ​នឹង​អាហារ​ដ៏​ឆ្ងាញ់​របស់​អាល្លឺម៉ង់​រួមមាន​សា​ច់​អាំង​​​ដ៏​ពេញនិយម​របស់​ភោជនីយដ្ឋាន Hops ក៏ដូចជា​ស្រា​បៀរ​បង្ហូរ​​ដោយ​សេរី​នៅក្នុង​កែវស្រា​បៀរ​អនុស្សាវរីយ៍​ដែល​ផ្តល់ជូន​ដល់​ភ្ញៀវ​ទាំងអស់​គ្នា៕​

​សម្រាប់​ព័ត៌មាន​បន្ថែមសូម​ចូលទៅ​កាន់ទំព័រហ្វេសប៊ុក Oktoberfest Cambodia៕

អត្ថបទពេញនិយម

Microsoft ត្រៀមបញ្ឈប់បុគ្គលិក Xbox ល្បាក់ ៦៥០នាក់ ក្រោយការទិញយកក្រុមហ៊ុន Activision Blizzard

វិធីធ្វើម៉ាសបិទមុខ ផ្សំពីត្រសក់តាមបែបធម្មជាតិ

ប្រេងរឹតកសិករ ធ្វើពីស្លឹកគ្រៃធម្មជាតិ ជួយព្យាបាលអាការៈ និងលើកកម្ពស់ជីវភាពសហគមន៍ ១ពាន់គ្រួសារ

មិនថានៅកម្ពុជា ឬពិភពលោក ម៉ូដខោអាវកាលពីជាង ២០ឆ្នាំមុន ប្រែក្លាយជាហ្វេសសិនទាន់សម័យជាថ្មីម្ដងទៀត

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក ) ដឹកនាំអ្នកសារព័ត៌មានជាង ៣៧ ស្ថាប័ន ចុះផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់