ទេសចរណ៍

បទពិសោធន៍ថ្មី ដើរព្រៃកោងកាង ជិះកាយ៉ាក់ថតរូបលេង នៅឋានសួគ៌ក្រោមមេឃ ទឹកដីកោះរ៉ុង

December 31, 2024
វង់ អូន
Heading
Option 1

«​អ្នក​ទេសចរណ៍​ម្នាក់ ដើមឈើ​មួយ​ដើម​» ជា​ពាក្យស្លោក​ប្រចាំ​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាងក៏​ព្រោះតែ​អ្នកទេសចរ​អាច​សាង​អនុស្សាវរីយ៍​រួមគ្នា​អភិរក្ស​ធម្មជាតិ​ជាមួយ​សហគមន៍តាមរយៈ​ការ​ជាវ​ដើម​កោង​កាង​បណ្ដុះ​ដោយ​អ្នកភូមិ យកមក​ដាំ​ក្នុង​ទឹកដី​កោះរ៉ុងដែល​ល្បី​ឆ្នេរ​ខ្សាច់​សក្បុស និង​ទឹកសមុទ្រ​ថ្លា​ឈ្វ​ង់​មើលឃើញ​ដល់​បាត​។​

​ដូច្នេះហើយ​វា​មិន​ចម្លែក​ទេដែល​ក្រៅពី​ល្បី​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាតកោះរ៉ុង​ដែល​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​នៅ​ខេត្ត​ព្រះសីហនុ ក៏មាន​ព្រៃកោងកាង​ដ៏​ធំ​ល្វើ​ង​ល្វើយ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជាង៣០​ហិកតា​។​

​ព្រៃកោងកាង​នេះ​ត្រូវបាន​បង្កើត​ទៅជា​សហគម​ន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាង​ក្នុង​ឆ្នាំ២០២១ ក្នុង​បំណង​ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដែលមាន​ក្នុង​តំបន់​នោះជាពិសេស​បញ្ចៀស​ការ​វាទ​ទី​ខុសច្បាប់​នានា​ផងដែរ​។​

​សហគមន៍​អេកូ​ទេសចរណ៍​មួយ​នេះសម្បូរ​ទៅដោយ​ព្រៃកោងកាង​ចាក់ឫស​ត្របាញ់​ប្រទាក់​គ្នា​ពេញ​ផ្ទៃ​ទឹកបង្កើតបានជា​ទេសភាព​ដ៏​ទាក់ទាញ ក៏ដូចជា​អំណោយផល​ជា​ជម្រក​ជីវចម្រុះ​ជាច្រើន​ប្រភេទដែល​អាស្រ័យ​រស់នៅ​តាម​ធម្មជាតិ​។​

​អ្វីដែល​កាន់តែ​ពិសេស​នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាង​មាន​ស្ពាន​ខ្វាត់ខ្វែងសម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដើរ​ទស្សនា ជញ្ជាំង​រុក្ខជាតិ​អម​សងខាងគួរឱ្យ​ទាក់ទាញ ត្រជាក់​ភ្នែក និង​សក្ដិសម​សម្រាប់​ការថតរូប​អនុស្សាវរីយ៍​។​

​ក្រៅពី​ការដើរ​មើល​សម្រស់​ព្រៃកោងកាង​ដ៍​ស្រស់បំព្រង​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាងទឹកដី​កោះរ៉ុង ក៏មាន​សកម្មភាព​កម្សាន្ត​ផ្សេងៗ​ដូចជាការជួល​កា​យ៉ាក់​ជិះ​លេង​តាម​ដងព្រែក ការដើរ​មើល​សួនសត្វហាង​កាហ្វេ​កណ្តាល​ព្រៃកោងកាង ក្យូ​ស​សម្រាប់​សម្រាក​លម្ហែកាយ និង​ពិសា​អាហារកន្លែង​ថតរូប​បេះដូង​ស្អាតៗ និង​មាន​លក់​នំ​បញ្ចុក​អ្នក​កោះដែលជា​ម្ហូប​ល្បី​ប្រចាំ​កោះ​ធ្វើ​ដោយ​អ្នកភូមិ​ផ្ទាល់​ទៀតផង​។​

ប្រភព៖ ក្រុមការងារមូលដ្ឋានក្រុង ព្រះសីហនុ-កោះរ៉ុង

​សំបុត្រ​ចូល​ទស្សនា​នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាងមានតម្លៃ ៦០០០​រៀល សម្រាប់​ភ្ញៀវ​ខ្មែរ និង ៨០០០​រៀល សម្រាប់​ភ្ញៀវ​បរទេស​។​

​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាង​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ដើមថ្កូវសង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ដោយ​ធ្វើដំណើរ​ប្រមាណ ១៥​នាទីពី​ផែ​កោះ​តូច​៕

អត្ថបទពេញនិយម

លោក ប៉ិល សម្បត្តិ បើកបង្រៀនចិញ្ចឹម និងចែកពូជខ្យងមាសជប៉ុនឥតគិតថ្លៃដល់ជនពិការ និងអ្នកក្សត់ខ្សោយ

អ្នកកើតខែសីហា ត្រូវនឹងតារានិករ Leo តើអ្នកមានចរិតលក្ខណៈបែបណា?

«ស្រាស្តេចគោព្រៃ» និង «ស្រាផាសិនមណ្ឌលគិរី» ស្រារសជាតិឆ្ងាញ់ពិសេស តំណាងខេត្តមណ្ឌលគិរី

គ្រូបង្រៀនចិត្តធម៌៖ «ខ្ញុំចាត់ទុកកូនសិស្ស ស្មើគ្រាប់ពេជ្រ ដែលត្រូវកែច្នៃឱ្យពួកគាត់មានពន្លឺ»

ប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំអប់សក់ជាប្រចាំ