ជីវិត និង សង្គម

តើនរណាជាម្ចាស់ក្រុមហ៊ុនយក្ស ដែល BTS កំពុងជ្រកកោន? ហើយ BTS មានហ៊ុនប៉ុន្មានភាគរយដែរនៅ HYBE?

October 22, 2024
August Stella
Heading
Option 1

ស្ថាបនិក HYBE និង​ជា​ប្រធាន Bang Si-hyuk កាន់កាប់​ជិត​មួយ​ភាគបី​នៃ​ក្រុមហ៊ុន​HYBE គិត​ត្រឹមចុង​ខែ​មិថុនា​ ឆ្នាំ​ ២០២៤​ នេះ​បើ​យោងតាម​ឯកសារ​ដែល​មើលឃើញ​ដោយMusic Business Worldwide។​

HYBE ដែលជា​ក្រុមហ៊ុន K-pop ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក បានធ្វើ​ឱ្យមាន​រលក​ធំ​នៅ​ក្នុង​ឧស្សាហកម្ម​តន្ត្រី​ពិភពលោក​ចាប់តាំងពី​ការបើកទំព័រ​ប្រវត្តិសាស្ត្រ​នៃ​​ក្រុមBTS ។​

​ការផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​បំផុត​របស់​ HYBE ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​គឺ​ការ​ទិញយកភាគហ៊ុន​ដោយ​ Scooter Braun's IthacaHoldings ក្នុងតម្លៃ ១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១។​

Braun បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់ HYBE ហើយ​បាន​ក្លាយជា​នាយក​ប្រតិបត្តិ​នៃ​សាខា​ដែល​ឥឡូវនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា HYBE America ។ លោក​នៅតែ​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​សំខាន់​នៅក្នុង​ក្រុមហ៊ុន​នេះ​។​

​កាលពី​ឆ្នាំមុន HYBE បាន​ពង្រីក​ទៅក្នុង​ទីផ្សារ​តន្ត្រី​ឡាទីន​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​ការ​ទិញយក Exile Music ដែល​បង្កើតជា​មូលដ្ឋានគ្រឹះ​នៃ HYBE Latin America ថ្មី​។​

​ថ្មីៗ​នេះ ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ HYBE 2.0 ថ្មី​របស់ខ្លួន HYBE បានចាប់ផ្តើម​អាជីវកម្ម​សេវាកម្ម​ស្លាក​សញ្ញា​នៅ​សហរដ្ឋអាមេរិកនិង​ផ្នែក​ថ្មី​មួយ​ដែលមាន​ឈ្មោះថា HYBEMUSIC GROUP APAC ដែល​គ្រប់គ្រង​អាជីវកម្ម​ស្លាក​សញ្ញា​តន្ត្រី​របស់​ក្រុមហ៊ុន​ទាំងអស់​​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន​។​

​ច្បាស់​ណាស់ HYBE មានបំណង​ក្លាយជា​តួអង្គ​​សកលលោក​ដ៏​សំខាន់​នៅក្នុងពិភព​​​តន្ត្រីហើយ​ប្រហែលជាក្រុមហ៊ុន​នេះ​បានទៅដល់គោលដៅ​រួចទៅ​ហើយ​។​

​តាម​ការគណនា​​ចុងក្រោយ HYBE មាន​មូលធន​ប័ត្រ​ទីផ្សារ​នៃ៥,៣៧ ពាន់​លាន​ដុល្លារ​​។ តួលេខ​នេះ​ មិនទាន់ស្មើ​នឹង​​មាត្រដ្ឋាន​នៃ Universal Music Group ប៉ុន្តែក៏​​មិនអន់ដែរ​​សម្រាប់​ក្រុមហ៊ុន​ដែលទើបតែ​​បង្កើតឡើង​កាលពី១៩ ឆ្នាំមុន (​ដោយពីមុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា Big Hit Entertainment)​។

​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ HYBE សម្រាប់​ឆ្នាំ ២០២៣ មាន​ចំនួន ១,៦៦ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ ៦៤% នៃ​ចំនួន​នោះបាន​មកពី​ខាងក្រៅ​ទីផ្សារ​ក្នុងស្រុក​របស់​ប្រទេស​កូរ៉េខាងត្បូង​។​

​ទោះបីជា​ទទួលបាន​ភាព​ជោគជ័យ​ក្នុង​តារាង​តុល្យការ​ក៏ដោយក៏​តម្លៃ​ភាគហ៊ុន​របស់ HYBE បាន​ធ្លាក់ចុះ​នៅ​​ឆ្នាំ២០២៤។ វា​បានបន្ត​​ធ្លាក់ចុះ ៣១.៦៨% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំគិត​ត្រឹម​ថ្ងៃ​បិទ​ទីផ្សារ​នៅ​ថ្ងៃទី ៩ ខែកញ្ញា​។​

​ការធ្លាក់ចុះ​នោះ​អាច​ត្រូវបាន​គេ​សន្ម​ត់​ថា​ជា​មូលហេតុ​ទូទៅដែល​នេះ​មិនមែនជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​កម្សាន្ត​នោះទេហើយ​ចំពោះ​មូលហេតុ​ជាក់លាក់​មួយ​បន្ថែមទៀត​៖ ជម្លោះ​រវាង HYBE និង Min Hee-jin ដែលជា​អតីត​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន HYBE ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​កម្មសិទ្ធិក្រុមហ៊ុន​បុត្រសម្ព័ន្ធ​​ ADOR ដែលជា​ទ្រនំ​របស់​​ក្រុម​នារី NewJeans ។​

យ៉ាងណាមិញតើន​រណា​ជា​អ្នកទទួលបាន​ផលចំណេញ​ពី​ដំណើរការ​រីកចម្រើនរ​បស់​ខ្លួន​?

​មិន​គួរឱ្យភ្ញាក់ផ្អើល​ទេ ម្ចាស់​ភាគហ៊ុន​ធំជាងគេ​របស់ HYBE គឺ​លោក BangSi-hyuk ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន ទោះជាលោក​​បាន​លាលែង​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​ក្នុង​ឆ្នាំ ២០២១ ប៉ុន្តែ​លោក​នៅតែ​ជា​ប្រធាន​ក្រុមហ៊ុន HYBE ។​

លោក ​Bang បាន​ក្លាយជា​មហាសេដ្ឋី​នៅពេលដែល​គាត់​បានទិញ​​​យកHYBE ជា​សាធារណៈ​ក្នុង​ខែតុលា ឆ្នាំ២០២០ ហើយ​ទិន្នន័យ​បង្ហាញថា លោក​​បាន​រក្សា​ស្ថានភាពប្រាក់​ចំណេញ​​ច្រើនសន្ធឹក​​។​

​យោងតាម​របាយការណ៍​ពាក់កណ្តាល​ឆ្នាំ​ចុងក្រោយ​បំផុត​របស់ HYBE ដែល​បានដាក់​ជាមួយ DART គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ លោក​ Bang បាន​កាន់កាប់​ភាគហ៊ុន ១៣,១៥ ​លាន​នៃ​ភាគហ៊ុន​ធម្មតា ៤១,៤៥ លាន​របស់ HYBE ឬស្មើនឹង ៣១,៥៧​%នៃ​ចំនួន​សរុប​។​

​គិត​ត្រឹម​​តម្លៃ​ទីផ្សារ​របស់ HYBEនៅ​បិទ​នៅ​ថ្ងៃទី៩​ ខែកញ្ញា ចំណែក​តម្លៃ​ភាគហ៊ុន​រ​បស់លោកស្មើ​នឹង ​១,៦១៩ពាន់​លាន​ដុល្លារ​។​

​ម្ចាស់​ភាគហ៊ុន​ធំ​ទី​ពីរ​របស់ HYBEគឺ​សាជីវកម្ម Netmarble ដែលជា​អ្នកបង្កើត​វីដេអូ​ហ្គេម​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០០០ ដោយ Bang Jun-hyuk ដែលជា​បងប្រុស​របស់ប្រធានក្រុមហ៊ុន​​Bang Si-hyuk ។​

​យោងតាម​របាយការណ៍​ពាក់កណ្តាល​ឆ្នាំ​របស់ HYBE ក្រុមហ៊ុន Netmarble បាន​កាន់កាប់​ភាគហ៊ុន​ចំនួន ៣,៩៣ លាន​ហ៊ុន​របស់ HYBE គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ដោយ​ផ្តល់ឱ្យ​វា​នូវ​ចំណែក ៩,៤៤% របស់​ក្រុមហ៊ុន។គិត​ត្រឹម​ថ្ងៃទី៩ ខែកញ្ញា ភាគហ៊ុន​នៅក្នុង HYBE របស់ Netmarble មានតម្លៃ ៤៨៣,៨លាន​ដុល្លារ​។​

​ម្ចាស់​ភាគហ៊ុន​ធំ​ទី​បី​នៅក្នុង HYBE គឺជា​ដៃគូ​​វិនិយោគ​នៃ​សេវា​សោធន​និវត្តន៍​ជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូងដែលជា​មូលនិធិ​សោធន​និវត្តន៍​សាធារណៈ​របស់​ប្រទេស​។​

​នេះ​មិនមែនជា​មូលនិធិ​តូច​ទេ​។ វាគឺ​​ជា​មូលនិធិ​សោធន​សាធារណៈ​ធំជាងគេ​ទី ៣របស់​ពិភពលោក ដែលមាន​ទ្រព្យសម្បត្តិ​ប្រហែល ៨៥០​ពាន់​លាន​ដុល្លារ​ក្រោម​ការគ្រប់គ្រង​របស់រដ្ឋ​។​

​មូនិធិ​នេះ​កាន់កាប់​ភាគហ៊ុន ២,៦៥ លាន​នៃ HYBE ឬ ៦,៣៦% ដែលមាន​តម្លៃ ៣២៥,៩ លាន​ដុល្លារ​នៅ​រាប់​ចុងក្រោយ​។​

​ទន្ទឹ​​ម​នឹង​នោះ​ក៏​​មានការ​ងឿងឆ្ងល់​​ដែរថា BTS ដែល​រួមមានសមាជិក Jin, Suga,J-Hope, RM, Jimin, V និង Jungkook គឺតួឯក​ដែល​នាំ​ប្រាក់ចំណូល​ធំ​ដល់​​​HYBE នោះ​មាន​​ភាគហ៊ុន​យ៉ាងច្រើន​កម្រិត​ណា​។​

​យោងតាម​ការស្រាវជ្រាវ​របស់ Korea CXO Research Institute ដែល​បានចេញ​ផ្សាយ​នៅ​ចុងឆ្នាំ ២០២៣និង​បាន​រាយការណ៍​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ សមាជិក​ទាំង ៧ នាក់​របស់ BTS ម្នាក់ៗ​ត្រូវ​បានផ្តល់​ភាគហ៊ុន​ចំនួន ៦៨៣៨៥ ហ៊ុន​ ​នៅពេល​ពួកគេ​បន្ត​កិច្ចសន្យា​នៅក្នុង​ឆ្នាំ ២០១៨​។

​ដោយ​ផ្អែកលើ​ចំនួន​ភាគហ៊ុន​ដែល​នៅ​សេសសល់​គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនាដែល​នឹង​ផ្តល់ឱ្យ​ពួកគេ​ម្នាក់ៗ​ប្រហែល ០,១៦% នៃកម្មសិទ្ធិ​​ក្រុមហ៊ុន​។ទោះយ៉ាងណា​ក៏ដោយ ពួកគេ​មួយចំនួន​ហាក់ដូចជា​បាន​លក់​​ខ្លះ​នៃ​ភាគហ៊ុន​នោះ​។​

​យោងតាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Korea CXO គិត​ត្រឹម​ដើមឆ្នាំ ២០២៣​​សមាជិក BTS បីនាក់​បាន​​លក់​​ភាគហ៊ុន​របស់​ពួកគេ​៖ J-Hope កាន់កាប់​ភាគហ៊ុន​ចំនួន ៦២៧៨៤គិត​ត្រឹម​ពេលនោះ ខណៈដែល RM និង Jin មាន​ភាគហ៊ុន​តិចជាង​បន្តិ​ច​។​

​​​បើគណនា​តាម​តម្លៃ​ភាគហ៊ុន​នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​ជួញដូរ​នៅ​ថ្ងៃទី ៩​ ខែកញ្ញា ការកាន់កាប់​ភាគហ៊ុន​ចំនួន  ៦៨៣៨៥ នឹងមាន​តម្លៃ​ប្រហែល៨,៤២ លាន​ដុល្លារ​។

​សរុបមក សមាជិក BTS ទាំង​ប្រាំ​ពីររូប​ត្រូវ​បានផ្តល់​ភាគហ៊ុន​ចំនួន ៤៧៨៦៩៥ នៃ HYBE ឬ​ប្រហែល ១.១៥% នៃ​ភាគហ៊ុន​សរុប​​​គិត​ត្រឹម​ថ្ងៃទី ៣០​ ខែមិថុនា​ ដែលគិត​ជាទឹក​ប្រាក់ស្មើនឹង ៥៨,៩៤លានដុល្លារ៕

​ប្រភព៖ MusicBusiness Worldwide

អត្ថបទពេញនិយម

ក្រដាសប្រាក់អនុស្សាវរីយ៍ ២០០.០០០រៀល ចំនួន ២០លានសន្លឹក នឹងដាក់ឱ្យចរាចរ អបអរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិ

វិធីងាយៗបំបាត់ការឈឺចាប់ពេលមករដូវ ហើយមិនអស់លុយច្រើនទៀត

ព្រះរាជជីវប្រវត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ភ្ញៀវទេសចរជាង ៥ពាន់នាក់ ចូលរួមព្រឹត្តិការណ៍“Big Bike meeting Elite Night” នៅផាប់ស្ទ្រីត

ការព្យាបាលដោយកប់ដី ប្រែក្លាយវាលខ្សាច់ស៊ីនជាំងទៅជាដែនទេសចរណ៍