ជីវិត និង សង្គម

កម្មវិធី ៥០០០ ជំហានដើម្បី «កំពតស្អាត» វិលមកជាថ្មី បង្កើនស្មារតីលើកស្ទួយបរិស្ថានស្អាតនៅទឹកដីទេសចរណ៍ខេត្តកំពត

October 22, 2024
August Stella
Heading
Option 1

ដោយ​ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន កម្មវិធី ៥០០០ជំហាន​ដើម្បី «​កំពត​ស្អាត» ​នឹង​​​ត្រឡប់​មកវិញនៅថ្ងៃ​អាទិត្យ ទី​ ២៥ ខែ សីហា ឆ្នាំ ​២០២៤ ដើម្បី​​ជំរុញ​ការយល់ដឹង និង​ពញ្ញាក់​ស្មារតី​ប្រជាជន​កម្ពុជា​ឱ្យ​​យកចិត្តទុកដាក់​បន្ថែម​ទៅលើ​បញ្ហា​បរិស្ថាននិង​ការរស់នៅ​ស្អាត​។

យុទ្ធនាការ កំពត​ស្អាត នេះ​ត្រូវបាន​ផ្ដួចផ្ដើម​ដោយ សភាយុវពាណិជ្ជករអន្តរជាតិសាខាមេគង្គ ដោយ​យក​ចេញពី​គម្រោង​ភ្នំពេញ​ស្អាត​។ យុទ្ធនាការ​នេះ​ធ្វើ​ទ្បើង​គឺ​ដើម្បី​ការផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​នូវ​ការយល់ដឹង​អំពី​បរិស្ថាន​ទៅកាន់​ប្រជាជន​កម្ពុជា​ក្នុងការ​យកចិត្តទុកដាក់​បន្ថែម​ទៅលើ​បញ្ហា​បរិស្ថាននិង ការរស់នៅ​ស្អាត ។

ប្រធាន​គម្រោង «កំពត​ស្អាត​» ឆ្នាំ​២០២៤ លោក ស ឬ​ទ្ធី បាន​ឱ្យដឹង​ថា៖ «ដោយសារ​យើង​ឃើញថា​ការ​ទុកដាក់​សំរាម​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​ផ្ទាល់​នៅមានកម្រិតទើប​យើង​ធ្វើ​ទ្បើង​ដើម្បី​ផ្សព្វផ្សាយចែករំលែក​សារ​អប់រំ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការថែរក្សា​បរិស្ថាន អនាម័យ និងការគ្រប់គ្រង​បែងចែក​សំរាម»។​

លោក​បន្ត​ថា៖ «​យើង​ឃើញថា​ខេត្ត​មួយ​នេះដែរ​ជា​តំបន់​អេកូ​ទេសចរណ៍​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត ក៏​ជា​ផ្នែក​មួយ​ជួយជំរុញ​ដល់​សេដ្ឋកិច្ច​និង​ការកាត់បន្ថយ​ការប៉ះពាល់​ដល់​​បរិស្ថាន​​ដូចគ្នា​»។​

​បង្កើត​ដំបូង​នៅ​ឆ្នាំ ​២០១៩ ​គម្រោង «កំពត​ស្អាត​» ត្រូវបានធ្វើឡើងជាលើកទី ៦ដោយ​បង្កប់​នូវ​ខ្លឹមសារ​ថែរក្សា​បរិស្ថាន​ជាមួយនឹង​ការបន្ត​ទម្លាប់​ស្អាត ការពិចារណាការបដិសេធ និង​ជុស​ជុល​ឡើងវិញដើម្បីសោភ័ណភាព​ប្រទេស​យើង​។​

លោក ស ឬ​ទ្ធី បាន​លើកឡើង​ថា៖ «សម្រាប់​សកម្មភាព​ដែល​ខុសពី​ឆ្នាំមុន​គឺ​ឆ្នាំ​​នេះកម្មវិធី​ស្អាត​របស់​យើង​ធ្វើ​ក្រោម​ប្រធានបទ «បន្ត​ទម្លាប់​ស្អាត សម្រាប់​ ​ប្រទេស​យើង​»និង​ក្រោម​សកម្មភាព​បី​ធំៗ​គឺ «ការ​ពិចារណា​ការជួសជុល និង​ការកែច្នៃ​» ​ទៅលើ​កាក​សំណ​ស់និង​វត្ថុ​ប្រើប្រាស់​ផ្សេងៗ និង​មាន​យើង​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​ប្រជាពលរដ្ឋនិង យុវជន​ក្នុង​ខេត្តកំពត​ផ្ទាល់​អាច​ថា​លើសពី​១០០% ​នៃ​ឆ្នាំកន្លងទៅ​​។ ​ជាពិសេស​យុវជន Visit Kampot ដែល​ពួកគាត់​មានការ​ស្វះស្វែង​ជួយ​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​នេះ»​។​

​កម្មវិធី​នឹង​ប្រព្រឹត្តទៅ​នៅ​ទីតាំង​នៃ​ខេត្តកំពត​ផ្ទាល់​ដោយមានការ​ចូលរួម​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ ដៃគូ​សហការ​​​ឧបត្ថម្ភ មហាជន និងសិស្សានុសិស្ស​ជាច្រើន​។

យុទ្ធនាការ ៥០០០ ជំហាន​ដើម្បី​កំពត​ស្អាត ​នឹង​ចេញដំណើរ​ពី​រង្វង់មូលទុរេនទៅកាន់ឆ្នេរ​កោះស្មៅ ដែល​មាន​ចម្ងាយប្រមានជិត ៥ ​គីឡូម៉ែត្រ​។ការចូលរួម​នៅក្នុង​យុទ្ធនាការ​នេះ​គឺជា​សារ​នៅក្នុង​ការរួបរួម​គ្នា​ដើម្បី​បរិស្ថាន​និង​មនុស្សជាតិ​របស់​យើង​ទាំងមូល​ដោយ​ស្មារតី​​សាមគ្គី ចែករំលែក និង​ការរួបរួម​។​

ប្រធាន​គម្រោង «កំពត​ស្អាត​» ឆ្នាំ ​២០២៤ លោក ស ឬ​ទ្ធី ​រំពឹងទុក​ថាកម្មវិធី​រត់ ​៥០០០ ជំហាន​ដើម្បី​កំពត​ស្អាត និង​មានការ​ចូលរួម​គាំទ្រផ្សព្វផ្សាយ​ពី​សំណាក់ ប្រជាជន​គ្រប់រូប ជា​ពិសេស​ប្រជាពលរដ្ឋនិង​សិស្សានុសិស្ស​នៅ​ទីនោះ​ផ្ទាល់ ដើម្បី​លើកកម្ពស់​ការយល់ដឹងអំពី​បញ្ហា​បរិស្ថាន​ដែល​យើង​ជួបប្រទះ​សព្វថ្ងៃនេះ​។

​លោក​បាន​លើកឡើង​ថា៖ «វត្ត​មាននៃ​ការចូលរួម​របស់​អ្នក​ទាំងអស់គ្នាគឺជា​កត្តា​លី​ករ​ដ៍​សំខាន់​មួ​យ​នៅក្នុង​ការកែប្រែ​ខេត្តកំពតប្រែក្លាយជា​ខេត្ត​គំរូ និង​មានការ​ទាក់ទាញ​ពី​ភ្ងៀ​វ​ទេសចរណ៍​ជាតិ និងអន្តរជាតិ​កាន់តែច្រើន​បន្ថែមទៀត​»។

ដោយសហការ​ពី​ក្រសួង​ដែល​ពាក់ព័ន្ធ ​និង​បណ្ដាញ​ក្រុមហ៊ុន​ជាច្រើនសន្ទុះ​នៃ​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​តាម​បណ្ដាញ​សង្គម​មាន ការកើនឡើង​គួរឱ្យកត់សម្គាល់។ចំនួន​​អ្នកចូលរួម​នា​ឆ្នាំនេះ ត្រូវបានរំពឹង​ទុក​ថា ​និង​ទទួលប្រមាណ​​​ ៣០០​នាក់​។​​ ភ្នំពេញ ប៉ុស្ដិ៍ The Phnom Penh Post និង SR Digital Media ក៏បានរួមចំណែក​តាម​រយៈ​ការធ្វើជាដៃគូផ្សព្វផ្សាយ​កម្មវិធី ៥០០០ជំហាន​ដើម្បី​ «កំពត​ស្អាត» ផង​ដែរ។

​លោក ស ឬទ្ធី បាន​បន្ត​ថា៖ «បន្ទាប់ពី​យុទ្ធនា​ការលើក​នេះ​បាន​ជោគជ័យនិង​ទទួលបាន​ផ្លែផ្កា​ ពួកយើង​​​នឹង​សិក្សា​ស្វែងយល់​បន្ថែមទៀតអំពី​បញ្ហា​ចម្បង​ផ្សេងៗ​ដែល​ជួបប្រទះ​នៅ​ខេត្តកំពត ជាពិសេស​ទាក់ទង​នឹង​បញ្ហា​បរិស្ថានដើម្បី​នា​ឆ្នាំក្រោយ​ពួកយើង​នឹងធ្វើ​យុទ្ធនាការ​នេះ​ម្តងទៀត ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​ចំ​គោលដៅ​។

​លើសពី​ភាពសប្បាយ​រីករាយ ការចងចាំ​ល្អៗនិង​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​អំពី​បរិស្ថាន​ អ្នកចូលរួម​ក្នុង​កម្មវិធី​ដែល​បាន​ទៅដល់​គៅ​ល​ដៅ​បញ្ចប់​នឹង​ទទួលបាន​នូវ​អាវយឺត​កំពត​ស្អាតដ៏​ស្រស់ស្អាត​មួយ ដប​ទឹក​បរិស្ថាន​មានឈ្មោះ​កំពត​ស្អាត​មួយ និង​មេដាយ​មួយសម្រាប់​អ្នក​ដែល​បាន​ទៅដល់ គោលដៅ​​បញ្ចប់​។

កញ្ចប់​ចូលរួម​ក្នុង​កម្មវិធី​របស់​យើង​មាន​ពី​ប្រភេទ តម្លៃ ២០​ដុល្លារនឹង​ទទួលបាន អាវ​យឺត​កំពត​ស្អាត​ ២០២៤​ចំនួន​មួយ មេដាយ​មួយ និង​ដប​ទឹក​មួយ​។

ដោយឡែក​សម្រាប់ កញ្ចប់ ៣០​ដុល្លារ វិញ​នឹង​ទទួលបានអាវយឺត​កំពត​ស្អាត​​ ២០២៤​ចំនួន​ពីរ មេដាយ​ពីរ និង​ដប​ទឹក​ពីរ​។ កញ្ចប់​ទាំងពីរ​ និង​ទទួលបាន​អាហារសម្រន់​នៅ​កំ​ឡុ​ងេ​ពេល​កម្មវិធី និងមាន​ឳ​កាស​ទទួលបាន​វោ​ច​ឆើ​រ​ផ្សេងៗ​ជាច្រើន​ពី​ដៃគូរ​សហការ​ឧបត្ថម​របស់​យើង​ផងដែរ​។​

​សម្រាប់ព័ត៌មាន​បន្ថែម សូមចូលទៅ​កាន់​គេហទំព័រហ្វេ​ស​បុកផ្លូវការរបស់ «​កំពត​ស្អាតKampot Saat»។

ប្រសិនជា​លោកអ្នក​ចាប់អារម្មណ៍​ចូលរួម​ជាមួយ​កម្មវិធី៥០០០​ជំហាន​ដើម្បី​កំពត​ស្អាតសូម​ចូលទៅ​កាន់​តំណ​ភ្ជាប់​នេះ​ដើម្បី​ធ្វើការ​ចុះឈ្មោះ​៖ https://forms.gle/jQRPoiTBTtUhyVMAA៕

អត្ថបទពេញនិយម

តិចនិក ៥យ៉ាងដើម្បីថែរក្សាស្បែកមុខក្នុងអំឡុងពេលវិស្សមកាល

អ្នកកំពង់ឆ្នាំង កែច្នៃទូកត្នោតដែលគេបោះបង់ចោល រកបានចំណូលរាប់ពាន់ដុល្លារ

តស់! មកដឹងពីវីតាមីនល្អៗជួយដល់សុខភាពភ្នែក

ជីវប្រវត្តិ លោក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាសនៃជាតិខ្មែរ

ការតាំងពិព័រណ៍ទោលរបស់ BTS Jungkook នឹងបើកនៅទីក្រុងសេអ៊ូល