បច្ចេកវិទ្យា

បណ្តាញសង្គមល្បីរបស់ឥណ្ឌា Koo ត្រូវបិទសេវាកម្មរបស់ខ្លួន

October 22, 2024
SR Digital Content Creator
Heading
Option 1

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌាត្រូវបានជាប់គាំងបន្ទាប់ពី Koo ដែលជាវេទិកា microblogging ក្នុងស្រុក ដែលត្រូវបានចាត់ទុកថាជាបណ្តាញសង្គមសម្រាប់ជំនួស​បណ្តាញសង្គមX នោះ​បានប្រកាសបិទសេវារបស់ខ្លួន។

លោក Aprameya Radhakrishna ស្ថាបនិករបស់Koo បានលើកឡើងពីកង្វះ​ថវិកា និងការចំណាយលើបច្ចេកវិទ្យាខ្ពស់ដែលជាហេតុផលនៅពីក្រោយការសម្រេចចិត្តមួយ​នេះ។

បើកដំណើរការនៅឆ្នាំ ២០២០ បណ្ដាញសង្គម Koo បានផ្តល់សេវាផ្ញើសារជាង ១០ ភាសាឥណ្ឌាផ្សេងគ្នា។ វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងអំឡុងឆ្នាំ ២០២១ បន្ទាប់ពីរដ្ឋមន្ត្រី​រដ្ឋាភិបាលជាច្រើនបានគាំទ្រKoo ចំពេលមានជម្លោះរវាងរដ្ឋាភិបាលឥណ្ឌា និង​បណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជាTwitter​។

Koo ត្រូវបានគេចាប់ទុកថាជាបណ្តាញសង្គមជំនួស x នៅឥណ្ឌា។

 ជម្លោះបានចាប់ផ្តើមនៅពេលដែលរដ្ឋាភិបាលរបស់លោក​នាយករដ្ឋមន្រ្តី NarendraModi បានស្នើសុំឱ្យក្រុមហ៊ុនបណ្តាញសង្គម X ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទប់ស្កាត់គណនីដែលខ្លួនបានអះអាងថាកំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

បញ្ជី​ឈ្មោះ​នោះ​រួម​មាន អ្នក​កាសែត អង្គការ​ព័ត៌មាននិង​អ្នក​នយោបាយ​ប្រឆាំង។ ដំបូង X បានធ្វើតាមសំណើ​នាយករដ្ឋមន្ត្រី​Modi ប៉ុន្តែក្រោយមកបានស្ដារគណនីទាំងនោះ​ឡើងវិញដោយលើកឡើងថា «ហេតុផលមិនគ្រប់គ្រាន់» ក្នុងការ​បិទ​គណនីខាងលើ។ ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងនៅពេលដែលរដ្ឋាភិបាលបានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលិករបស់ X នៅក្នុងប្រទេសឥណ្ឌា។

ក្នុងអំឡុងពេលនោះ​អ្នកគាំទ្រជាច្រើន គណៈរដ្ឋមន្ត្រីនិងមន្ត្រីមកពីគណបក្ស Bharatiya Janata (BJP) របស់ Modi បានប្តូរការប្រើប្រាស់ទៅកាន់បណ្តាញសង្គម Koo ដោយជំរុញឱ្យX ត្រូវបានហាមឃាត់នៅក្នុងប្រទេសឥណ្ឌា។ នៅចុងឆ្នាំ ២០២១កម្មវិធីនេះបានឈានដល់ការទាញយក ២០​ លានដងនៅក្នុងប្រទេស។

 ថ្វីបើពេលចាប់ផ្តើមមានការជោគជ័យក៏ដោយ ក៏​ Koo នៅតែមានការលំបាកក្នុងការទទួលបានមូលនិធិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីថ្ងៃពុធ ស្ថាបនិក Aprameya Radhakrishna និង MayankBidawatka បានបង្ហាញថា Koo នៅសល់ «តែប៉ុន្មានខែទៀត»ដើម្បីផ្តួលបណ្តាញសង្គម X នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០២២ប៉ុន្តែ «​ដំណាក់កាល​យឺតយូរ​នៃ​មូលនិធិវិនិយោគ» បានបង្ខំឱ្យពួកគេកាត់បន្ថយមហិច្ឆតារបស់ពួកគេ។

 ពួកគេបានសរសេរនៅលើបណ្ដាញសង្គម​ LinkedIn ថា​៖ «យើងបានស្វែងរកភាពជាដៃគូជាមួយក្រុមហ៊ុនអ៊ីនធឺណេតធំៗក្រុមហ៊ុនសាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែការពិភាក្សាទាំងនេះមិនទទួលបានលទ្ធផលដែលយើងចង់បាននោះទេ។ ពួកគេភាគច្រើនមិនចង់ផ្សងគ្រោះថ្នាក់ជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានមាតិកាបង្កើតដោយអ្នកប្រើប្រាស់នោះទេ»។

 កាល​ពី​ខែ​កុម្ភៈគេហទំព័រ​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា Koo កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ទិញពីសារ​ព័ត៌មាន Dailyhunt ប៉ុន្តែ​ការ​ចរចានោះ​មិន​បានជោគជ័យ។

 នៅក្នុងខែមេសា ឆ្នាំ ២០២៣ បណ្ដាញសង្គម​ Koo បានបញ្ឈប់បុគ្គលិកចំនួន ៣០% នៃកម្លាំងពលកម្ម ដែលមានសមាជិកចំនួន២៦០ នាក់ ខណៈដែលក្រុមហ៊ុនបានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។

 ស្ថាបនិក Koo បានបង្ហាញពីបំណងចង់រក្សាកម្មវិធីឱ្យដំណើរការប៉ុន្តែតម្លៃខ្ពស់នៃសេវាកម្មបច្ចេកវិទ្យា​បានធ្វើឱ្យពួកគេមិនអាចទ្រាំទ្របានដែលនាំឱ្យមានការសម្រេចចិត្តដ៏លំបាកក្នុងការបិទនេះ៕​

សារចុងក្រោយរបស់បណ្តាញសង្គម Koo។ រូបភាព៖ Kooapp

 

អត្ថបទពេញនិយម

ស្អាតណាស់! សម្រស់ធម្មជាតិខេត្តមណ្ឌលគិរី នារដូវរស្សា

ខេត្តពោធិ៍សាត់ ជាឃ្លាំងថាមពលអគ្គីសនី របស់កម្ពុជា

ស្រុកវាលវែង ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ ដែលទេសចរមិនដែលរំលង

តិចអត់ដឹង! សត្វក្រពា ខុសគ្នាពីសត្វក្រពើ

Starlink Mini ឧបករណ៍ភ្ជាប់អ៊ីនធើណិតខ្នាតតូចសម្រាប់អ្នកចូលចិត្តផ្សងព្រេង និងតំបន់ដាច់ស្រយាល