បច្ចេកវិទ្យា

Nvidia បង្កើតបញ្ញាសិប្បនិម្មិត អាចបង្កើតសំឡេងថ្មីចែស ផ្លាស់ប្ដូរការផលិតក្នុងវិស័យតន្ត្រី

November 29, 2024
SR Digital Content Creator
Heading
Option 1

Nvidia បានបង្ហាញបញ្ញាសិប្បនិម្មិតថ្មីមួយដ៏អស្ចារ្យ​ឈ្មោះថា​ Fugatto (Foundational Generative Audio Transformer Opus 1) ដែលប្រើប្រាស់បច្ចេកវិទ្យាAIដើម្បីបំប្លែង​​វិធីសាស្រ្តក្នុងការបង្កើត និងកែប្រែសំឡេង។

បញ្ញាសិប្បនិម្មិតសម័យថ្មីនេះអាចឱ្យអ្នកប្រើប្រាស់​ គ្រាន់តែ​បញ្ចូលពាក្យបញ្ជាដ៏សាមញ្ញដើម្បីកែប្រែ ឬបំប្លែងសំឡេងនោះទៅអ្វីដែលអ្នកប្រើប្រាស់ចង់បាន ដូចជាការដកសំឡេងឧបករណ៍តន្ត្រីមួយចេញពីបទចម្រៀងកែសំឡេង​និយាយ ឬបង្កើតសំឡេងថ្មី ទៅតាមការស្រមើស្រមៃអ្នកប្រើប្រាស់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ Fugatto អាចបង្កើតសំឡេងដែលមានភាពច្នៃប្រឌិត និង​​មិន​ធ្លាប់​​បានឮពីមុនមក។ ឧទាហរណ៍ដូចជាការធ្វើឲ្យឧបករណ៍ភ្លេង​ត្រែ​បញ្ចេញសំឡេងដូចជាសត្វឆ្កែព្រូស ឬធ្វើឲ្យសាក់សូហ្វូន​បញ្ចេញសំឡេងដូចសត្វឆ្មាជាដើម។លក្ខណៈច្នៃប្រឌិតដ៏អស្ចារ្យនេះបង្ហាញថា Fugatto អាចមានសមត្ថភាពសំខាន់សម្រាប់ការផលិតតន្ត្រី ការ​តាក់តែងរចនា​សំឡេង​និងឧស្សាហកម្មកម្សាន្តជាដើម។

Fugatto ត្រូវបានបង្កើតឡើងដោយក្រុមការងារពីជុំវិញពិភពលោកដែលជំនាញខាងបច្ចេកវិទ្យា។វាប្រើប៉ារ៉ាម៉ែត្រ 2.5 ពាន់លាននិងបានបណ្តុះបណ្តាលលើប្រព័ន្ធ Nvidia DGX ដ៏ខ្លាំង​​ដែលមាន 32 H100 Tensor Core GPUs។ ការប្រើប្រាស់សេវាកម្មបច្ចេកទេសខ្ពស់នេះធានាថា Fugatto អាចដោះស្រាយការងារប្រើប្រាស់សំឡេងយ៉ាងសម្បូរបែប​យ៉ាង​មានប្រសិទ្ធភាព។

ទោះជាយ៉ាងណា Fugatto ក៏បានធ្វើឱ្យមានការព្រួយបារម្ភជាយ៉ាងខ្លាំងពីសំណាក់អ្នកជំនាញ។ពួកគេព្រួយបារម្ភថា វាអាចប៉ះពាល់ដល់ការងារនៃអ្នកនិពន្ធតន្ត្រី និងវិស្វករសោន ប៉ុន្តែបញ្ហាដែលសំខាន់ជាងគេគឺកម្មសិទ្ធិបញ្ញានិងច្បាប់រក្សាសិទ្ធិ។

ដោយ Fugattoអាចប្រើសម្រាប់សរសេរតន្ត្រី ធ្វើការរចនាសំឡេង ឬស្ទាប​ស្ទង់រកលទ្ធភាពបង្កើត​សំឡេង​ថ្មីៗដូច្នេះ​វាគឺជាបញ្ញាសិប្បនិម្មិតមួយ ដែលអាចធ្វើការបង្កើតសំឡេងបានសឹងតែមិនមានដែនកំណត់។

ប្រភព៖ www.techradar.com

អត្ថបទពេញនិយម

ជាងចម្លាក់លើស្បែកគោ ដាក់បេះដូង និងពេលវេលា ១២ឆ្នាំ ទំរាំក្លាយអ្នកមានទឹកដៃអាជីព

លោក ធីម ម៉ាដុកស៍ បង្កើតសាលារៀន និងមណ្ឌលកុមារកំព្រា ដើម្បីជួយកុមារក្រីក្រ នៅក្នុងខេត្តសៀមរាប

ទិវាមច្ឆាជាតិ៖ ក្រុមអ្នកស្ទូចត្រី និងពលរដ្ឋ ស្នើឱ្យរួមគ្នាអភិរក្ស និងប្រលែងកូនត្រី

ភាពយន្តឯកសារ RM មេក្រុម BTS ត្រូវបានសម្រាំងយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តដ៏ធំបំផុតមួយនៅអាស៊ី

អ្នកដឹកនាំភាពយន្ត ២ រូប ធ្វើឱ្យមហោស្រពភាពយន្តខ្មែរ ក្រុងឡុងប៊ិច ឈានដល់ឆ្នាំទី ១០ មានទាំង អេនជែលីណា ចូលី ជាទូតសុឆន្ទៈ