ជីវិត និង សង្គម

មីសួរមាន់ស្រែ ល្បីឆ្ងាញ់តៗគ្នា ក្បែរផ្សារអូឡាំពិក

November 7, 2024
វង់ អូន
Heading
Option 1

មីសួរ​មាន់​ស្រែ​ក្បែរ​ផ្សារ​អូឡាំពិកគឺជា​អាហារ​ដ៏​ពេញនិយម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​អាហារ​ប្រភេទ​មានទឹក​ស៊ុបសាច់ និង​បន្លែ នាពេល​ព្រឹក និង​ថ្ងៃត្រង់​។

​ម្ចាស់​ហាង​ពូ​វីមីសួរ​ឆ្ងាញ់​អូឡាំពិក​បាន​ប្រាប់ SR News ឱ្យដឹងថាមីសួរ​មាន់​ស្រែ​របស់គាត់​គឺជា​ម្ហូប​ល្បី​ប្រចាំ​តំបន់​នេះ​ជា​យូរ​ឆ្នាំ​មកហើយដោយមាន​ការគាំទ្រ​ពី​អតិថិជន​យ៉ាងច្រើន​កុះករមិន​ថា​អ្នករស់នៅ​ម្ដុំ​ផ្សារ​អូឡាំពិក ឬ​ភ្ញៀវ​ពី​ចម្ងាយ​នោះទេ​។​

​មីសួរ​មាន់​ស្រែ មាន​ជម្រើស​សាច់​ដូចជា កន្សោមគ្រឿងក្នុង ភ្លៅ ស្លាប សាច់​បាក់​សៀក រួមទាំង​សាច់​ផ្សេងទៀត​។

​មាន់​ដែល​ម្ចាស់​ហាង​យកមក​ចម្អិនគឺជា​មាន់​ស្រែ​ពិតៗដែល​ម្ចាស់​ហាង​មាន​ម៉ូយ​ចិញ្ចឹម​មាន់​យកមក​បោះ​ឱ្យ​គាត់​ជាប្រចាំ​ថ្ងៃ​។

​រសជាតិ​សាច់ និង​ទឹក​ស៊ុប​ឆ្ងាញ់បូករួម​ជាមួយនឹង​សរសៃ​មីសួរ​ដ៏​ទន់ល្មើយបានធ្វើឱ្យ​អាហារ​មួយ​មុខ​នេះ​មាន​ភ្ញៀវ​កុម្ម៉ង់​មិន​ដាច់​សូរ​។

​អ្នកលក់​ក៏មាន​ទឹកជ្រលក់​ពិសេសដែល​រូបមន្ត​លាយ​ដោយផ្ទាល់​ពី​ម្ចាស់​ហាង​។​

​សម្រាប់​តម្លៃ​មីសួរ​សាច់មាន់​មួយ​ចានមាន​ចាប់ពី ១១០០០៛ សម្រាប់​មីសួរ​មាន់​ស្រែ​ធម្មតា និង ៣៥០០០៛ សម្រាប់​មីសួរ​មាន់​ស្រែ​ពិសេស​។ សម្រាប់​កូនក្មេង​ក៏មាន​តម្លៃ​មួយ​ចាន ៨០០០៛​ផងដែរ ។​

​ទីតាំង​ហាង​ពូ​វីមីសួរ​ឆ្ងាញ់​អូឡាំពិក​ស្ថិតនៅ​លើផ្លូវ ៣១៨ ក្បែរ​ផ្សារ​អូឡាំពិក​៕

អត្ថបទពេញនិយម

អ្នកនិពន្ធល្បី ម៉ីសន សុធារី បើកទំព័រប្រវត្តិសាស្ត្រថ្មី ប្រើបច្ចេកវិទ្យា AI ផ្សារភ្ជាប់ការនិទានរឿង

«ផ្កាព្រៃរីស៊ត» ឋានសួគ៌សម្រាកលម្ហែ នៃដែនដីធម្មជាតិស្រស់បំព្រង ក្នុងស្រុកសំឡូត

លោក ប៉ក់ សារ៉ុម ចែករំលែកទង្វើល្អដល់ជនពិការ និងចាស់ជរាជិះតាក់ស៊ីមិនយកលុយ

កូរ៉េខាងត្បូងប្ដូរពីទទួលទានសាច់ឆ្កែទៅពពែខ្មៅក្នុងប្រពៃណីស៊ុបរដូវក្ដៅ

អ្នកឯកទេសភ្នែក៖ ថ្នាំបន្តក់ភ្នែកប្រើរួចរក្សាទុកលើស១ខែ អាចបង្កឱ្យឆ្លងមេរោគ