ទេសចរណ៍

ទៅលេងរាម កុំភ្លេចឈាងចូលមើលដើមឈើយក្សអាយុកាលច្រើនសតវត្សរ៍

December 23, 2024
វង់ អូន
Heading
Option 1

ខេត្ដ​ព្រះសីហនុ​៖ នៅក្នុង​តំបន់​អភិវឌ្ឍ​ក្រុមហ៊ុន​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​នៃ​បរិវេណ​ឧទ្យាន​ជាតិ​រាមឈើ​ចំណាស់​មួយ​អាយុកាល​រាប់​សតវត្សរ៍​ បាន​ទាក់ទាញ​ចិ​ត្ដ​ភ្ញៀវទេសចរ​ឱ្យ​ឆៀង​ចូល​ទស្សនា​។​

​ដើម​ចំបក់​យក្ស​​នេះ ដែល​ត្រូវ​បាន​រកឃើញនៅ​ឆ្នាំ​២០១០អំឡុងពេល​សាងសង់​តំបន់​អភិវឌ្ឍ​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ​សព្វថ្ងៃ​បន្ត​​​លូតលាស់​រស់រាន​​ឈរ​ជា​សក្ខីភាពនៃ​​ប្រវត្តិសាស្ត្រ​រាប់​សតវត្សរ៍ ដែល​ទាក់ទាញការគោរពនិងកោតសរសើរ​ចំពោះ​ភាពដ៏អស្ចារ្យ​នៃធម្មជាតិ​។​

​​លោក FuHang អគ្គនាយក​ក្រុមហ៊ុន យិះ ចៀ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​តំបន់​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថាបានឱ្យដឹងថា​៖ «​វា​ត្រូវបាន​ស្គាល់​ជា«​ព្រះ​មាតា​ធរណី​» ដែល​សភាព​របស់​ឈើ​យក្ស​នេះ​មា​នវ​ល្លិ៍​វារ​ព័ទ្ធជុំវិញ​ដ៏​គួរឱ្យ​អស្ចារ្យដោយមាន​ឫស​ជ្រៅ និង​ស្លឹក​ដុះ​ស៊ុបទ្រុប​ច្រើន​»​។

​លោក​បាន​បន្ដទៀត​ថា ឈើ​ចំបក់មាន​កម្ពស់ ៥០​ម៉ែត្រ និងប្រវែង​មួយជុំ​ធំ​ដែល​​មនុស្សរហូត​ដល់១៧​នាក់​ទើប​​ស្រា​ក់ដៃ​គ្នា​ព័ទ្ធ​​ជុំ​​​។

​ការរកឃើញ​នៃ​អច្ឆរិយ​ធម្មជាតិ​នេះ​បាន​ផ្លាស់ប្តូរ​របៀប​ ដែល​មនុស្ស​មើល​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន​។​

​ចំពេល​មានការ​ជជែក​វែកញែក​ជុំវិញ​តុល្យភាព​រវាង​កំណើនសេដ្ឋកិច្ចនិង​ការអភិរក្ស​បរិស្ថានការការពារ​ដើមឈើ​គឺជា​និមិត្តសញ្ញា​បង្រួបបង្រួម​នៃ​ការគោរព​អេកូឡូស៊ី​។​

​អ្នកទស្សនា​ឧទ្យាន​ជាតិ​រាម និង​តំបន់​ជុំវិញ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យធ្វើ​ដំណើរ​ទៅ​ទស្សនា​ដើមចំបក់​យក្ស​​ដ៏​អស្ចារ្យ​នេះ​។​

​​គួរ​បញ្ជាក់ថា ឧទ្យាន​ជាតិ​រាមស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា ក្បែរ​ក្រុងព្រះសីហនុ ឧទ្យាន​ជាតិ​រាមមាន​ផ្ទៃដី​ជាង ២១,០០០ហិកតា និង​នៅតែ​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ជីវៈចម្រុះ​។​

​ឧទ្យាន​នេះ​គឺជា​ជម្រក​នៃ​ព្រៃកោងកាងប្រព័ន្ធ​អេកូ​ត្រូពិច និង​ជីវិត​សត្វ​សមុទ្រ​ដ៏​សម្បូរបែបដែល​គាំទ្រ​ដល់​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នានា​។​

​ចំពោះ​ភាពស្រស់ស្អាត​នៃ​ឧទ្យានអ្នកទេសចរ​អាច​ចូលរួម​ក្នុង​សកម្មភាព​ទេសចរណ៍ធម្មជាតិដូចជា ការឡើង​ភ្នំ ការមើល​សត្វ​ស្លាបនិង​ដំណើរ​កម្សាន្ត​តាម​ទូកដើម្បី​ទទួលយក​បទពិសោធន៍​នៃ​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​៕

អត្ថបទពេញនិយម

យកក្រោលគោបង្រៀនសិស្ស រហូតបង្កើតជាសាលាសហគមន៍ បង្រៀនសិស្សមិនយកប្រាក់

ក្រុមអ្នកស្រាវជ្រាវអះអាងថា ពស់ពិសចឹក មិនប្រាកដថាមានពិសទេ

សំណួរងាយៗជួយឱ្យអ្នកដឹងថាខ្លួនជាមនុស្ស Introvert ឬ Extrovert

ឈីស និងយ៉ាអួរស្រស់ផលិតនៅខ្មែរ កែច្នៃពីទឹកដោះគោស្រស់មួយខែអស់ ៤-៥ តោន

អ្នកស្រី អ៊ុន សុ​ផា​រី តស៊ូច្នៃរុក្ខជាតិជាភេសជ្ជៈ និងប្រេងរឹត