ទេសចរណ៍

ប្រាសាទទាំង ៥ នេះអាចលេងស្ទីលថត Temple Run ស្អាតប្លែកពីរូបនៅអង្គរវត្ត និងតាព្រហ្ម

ការពេញនិយមថតរូប ឬវីដេអូរបស់ភ្ញៀវទេសចរដោយយកលំនាំតាមហ្គេម Temple Run នៅប្រាសាទបុរាណនៃប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម បានផ្ទុះខ្លាំងលើបណ្ដាញសង្គម។ ទន្ទឹមនឹងមានការល្បីខ្លាំងអំពីស្ទីលថតបែប Temple Run ក៏មានការសម្ដែងក្ដីព្រួយបារម្ភថា វាអាចបង្កការខូចខាតដល់ប្រាសាទបុរាណ ឬអាចបង្កគ្រោះថ្នាក់ដល់អ្នកថតថែមទៀត។ មតិម្ខាងទៀតបានបានលើកពីភាពវិជ្ជមានថាថា ការថតបែប Temple Run ដែលចំណាយពេលត្រឹមតែប៉ុន្មានវិនាទីនោះ មិនទំនងជាប៉ះពាល់ដល់ប្រាសាទបុរាណ ឬបង្ករបួសស្នាមដល់អ្នកទេសចរនោះឡើយ។ និន្នាការនេះថែមទាំងជួយផ្សព្វផ្សាយប្រាង្គប្រាសាទកម្ពុជាទៅកាន់ពិភពលោកថែមទៀតផង។
August Stella

អត្ថបទបន្ថែម

ស្រុកវាលវែង ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ ដែលទេសចរមិនដែលរំលង

បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ រួចមក ទឹកដីស្រុកវាលវែង ខេត្តពោធិ៍ សាត់ បាននឹងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ដែលក្នុងនោះរួមមាន រមណីយដ្ឋានកែច្នៃ តំបន់ទេសចរណ៍ធម្មជាតិព្រៃភ្នំ ទឹកធ្លាក់ និង កន្លែងកម្សាន្តជាប់ព្រំដែនប្រទេសថៃ ដែលទីតាំងទាំងអស់នេះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក ) ដឹកនាំអ្នកសារព័ត៌មានជាង ៣៧ ស្ថាប័ន ចុះផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់

អ្នកសារព័ត៌មានមកពីចំនួន ៣៧ស្ថាប័ន ដែលធ្វើការចេញផ្សាយជាភាសាខ្មែរ អង់គ្លេស ចិន និងវៀតណាមសរុបជិត ៦០នាក់ ត្រូវបានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក ) អញ្ជើញឱ្យចូលរួមដំណើរទស្សនកិច្ច ចុះផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់ ចាប់ពី១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

«លែងអង លែងឃិន» ទឹកធ្លាក់ធម្មជាតិស្រស់ស្អាតខ្លាំង កំពុងលាក់ខ្លួនកណ្តាលព្រៃ

ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ទឹកធ្លាក់ «លែងអង លែងឃិន» កំពុងឈរបង្អួតខ្លួនដ៏យ៉ាងស្រស់សង្ហារកណ្តាលធម្មជាតិព្រៃភ្នំ ដែលមានទឹកហូរសម្រូតខ្លួនយ៉ាងខ្ពស់ ហូរកាត់ផ្ទៃថ្មធំៗ ប្រៀបបានជ្រលងអាថ៍កំបាំង ដែលមានអាកាសធាតុត្រជាក់ រងាកាយ។
លៀប ទេពិទូ

គេងលើកោះដ៏ស្រស់ស្អាត រំលេចធម្មជាតិជុំជិត នៅពាមសេ្នហ៍រីស៊ត

ស្ថិតនៅលើកូនកោះដែលមានទឹកព្រែកព័ទ្ធជុំវិញ និងមានព្រៃព្រឹក្សាខៀវស្រងាត់ ពាមសេ្នហ៍រីស៊ត បានក្លាយជាទីតាំងលម្ហែកាយ ដែលកំពុងទាក់ទាញ់ភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងនោះមានទាំងការជិះទូកតាមដងព្រែក ដើរលេងលើវាលខ្សាច់សក្បុសដ៏ធំទូលាយ ងូតទឹកត្រជាក់ស្រេង អមដោយបរិយាកាសល្អបរិសុទ្ធ។
លៀប ទេពិទូ

ភ្នំព្រះ ឬខ្នងព្រះអង្គ ឋានសួគ៌ធម្មជាតិដ៏ស្រស់ស្អាត ស័ក្តសមសម្រាប់អ្នកចូលចិត្តផ្សងព្រេង

ភ្នំព្រះ ឬខ្នងព្រះអង្គ គឺជាទីតាំងធម្មជាតិមួយដ៏ស្រស់ស្អាត កំពុងសង្ងំលាក់ខ្លួន កណ្តាលជ្រលងគិរីបុព្វតា ដែលទេសចរអាចបោះតង់សម្រាកលម្ហែកាយ ស្រូបខ្យល់ធម្មជាតិ គយគន់ទេសភាពថ្ងៃរះ និងថ្ងៃរៀបលិចយ៉ាងស្អាតក្រៃលែង និងបានមើលហ្វូងតារារយពាន់ បង្អួតខ្លួនលើមេឃាពីវាលដ៏ធំល្វឹងល្វើយនេះ។
សួស យ៉ាមី

ទឹកជ្រោះភ្នំខៀវដ៏ល្បីល្បាញនៅខេត្តប៉ៃលិន កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិ

ប៉ៃលិន: ទេសភាពដ៏ស្រស់ត្រកាលនៃរមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ ឬទឹកធ្លាក់អូរតាវ៉ៅ» កំពុងឆាបឆក់ដួងចិត្តភ្ញៀវទេសចរ ឱ្យទៅទស្សនាតំបន់ធម្មជាតិភាគខាងលិច នៃដែនដីសុវណ្ណភូមិ ដែលមានទឹកធ្លាក់រហូតដល់ទៅ ៧ជាន់ និងធម្មជាតិដ៏ស្រស់បំព្រង។
លៀប ទេពិទូ