កាហ្វេខ្មៅគឺជាភេសជ្ជៈដ៏សាមញ្ញមួយផលិតចេញពីគ្រាប់កាហ្វេសុទ្ធដែលមានរសជាតិល្វីង និងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ជាពិសេសបើសិនជាអ្នកទទួលទាន មិនលាយបន្ថែមទឹកដោះគោ ក្រែម ឬស្ករ។
ក្នុងអត្ថបទនេះក្រុមការងារសារព័ត៌មាន SR News នឹងរៀបរាប់ពីអត្ថប្រយោជន៍មួយចំនួននៃការទទួលកាហ្វេខ្មៅដូចជា៖
១. បង្កើនថាមពលនិងប្រសិទ្ធភាពការងារ
កាហ្វេខ្មៅជួយកាត់បន្ថយអារម្មណ៍ងងុយគេង និងបង្កើនថាមពល ដោយសារតែសារជាតិដែលមាននៅក្នុងកាហ្វេអ៊ីន (caffeine) ជាសារធាតុដែលជំរុញប្រព័ន្ធប្រសាទឱ្យមានភាពរស់រវើក។
២.ជួយប្រព័ន្ធប្រសាទឱ្យមានការចងចាំល្អ
សារធាតុកាហ្វេអ៊ីននៅក្នុងកាហ្វេខ្មៅ មានប្រសិទ្ធភាពក្នុងការបង្កើនដំណើរការបញ្ញា រួមទាំងការចងចាំការយល់ដឹង និង ការផ្តោតអារម្មណ៍ លើអ្វីមួយ។
៣.ជួយដុតជាតិខ្លាញ់ចេញពីរាងកាយ
កាហ្វេខ្មៅសម្បូរសារធាតុកាហ្វេអ៊ីន ដែលអាចជួយបង្កើនអត្រាដុតកាឡូរីក្នុងរាងកាយ និងជួយជំរុញជាពិសេស នូវកម្រិតថាមពលពេលធ្វើលំហាត់ប្រាណ។
៤. បង្ការជំងឺទឹកនោមផ្អែមប្រភេទទី២
ការពិសាកាហ្វេជាទៀងទាត់អាចជួយបង្ការជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយសារកាហ្វេអ៊ីននិងសារធាតុប្រឆាំងអុកស៊ីតកម្មមានសមត្ថភាពបន្ថយកម្រិតជាតិស្ករក្នុងឈាម។
៥. ការពារជំងឺ Parkinson's
កាហ្វេអ៊ីនមានសមត្ថភាពកាត់បន្ថយហានិភ័យនៃការកើតជំងឺ Parkinson's (ជាប្រភេទជំងឺ ការធ្វើចលនាយឺត,ជាប់សរសៃ,ហៀរទឹកមាត់)។
៦.ការពារជំងឺអាល់ហ្សៃមើរ (Alzheimer’s)
ការផឹកកាហ្វេខ្មៅមានសមត្ថភាពកាត់បន្ថយហានិភ័យនៃការកើតជំងឺ Alzheimer’s (ជាប្រភេទជំងឺបាត់បង់ការចងចាំកម្រិតស្រាល)។
៧.ការពារជំងឺមហារីក
កាហ្វេខ្មៅអាចជួយកាត់បន្ថយហានិភ័យនៃមហារីកមួយចំនួន ដូចជាមហារីកថ្លើមនិងមហារីកក្នុងលាមកជាដើម។
៨.ការពារការខូចខាតនៃថ្លើម
កាហ្វេខ្មៅអាចជួយការពារបញ្ហាខូចខាតនៃថ្លើមបានមួយចំនួន ដូចជា ជំងឺ cirrhosis(សៀរ៉ូសីស ជាប្រភេទជំងឺក្រិនថ្លើម)និងជំងឺរលាកថ្លើម ។
ខាងលើនេះគឺជាអត្ថបទប្រយោជន៍នៃការបរិភោគកាហ្វេខ្មៅតែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសុខភាពបានណែនាំថាអ្នកគួរទទួលទានកាហ្វេក្នុងបរិមាណសមស្រប និងមិនគួរពិសារក្នុងកម្រិតច្រើនពេកនោះឡើយ៕