ជីវិត និង សង្គម

Cinnamoroll តុក្កតាដ៏ពេញនិយមជាងគេក្នុងត្រកូល Sanrio ប្រចាំឆ្នាំ ២០២៤

October 22, 2024
August Stella
Heading
Option 1

នៅ​ទូទាំង​ពិភពលោកHello Kitty អាចជា​តួអង្គ​តុក្កតា ដែល​គេ​ស្គាល់​​ច្រើនជាងគេ​បំផុតក្នុង​សែស្រឡាយ​តុក្កតា​ក្រុមហ៊ុន Sanrio ប៉ុន្តែ​នេះ​ជា​ឆ្នាំ​ទី ៥ ជាប់​គ្នា​ហើយ​ដែល​តុក្កតា​កូន​ឆ្កែ​ត្រចៀក​វែង​ពណ៌​ផ្ទៃមេឃ Cinnamorollដ៏​គួរឱ្យ​ស្រឡាញ់ បាន​ឆក់​​បេះដូង​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​ឈរ​លើ​លំដាប់លេខ​១។នេះ​បើ​យោងតាម​លទ្ធផល​ចំណាត់ថ្នាក់​​ផ្លូវការ​របស់​ក្រុមហ៊ុន Sanrio ឆ្នាំ ២០២៤ ដែល​បានចេញ​ផ្សាយ​តាមរយៈ PR Times ។​

​ការ​បោះឆ្នោត​តួអង្គតុក្កតាលើ​វិបសាយ ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​លើក​ទី ៣៩ បានបង្ហាញថា កូនឆ្កែ​ Cinnamoroll ទទួលបាន​សំឡេងគាំទ្រ៥,៦៧ សំឡេង ដែលនេះជាឆ្នាំ​ទី​៥​នៃ​ការ​សោយរាជ្យ​របស់វាហើយ​។

ក្នុង​សេចក្តីថ្លែងការណ៍​ជ័យជម្នះ​ដ៏​រឹងមាំ​របស់​Cinnamoroll តុក្កតា​នេះ​ត្រូ​វបានក្រុមហ៊ុន​ប្រកាសថា៖ «ជយោ! ខ្ញុំ​អរគុណ​ខ្លាំងណាស់​សម្រាប់​ការគាំទ្រ​របស់​អ្នក​!អរគុណ​ពី​​បេះដូង​របស់ខ្ញុំ​!»។

បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ២០០១ Cinnamoroll ជា​កូន​ឆ្កែពណ៌​​មេឃ​ពណ៌​ខៀវ​ដែលមាន​កន្ទុយ​​​រាង​​ដូចនំស៊ីណាម៉ុនហើយ​កន្ទុយ​វា​បក់កន្ទុយ​ជាប់ ដែល​ស្ដែង​ពី​​តួអង្គ​មានប​បុគ្គលិកលក្ខណៈ​រីករាយនិងភាព​​សុទិដ្ឋិនិយម ហើយ​ចែកចាយ​​សុភមង្គល​គ្រប់​ទីកន្លែង​ដែលវាទៅដល់។

​ចំណាត់ថ្នាក់​លេខ២ បន្ទាប់ពី​ Cinnamoroll ​គឺតួអង្គ​ Pochacco ដែលជា​ខ្លាឃ្មុំ​ត្រចៀកវែង ជាមួយ​​សម្លេង​ឆ្នោត ៤,៥៩ លាន និងលេខ ៣ គឺ​តួអង្គ​ទន្សាយ​ Kuromi ជាមួយសម្លេង​ឆ្នោត​ ៤,១៣ លាន​ និង​ឆ្កែ​ធាត់ពណ៌​លឿង​Pompompurin ជាប់លេខ ៤។រីឯតួអង្គតុក្កតា​ HelloKitty ដែលជា​រូបតំណាង​​សកល​របស់​ក្រុមហ៊ុន​Sanrio បាន​ជាប់​ចំណាត់ថ្នាក់​ទី ៥ ដ៏​​គួរឱ្យភ្ញាក់ផ្អើល​។​

​គួរឱ្យ​ចាប់អារម្មណ៍លទ្ធផល​ចំណាត់ថ្នាក់​បង្ហាញ​ពី​ការផ្តាច់​ទំនាក់ទំនង​ដ៏​មាន​សក្តានុពល​រវាង​ប្រជាប្រិយភាព​ក្នុងស្រុកនិង​ការ​សាទរ​អន្តរជាតិ​។ ខណៈពេលដែល Hello Kitty នៅតែ​ជា​ឈ្មោះ​គ្រួសារ​ទូទាំង​ពិភពលោក Sanrio សង្កត់ធ្ងន់​លើ​ការផ្តោត​អារម្មណ៍​របស់​ខ្លួន​លើ«ការភ្ជាប់​មនុស្ស​» តាមរយៈ​តួអង្គ​របស់ខ្លួនដោយ​បង្ហាញ​ពី​ចំណូលចិត្ត​សម្រាប់​តួអង្គ​ដែលមាន​កម្រិត​អារម្មណ៍​កាន់តែ​ស៊ីជម្រៅ​។​

អ្នកនាង Jill Koch, អនុប្រធាន​ផ្នែក​ទីផ្សារនិងគ្រប់គ្រង​ការ​ច្នៃប្រឌិត​នៅ​ Sanrio, Inc បាន​និយាយ​ថា៖ «ចំណុច​សំខាន់​នៃ​អ្វីៗទាំងអស់របស់Sanrio គឺយើង​តែងតែមាន​មោទនភាព​យ៉ាង​ក្រៃលែង​ក្នុងការ​ប្តេជ្ញាចិត្ត​ផ្សព្វផ្សាយ​ពី​​មិត្តភាពភាព​សប្បុរស និង​ការរួមបញ្ចូលគ្នា»​៕​

អត្ថបទពេញនិយម

បទ 'APT.' របស់ Rosé ធ្វើឱ្យវិស័យ K-pop ហក់ឡើងជាសកលមួយកម្រិតទៀត

ផ្ទះឈើចល័តស្រុកស្រីសន្ធរ ផ្ទុះការចាប់អារម្មណ៍ និងកុម៉្មង់ជាប់គ្នាឥតស្បើយ

សាលារៀនមួយនៅជប៉ុន ដាក់កិច្ចការផ្ទះឱ្យកុមាររៀន «ឱប» ព្យាបាលរបួសផ្លូវចិត្តពីគ្រោះរញ្ជួយដី

គួរដឹង! ៧ចំណុចសំខាន់ នៃពិធីសែនក្បាលទឹក

ជួបគ្នានៅខេត្តកំពង់ចាម! ប្រធានបទ អក្សរសិល្ប៍បៃតង ទាក់ទាញយុវជនទៅមហោស្រពអក្សរសិល្ប៍ខ្មែរ