ជីវិត និង សង្គម

លោក ប៉ក់ សារ៉ុម ចែករំលែកទង្វើល្អដល់ជនពិការ និងចាស់ជរាជិះតាក់ស៊ីមិនយកលុយ

November 25, 2024
ថិញ រិទ្ធី
Heading
Option 1

ស្វាយរៀង​: ​ការលះបង់​ប្រាក់កាស​ឬ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​នរណាម្នាក់ គឺជា​កុសល​​ផល​បុណ្យ​មួយ​ 

ដ៏ប្រពៃហើយ​​ការចេះ​ជួយ​គ្នានេះដែរ​ ក៏​​ជា​ទំនៀមទម្លាប់​រស់នៅរបស់​​​ខ្មែរ​តាំងពីរ​បុរាណកាល​មក​ហើយ​។​

​លោក ប៉ក់ សា​រ៉ុ​ម ជា​អ្នករត់​តាក់ស៊ី​ភ្នំពេញ-​បាវិត​​តាំងពី​ឆ្នាំ ​២០១០។ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះលោក​បាន​ហែល​ឆ្លងកាត់​បទពិសោធ​ន៍ជួប​មនុស្ស​​ជាច្រើន។​ លោក​បានតាំង​ចិត្ត​​ជួយ​​ជនពិការ​និង​ចាស់ជរា​ ដែល​ប្រកបរបរ​តូចតាច ហើយ​ជីវភាពមិន​​​ធូរធាតាមរយៈ​ការ​ផ្ដល់សេវា​ដឹកជញ្ជូន​ ដែលជា​ឆ្នាំង​បាយរបស់លោក​ផ្ទាល់។

​បុរស​អ្នករត់​តាក់ស៊ី​រូបនេះ​បាន​ប្រាប់SR Newsថា​៖ «​បានជា​ខ្ញុំ​មិន​យកលុយ​ពី​ជនពិការ​ និង​ចាស់ជរា​ព្រោះ​ខ្ញុំ​គិតថា​ពួកគាត់​ជា​គ្មាន​មុខរបរ​អី្វ​​ដើម្បី​រកលុយ​បាន​ច្រើន​នោះទេ ទើប​ខ្ញុំ​សម្រេចចិត្តថា​នឹងមិន​យកលុយ​ពួកគាត់​នោះទេ​»​។

លោក​បាន​​ប្រកាន់ខ្ជាប់​នូវឆន្ទៈ​ជួយជនពិការនិងមនុស្ស​ចាស់ជរា ចាប់តាំងពី​​រដូវកាល​មុន​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ។

​លោក​បាន​បន្ថែមទៀតថា៖ «ដើមឆ្នាំ​២០២៤ អំឡុង​មុន​ចូលឆ្នាំ​ខ្មែរទើ​ប​ខ្ញុំ​បាន​សម្រេចចិត្ត​ចាប់ផ្ដើម​អត់​យកលុយ​ចំពោះ​ជនពិការ ​និង​ចាស់ជរា ទោះបីជា​ពេលខ្លះ​ឡាន​ខ្ញុំ​មាន​ភ្ងៀ​វ​ពេញ​ក៏ដោយ​ក៏​ខ្ញុំ​នៅតែ​ព្យាយាមដឹក​ពួកគាត់​ដែរ»។

ការជួយ​នេះមិនមែន​​ក្នុងករណី​ឡាន​ទូលាយសល់កៅអីនោះទេ។ ជួន​កាល​លោក សា​រ៉ុ​ម សុខចិត្តលះ​បង់​ភ្ញៀវ​ទិញ​កៅអី មក​​​ដឹក​ភ្ញៀវពុំ​គិតថ្លៃទៅវិញ។

បុរស​រហស្សនាម​តាក់ស៊ីចិត្តធម៌​រូបនេះ បាន​ឱ្យ​ដឹង​ទៀត​ថា៖ «​​ភ្ញៀវ​ភាគច្រើន​ពួកគាត់​តែងតែ​ក៏​ទាក់ទង​មក​ពេល​ល្ងាចដើម្បី​កក់​កៅអី ​បានន័យថា​ភ្ញៀវ​ដែល​ជិះឡាន​ខ្ញុំ​ភាគច្រើន​គឺជា​ជា​ម៉ូយ​ចាស់ៗ ​ដែល​ពួកគាត់​តែងតែ​ទូរ​សព្ទ​ប្រាប់​ទុក​មុន​ខ្ញុំ​បាន ផ្ទេ​រ​ភ្ញៀវ​ទៅ​ឡាន​ប្អូន​ខ្ញុំ​វិញ ដោយ​ខ្ញុំ​ដឹក​ជនពិការ ​និង​ចាស់ជរា​ជំនួស​វិញ​»។​

​ការធ្វើ​ទង្វើ​ល្អ​បែបនេះ​ក៏ទទួល​ការ​គាំទ្រ​​ពី​ភរិយា​​និង​ក្រុមគ្រួសារ​របស់លោក​ផងដែរ។ សូម្បីតែ​​​អ្នកប្រកប​របរ​រត់​តាក់ស៊ី​ដូចគ្នា​ក៏​ពួកគាត់​​សរសើរ​ទឹកចិត្តលោក សារ៉ុម ​ដែល​​​បាន​លះបង់​ចំណូល​មួយ​ផ្នែក​​​ទៅ​ជួយ​ជនពិការ​និងមនុស្ស​​ចាស់ជរា​។

​ទោះ​ជា​ខាត​បង់​ប្រាក់​ពី​ការ​ដឹក​ភ្ញៀវ​តែ​បុរស​វ័យ​៤៣​ឆ្នាំ​រូបនេះ​ មានក្ដីរំភើប​ និង​អំណរ​ជាមួយ​សេចក្ដីសុខ​ផ្លូវ​ចិត្ត​ពេលដែល​​លោក​បាន​ទទួល​ពរជ័យ​ពី​ជនពិការ ​និង​ចាស់ជរា។

លោក​បាន​លើកឡើង​ថា៖ «ខ្ញុំមាន​អារម្មណ៍​ថា​ពិ​ភព​​​លោក​នេះ​ពោរពេញ​ដោយ​ភាពស្រស់​បំ​ព្រោង ​និង​ស្នាមញញឹមវា​ស្ថានភាព​មួយ​ដែល​ពិបាក​នឹង​ពិពណ៌នា អ្នក​ដែល​នៅក្នុង​ស្ថានភាព​បែបនេះ​ទើប​យល់មួយហ្នឹង»​។​

​ជនពិការ​ និង​ចាស់ជរា​ដែល​តែងតែ​ធ្វើដំណើរ​តាម​រថយន្ត​របស់លោក ​ភាគ​ច្រើនមានគោលដៅ​ឆ្ពោះ​ទៅកាន់​​មណ្ឌល​សុខភាព ជាប្រចាំ​ដើម្បី​ពិនិត្យ​ ​និង​តាមដាន​ជំងឺ​។​

​ពេល​ទទួលបាន​សេវា​ជិះ​​ឡាន​ដោយ​មិន​បង់ប្រាក់ ពួកគាត់​មិនមាន​អ្វី​ក្រៅ​ពីលើ​កម្រាម​ដប់ បួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក​ឱ្យ​ជួយ​បីបាច់​ថែរក្សាអ្នករត់តាក់ស៊ីចិត្តធម៌ ​​និង​ក្រុមគ្រួសារឱ្យ​​បាន​សេចក្តីសុខនិង​ប្រកបរបរ​រកទទួលទានមានបាន។

​ជា​រាល់ថ្ងៃ​លោក សារ៉ុម ​​រត់តាក់ស៊ី​​ចំនួន​ពីរ​វេនគឺ៖វេន​ទី​១ ​ពេលព្រឹក​រត់​ពី​បាវិត​-​ភ្នំពេញ​ ចេញដំណើរ​​ពី​ម៉ោង​៤​ទៀប ហើយ​វេន​ទី​២​ពេល​ល្ងាច​រត់​ពី​ភ្នំពេញ​-​បាវិត​វិញ​ដោយ​​ចេញដំណើរ​ម៉ោង​១១​ព្រឹក​។​

​អ្នក​រត់តាក់ស៊ី​ចិត្តធម៌​រូបនេះ​យល់ឃើញថាសម្រាប់ចាស់ជរា និងជនពិកា ​ប្រាក់ ៤-៥ម៉ឺន​រៀលគឺ​ច្រើនណាស់​សម្រាប់​ពួកគាត់។ ​លោក​ សារ៉ុម តាំងចិត្តថា នឹង​បន្ត​ធ្វើ​ទង្វើ​ល្អដឹក​ចាស់ជរា និង​ជនពិការ​ឥត​គិត​ថ្លៃ ​រហូត​ទាល់តែ​លោក​ឈប់​រត់​តាក់ស៊ី​។

​ព័ត៌មាន​បន្ថែមពី លោក ប៉ក់ សា​រ៉ុ​មជា​អ្នករត់​តាក់ស៊ី អាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក  រ៉ុ​ម​ស្រីមុំ កា​រាស​​សាំង​គុណ​ម្ដាយទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១៦ ៧៩២ ២២២/០៩៧ ២៩៨ ២២២២៕

អត្ថបទពេញនិយម

អ្នកសៀមរាបផលិតដីបណ្ដុះដំណាំមានជីវជាតិល្អ ផ្ទុះការគាំទ្រពីកសិករ

ចាំអង្កាល់! មកលេង «ជ្រលងបៃតងវាលពួច» ងូតទឹកជ្រោះ ជិះខ្សែរ៉ក និងគេងស្នាក់តាមជ្រលង

តើអ្នកស្រឡាញ់ភេទដូចគ្នាចង់បានអ្វីពីដៃគូ?

អត្តពលិកកូនកំព្រា ឈុន ប៊ុនថន ហ្វឹកហាត់រត់១២ឆ្នាំ ដើម្បីលទ្ធផលល្អបំផុតក្នុងព្រឹត្តិការណ៍អូឡាំពិក

កសិករ ប៊ូ ម៉ាន៖ ឪឡឹកសាច់លឿងរសជាតិឆ្ងាញ់ ស្រួយ មានទីផ្សារល្អ