ទេសចរណ៍

«ភ្នំទឹកធំ» ឈរកណ្តាលទឹក ស្អាតខ្លាំងក្នុងរដូវវស្សា ជាប់ព្រំដែនវៀតណាម

October 22, 2024
August Stella
Heading
Option 1

កំពត​៖ រមណីយដ្ឋាន ភ្នំ​ទឹកធំ គឺជា​កន្លែង​ទេសចរណ៍​ថ្មី​មួយ​ដ៏​ទាក់ទាញស្ថិត​នៅជាប់​ព្រំដែន កម្ពុជា និង​វៀតណាម មាន​ទេសភាព​ស្រស់ស្អាតមានទឹក​ព័ទ្ធជុំវិញ មាន​សត្វ​ស្លាប​ជាច្រើន​ព្រោងព្រាត​ហើយ​ភ្ញៀវទេសចរ អាច​ជិះទូក​លេង​តាម​រអាងភ្នំដើរ​លើ​ស្ពាន​គយគន់​សម្រស់​ផ្ទាំង​ថ្ម ធម្មជាតិ និង ឡើងទៅ​ភ្នំមើល​សត្វ​ប្រចៀវ​ជាច្រើន និង​អាច​ទស្សនា​សម្រស់​ទិដ្ឋភាព​នៅ​ជុំវិញ​តំបន់​ ​៣៦០​ដឺ​ក្រេ​។

​រមណីយដ្ឋាន ភ្នំ​ទឹកធំកើតចេញពី​ការរៀបចំ​ឡើង​ដោយ ព្រះចៅអធិការ សុ​ត ដាវី ដែល​គង់នៅ វត្តភ្នំ​រាប ដោយសារព្រះអង្គ​មើលឃើញថា ភ្នំ​ទឹកធំ មាន​លក្ខណៈ​អំណោយផល មានទឹក​ជុំវិញ មាន​ល្អាងនិង​មាន​ទេសភាព​ស្រស់ស្អាត ម្យ៉ាង​មាន​ទីតាំង​ជាប់​ព្រះ​ដែន​ផង​នោះ ព្រោះ​អង្គក៏​ចាប់ផ្តើម​រៀបចំ​សាងសង់​នូវ​ទីតាំង​ភ្នំ​ទឹកធំ​នេះ​បន្តិច​ម្តងៗ ដែលមាន​ព្រះសង្ឃ​គង់នៅ​វត្តភ្នំ​រាប ទាំងអស់​ជា​អ្នក​ជួយ​ទៅលើ​ការកសាងនិង​ចំណាយ​ថវិកា​របស់​ព្រះអង្គ​ផ្ទាល់​។

​ដើម្បី​ទៅកាន់​រមណីយដ្ឋាន ភ្នំ​ទឹកធំភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​តាមផ្លូវ​ទៅកាន់​ច្រកព្រំដែន ព្រែក​ចាកដោយ​បត់​ឆ្វេង​ជិះ​តាម​ផ្លូវលំ​ក្បែរ​ព្រំដែន ចម្ងាយ​ត្រឹមតែ ​៥០០​ម៉ែត្រ​ប៉ុណ្ណោះនឹង​ទៅដល់ គោលដៅ​។ បើក​ដំណើរ​ចាប់ពី​ម៉ោង​៧ ​ព្រឹក ដល់​ម៉ោង ​១០ ​យប់រមណីយដ្ឋាន​ភ្នំ​ទឹកធំ មាន​ចំណតរថយន្ត​ធំ​ទូលាយ ដែល​អាច​ចត​ឡាន​បាន​ជាង ១០០​ ឡាន​​មាន​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់​ល្អ​។

​រមណីយដ្ឋាន​ជាប់​ព្រំដែន​នេះមាន​កន្លែង​កម្សាន្ត​ជាច្រើន ដែល​រង់ចាំ​បម្រើ​អារម្មណ៍​ភ្ញៀវទេសចរតួយ៉ាង​ទេសចរ​អាច​ជិះទូក​លេង​តាម​រូងភ្នំ ឬ​រអាងភ្នំឆ្លង​ពី​ម្ខាង​ទៅ​ម្ខាង​ដែលជា​ចំណី​អារម្មណ៍​ថ្មី​ប្លែក ហើយ​អាច​និយាយបានថាមាន​តែមួយ​ប៉ុណ្ណោះ​នៅ​កម្ពុជា គឺ​ភ្នំ​ទឹកធំ​។ បន្ថែម​ពីនេះបងប្អូន​ក៏​អាច​ជិះទូក​លេង​ជុំវិញ​ភ្នំ ដែល​អាច​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធមើល​ទេសភាព តំបន់​ជាប់​ព្រំដែន ហើយ​ការ​ជិះទូក​នេះ​មិនត្រូវ​បានគិត​ប្រាក់​នោះទេ​។​

​ចេញពី​ការ​ជិះទូកយើង​អាច​ដើរ​ថ្មើរ​ជើ​លើ​ស្ពាន​ឬ​ស្សី​ដ៏​វែង លូន​លើទឹក សសៀរ​តាម​ជើងភ្នំ ប្រវែង៧០០​ម៉ែត្រ ដោយ​អ្នក​ទាំងអស់គ្នា នឹង​បាន​មើល​សម្រស់​ផ្ទាំងសិលា​ឈរ​យ៉ាងរឹងមាំនិង​មាន​រុក្ខជាតិ ដុះ​ក្រសោប​យ៉ាង​ស្អាត​ក្រៃលែង​។

​ក្រោយពី​ជិះទូក​រួចភ្ញៀវ​ក៏​អាច​ឡើង​ទៅលើ​ភ្នំ តាម​ជណ្តើរ​ដែល​រៀបចំ​បាន​យ៉ាង​ទាក់ទាញឆ្ពោះទៅកាន់​រូងភ្នំ​ប្រចៀវ ដែលមាន​សត្វ​ប្រចៀវ​ជាច្រើន កំពុង​ស​ង្ងំ​លាក់ខ្លួនត្រៀម​ចេញ​រក​ចំណី នាពេល​យប់ ហើយ​នៅតាម​ផ្លូវ​ឡើង​នេះ យើង​ក៏​អាច​ទស្សនា​នៅ​ដើមឈើ​ធំៗដែល​ដុះ​ជ្រែក តោង​តាង​លើ​ផ្ទាំងសិលា​។​

​ឈរ​ទៅលើ​កំពូលភ្នំអ្នក​កម្សាន្ត​នឹង​បាន​គយគន់​ទេសភាព​ជួរ​ភ្នំ ដែនដី​ខ្មែរ ស្រុកស្រែ​ចម្ការ​នៅតំបន់​ព្រំដែន ក៏ដូចជា​មើល​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​ផងដែរ​។សម្រាប់​ផ្នែក​កំពូលភ្នំ ព្រះចៅអធិការ សុ​ត ដាវី នឹងមាន​គម្រោង​ក្នុងការ​កសាង​ជា​កន្លែង​អង្គុយ​សម្រាក​លើ​កំពូលភ្នំដែល​យើង​អាច​គយគន់ សម្រស់​ធម្មជាតិ​នៅទីនេះ បាន ​៣៦០​ដឺ​ក្រេ​។

​សម្រាប់​ពុទ្ធ​បរិ​ស័ត នៅទីនេះក៏មាន​ពុទ្ធបដិមា ដែល​ទុក​សម្រាប់​ឱ្យ​បងប្អូន​ដែល​មកលេង ធ្វើការ​រំលឹក​ដល់​គុណនិង​បូជា​ចំពោះ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋថែមទាំង​បានមក​ធ្វើបុណ្យ​ទៀតផង​។  នៅទីនេះ ក៏​ក្យូ​ស​ជាង ១០០សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍ ដែលមាន​លក់​នូវ​ម្ហូបអាហារ ​នំនែក ក៏ដូចជា​ភេសជ្ជៈ​ជាច្រើន​ប្រភេទដែល​នេះ​គឺជា​ការបង្កើត​មុខរបរ​ជូន​ដល់​បងប្អូន​នៅ​មូលដ្ឋាន ​ហើយ​ក្យូ​ស​ទាំងនេះ​អ្នកទេសចរអាច​សម្រាក​អង្គុយលេង គេង​យោលអង្រឹង ស្តាប់​សត្វ​ស្លាប ជាច្រើន​ប្រភេទដែល​ហោះហើរ​ស្រែក​អឺ​កង​ស្រ​សង​គ្នា សក្តិសម​បំផុត​សម្រាប់អ្នក​ចូលចិត្ត​សត្វ​បក្សី​។

​សម្រាប់​ថ្ងៃ​ធម្មតាទីនេះ​ទទួលបាន​ភ្ញៀវទេសចរ​មកលេង​ជាង ១​ពាន់​នាក់ ក្នុង​មួយថ្ងៃ ចំណែក​ថ្ងៃ​ចុង​សប្ដាហ៍​វិញមាន​រហូត​ជិត ១​ម៉ឺន​នាក់ ហើយ​ទីនេះ​មាន​បុគ្គលិក​ជាច្រើន​នាក់សម្រាប់​បម្រើសេវា​ដល់​ភ្ញៀវ​។​

​ព្រះចៅអធិការ សុ​ត ដាវីក៏​ស្នើឱ្យ​អ្នក​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន ភ្នំ​ទឹកធំ ជួយ​ថែរក្សា​បរិស្ថាននិង​ជួយ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​និមន្ត​អញ្ជើញ​ភ្ញៀវទេសចរ​ទាំងអស់ដែល​មកលេង នៅ​រមណីយដ្ឋាន​ភ្នំ​ទឹកធំ ឱ្យចូល​ទៅធ្វើ​បុណ្យ​នៅ​វត្តភ្នំ​រាបដែល​ស្ថិតនៅ​ជិត​ភ្នំ​ទឹកធំ​នេះ ព្រោះ​ទីតាំង​ទាំង​២​នេះគឺជា​កន្លែង​ការពារ​ព្រំដែន​សីមានិង​ជា​កន្លែង​ថែរក្សា​នូវ​ព្រះពុទ្ធសាសនា​ផងដែរ​។

​រមណី​ដ្ឋា​ន​ភ្នំ​ទឹកធំ​ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ថ្ងាន់ឃុំ​ឬ​ស្ស៊ី​ស្រុក ស្រុក​កំពង់ត្រាច ខេត្តកំពតនិង​មាន​ចម្ងាយ​ត្រឹមតែ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​។​ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​កវត្តភ្នំ​រាប ទឹកដី​ទល់ដែន​វៀតណាម ឬ​ទំនាក់ទំនង​លេខ​ទូរ​សព្ទ​៖ ០១២ ៤២៩ ៨១៧៕​ ទីតាំង​៖ ភ្នំ​ទឹកធំ

អត្ថបទពេញនិយម

ក្រុមហ៊ុននៅកម្ពុជា បកស្រាយករណីដបទារក Philips Avent លេចមីក្រូប្លាស្ទិក

ជួបគ្នានៅខេត្តកំពង់ចាម! ប្រធានបទ អក្សរសិល្ប៍បៃតង ទាក់ទាញយុវជនទៅមហោស្រពអក្សរសិល្ប៍ខ្មែរ

តស់! ស្វែងយល់ពីទិវាអន្តរជាតិសម្រាប់ការអភិរក្សស្រទាប់អូហ្សូន ២០២៤

«ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ឃ្លាំងចំណេះដឹង និងរក្សាទុកឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ

ការស្ទង់មតិលើ PS5 Pro តម្លៃ ៧០០ដុល្លារ មានតែមនុស្សជាង ១០ភាគរយ គ្រោងទិញ