ចំណេះដឹង

សារៈប្រយោជន៍នៃដើមឈើក្នុងទីក្រុង

October 22, 2024
សួស យ៉ាមី
Heading
Option 1

ដើមឈើ គឺជាជីវិតរបស់មនុស្សដើមឈើពិតជាមានសារៈសំខាន់ណាស់ក្នុងបរិស្ថាន ធម្មជាតិ និងជាអុកស៊ីហ្សែនសម្រាប់មនុស្សស្រូបយកគ្រប់ៗរូប។ ការដាំដើមឈើក្នុងទីក្រុង គឺជាការលើកកម្ពស់ សោភណភាពទីក្រុងផង និងជាការរួមចំណែកកាត់បន្ថយការបំពុលបរិស្ថានដែលកើតចេញពីយាន ជំនិះប្រចាំថ្ងៃផងដែរ។

ដើមឈើនៅតាមបណ្តោយផ្លូវព្រះសីហនុ។ រូបភាព៖ សាលារាជធានីភ្នំពេញ

ការដាំដើមឈើក្នុងទីក្រុងមានសារៈប្រយោជន៍ជាច្រើនដូចជា៖

- ដាំដើមឈើនៅក្នុងទីក្រុង ផ្តល់ជាម្លប់ត្រជាក់ ជួយកាត់បន្ថយសីតុណ្ហភាពក្តៅនិងជួយឱ្យ អាកាសធាតុចុះត្រជាក់ ចន្លោះពី២ ទៅ៨ អង្សារសេ។

- ដាំដើមឈើនៅជុំវិញអគារ អាចកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់បានប្រមាណ៣០%។

- ដើមឈើធំៗក្នុងទីក្រុងគឺជាឧបការណ៍ចម្រោះសារធាតុពុលល្អបំផុត ដែលធ្វើឱ្យទីក្រុង មានខ្យល់អាកាសល្អប្រសើរបន្ថយផ្សែងអ័ព្ទ និងរលកកម្តៅ។  

- ដើមឈើមួយដើម អាចស្រូបយក CO2 បានចំនួន១៥០គក ក្នុង១ឆ្នាំ ចូលរួមកាត់បន្ថយ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុសកល។

- ដើមឈើនៅក្នុងទីក្រុង អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺសម្ពាធឈាមភាពតានតឹង ធ្វើអោយប្រសើរឡើងនូវសុខភាព ផ្លូវកាយ អារម្មណ៍ និងផ្លូវចិត្ត។

- ធ្វើឱ្យសុខភាពសាធារណៈ មានភាពប្រសើរឡើង។

- ដើមឈើផ្តល់នូវជម្រក និងអាហារ ដល់រុក្ខជាតិនិងសត្វ ដែលធ្វើឱ្យជីវចម្រុះក្នុងទីក្រុង មានការកើនឡើង  ។

- ទប់ស្កាត់ខ្យល់ ព្យុះ និងកាត់បន្ថយការហូរច្រោះ

- បង្កើតបរិយាកាសស្រស់ស្រាយសម្រាប់អ្នកបើកបរអ្នកដំណើរ និងអ្នកថ្មើរជើង៕

អត្ថបទពេញនិយម

ប្រាសាទសំបូរព្រៃគុក៖ ទឹកដីផ្តុំដោយរឿងរ៉ាវប្រវត្តិសាស្ត្រ និងសំណង់ប្រាសាទដ៏អស្ចារ្យ

សិល្បករ ប៉ែន រ៉ូប៊ីត រំលេចស្នាដៃគំនូរថ្មី តាមរយៈពិព័រណ៍ «ក្រឡា»

ក្រុមហ៊ុននៅកម្ពុជា បកស្រាយករណីដបទារក Philips Avent លេចមីក្រូប្លាស្ទិក

អតីតកូនអ្នកក្រគ្មានដីធ្វើស្រែ ប្រែជាអ្នកច្នៃអលង្ការពីគ្រាប់កាំភ្លើង មានការគាំទ្រទាំងក្នុង និងក្រៅស្រុក

អ្នកសៀមរាបផលិតដីបណ្ដុះដំណាំមានជីវជាតិល្អ ផ្ទុះការគាំទ្រពីកសិករ