ចំណេះដឹង

ពិតទេសត្វថ្លែនមានពិស?

December 30, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

កំពត​៖ អ្នកសិក្សា​ស្រាវជ្រាវ​ឯករាជ្យ​មួយរូប​ក្នុងប្រទេស​កម្ពុជា​ បាន​ស្រាយមន្ទិល​​ពិត​ដោយលើកឡើង​ថា «​​វាជារឿងមិនពិតទេ​» ចំពោះ​ពាក្យចចាមអារាម ​ដែល​ប្រជាជនខ្មែរ​តែង​​និយាយតៗគ្នាថា​​«​ថ្លែន​មាន​ពិស​ខ្លាំង ​ពេល​វា​ខាំ​អាច​បណ្ដាល​ឱ្យស្លាប់​បាន»។​

​លោក ទិ​ត សំណាងអ្នកសិក្សា​ស្រាវជ្រាវ​ឯករាជ្យ បានផ្ដល់​បទសម្ភាសន៍​តាមរយៈ​អន​ឡាញ​មកកាន់សារព័ត៌មាន SR News ឱ្យដឹងថា​៖«​សត្វ​ថ្លែនមិនថាតែ​នៅ​ប្រទេស​កម្ពុជា​យើង នៅ​អាស៊ី​របស់​យើង​តែម្ដង គឺ​មិនមាន​ពិស​ទេ​»។

អ្នកសិក្សា​ស្រាវជ្រាវ​ឯករាជ្យរូបនេះ​បាន​ពន្យល់ទៀត​ថា៖«អ៊ី​ចឹ​ង​បានន័យថា ​អ្នកស្រាវជ្រាវ​ជាច្រើន​ឆ្នាំ​ណាស់​មកហើយគាត់​បាន​ស្រាវជ្រាវ​ច្បាស់លាស់​មាន​ឯកសារ មាន DNA នឹង​បាន​បញ្ជា​ច្បាស់ៗ​ថាសត្វ​ថ្លែន​មិន​ថា​ញី ឬ​ឈ្មោល​មិនមាន​ពិស ដូច​ពាក្យ​ច​ចាម​អារាម​នោះទេ​»​។​

​​សត្វ​ថ្លែន​ខាំ​មិនមាន​អា​ការៈឈឺ​ចុកចាប់វិលមុខ​អ្វី​នោះទេ ដោយ​សត្វ​នេះ​មិនមាន​ចង្កូម​ដូច​សត្វ​ទៅនឹង​សត្វ​អាសិរពិស​នោះទេ។

លោក​ សំណាង បាន​​ពិពណ៌អំពី​សត្វ​ថ្លែន​ថាវា​មាន​​​ធ្មេញ​ល្អិត​តូចៗ ហើយ​ការ​ខាំ​របស់​វា​ទៀតសោត មិនមាន​កម្លាំង​នោះទេ​។វា​អាចធ្វើឱ្យ​មុត​សាច់បន្តិច​​បាន ​ក្នុងករណីដែល​​វា​ខាំ​នៅ​កន្លែង​សាច់​របស់​មនុ​ស្សមានភាព​ជ្រាយៗ​ប៉ុណ្ណោះ​។​

​​អ្នកសិក្សា​ស្រាវជ្រាវ​ឯករាជ្យរូបនេះបាន​រៀបរាប់ភិនភាគសម្គាល់​សត្វ​ល្មូន​នេះ​​​ថា៖ ​«​សត្វ​ថ្លែន​មាន​រូបរាង​តូច​ស្រ​លូនស្រកា​វារ​លោង​ខ្លាំង ខ្លះ​មាន​ឆ្នូត ៣ ៤​ឆ្នូត​នៅលើ​ដងខ្លួនដោយ​ខ្លះ​មាន​នៅលើ​ខ្លួន ខ្លះ​មាន​នៅលើ​ក្បាល​រហូតដល់​កន្ទុយ​រប​ស់វាមាន​ខ្លះ​ឆ្នូត​រៀង​ក្រហម ខ្លះ​លឿង​តាម​បទពិសោធន៍​ខ្ញុំ​ដែល​រកបាន​»​។​

​រីឯ​​ថ្លែន​ម្យ៉ាងទៀតមាន​ខ្លួន​វែងហើយ​ដៃជើង​ខ្លី​តូច​​ស្រដៀង​ទៅនឹង​សត្វ​ពស់ ត្រូវបាន​​មនុស្ស​ភាព​ច្រើន​​ ​យល់ច្រឡំ​ថាវាជា​ថ្លែន​​​​មាន​ពិស​សាហាវ។តាម​ការពិត​វា​​ស្ថិតនៅក្នុង​អំបូរ Lygosoma ហើយ​វា​​មិនមាន​ពិស​ដូចជា​ការលើកឡើង​នោះទេ​។នេះ​បើ​យោងទៅតាម​ការលើកឡើង​របស់​អ្នកសិក្សា​ស្រាវជ្រាវ​។​

​នៅ​ប្រទេស​កម្ពុជា​សត្វ​ថ្លែន​មាន ៣ ​អម្បូរ​៩​ ​ពួក និង​មាន​ប្រមាណ ៣០​ប្រភេទ​ប៉ុណ្ណោះ​។​ថ្លែន​នីមួយៗ​តែងតែ​នៅ​តំបន់​ផ្សេងៗ​គ្នា ដោយ​ខ្លះ​នៅក្នុង​តំបន់​ព្រៃនិង​ខ្លះទៀត​ត្រូវបាន​​ប្រទះ​ឃើញ​​​ក្នុងស្រុក​ភូមិ​​ជា​ញឹកញយ​ផងដែរ​។​

​ក្នុង​ចំណោម​អម្បូរថ្លែនទាំងអស់ ​អ្នកសិក្សា​ស្រាវជ្រាវ​ឯករាជ្យវ័យ ២៩​ឆ្នាំ រូបនេះ​បាន​គូសបញ្ជាក់​ថា​៖ «​​​មាន​ថ្លែន​មួយ​ប្រភេទ​ដែល​គេ​ទទួលស្គាល់​ជាង​អន្តរជាតិ​ដែលមាន​ឈ្មោះថាScincella nigrofasciata វា​មានតែ​នៅ​ស្រុក​ខ្មែរ​ប៉ុណ្ណោះមិនទាន់​រកឃើញ​នៅ​តំបន់​ណា​ផ្សេង​នោះទេ​»​។​

​ការ​សិក្សា​ចងក្រង​សត្វ​ល្មូន ​ពស់និង​សត្វ​ថ្លែន ត្រូវបាន​លោក​ សំណាង ធ្វើ​ឡើង​អស់រយៈពេលជាង ៣ ឆ្នាំ​មក​ហើយដោយសារ​តែ​​ចិត្ត​ស្រឡាញ់​លើ​ការសិក្សា​ស្រាវជ្រាវ​អំពី​សត្វ​​ បន្ថែមពី​លើ​​​អាជីព​ជា​បុគ្គលិក​​បម្រើការ​​រី​សត​មួយកន្លែង​នៅ​តំបន់ភ្នំ​ក្រវាញ។

លោក​បាន​សិក្សាជំនាញ​ស្រាវជ្រាវ​សត្វ​​​​ពី​អ្នកជំនាញ​ដែលមាន​ការទទួលស្គាល់​ក្នុងស្រុក​​​និង​អ្នកជំនាញ​អន្តរជាតិ​ជាច្រើនរូប បន្ថែមពី​លើ​​​ការសិក្សា​ស្រាវជ្រាវ​តាម​​អ៊ី​នធើណិត​។​

​លោក សំណាងក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកជំនាញ​ស្រាវជ្រាវ​ជីវ​ច្រុះ​នៃ​កម្ពុជា និង​ត្រូវ​ជា​​សិស្ស​ជំនិត​របស់​ប្រធាន​ក្រុម​ស្រាវជ្រាវនិង​អភិរក្ស​ដីគោក លោក នាង ធី ដែលមាន​បទពិសោធន៍សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​១០​ឆ្នាំ ជាមួយការ​ទទួលស្គាល់​ទាំង​ថ្នាក់ជាតិនិង​អន្តរជាតិ​។​

​អ្នកស្រាវជ្រាវ​ឯករាជ្យរូបនេះ​​​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​​ឱ្យ​​​ព្យាយាម​សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ច្រើន​តាមរយៈYoutube ឬ​តាម​បណ្ដាញ​សង្គម​នានាដែលមាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់ ជាជាង​ការ​ស្តាប់​​ពាក្យ​ចរចា​ម​អារាម​​​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​៕

អត្ថបទពេញនិយម

កសិករ លីវ ស៊ីយ៉ែន ដាំដំណាំបង្វិលទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារ

ស្រុកវាលវែង ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ ដែលទេសចរមិនដែលរំលង

គុណវិបត្តិនៃការបង្អត់អាហារ (fasting) មិនបានត្រឹមត្រូវ

អ្នកស្រី មាន សុខឡេង ប្ដេជ្ញាចិត្តបំបៅកូនដោយទឹកដោះ

គ្រូបង្រៀនចិត្តធម៌៖ «ខ្ញុំចាត់ទុកកូនសិស្ស ស្មើគ្រាប់ពេជ្រ ដែលត្រូវកែច្នៃឱ្យពួកគាត់មានពន្លឺ»