ជីវិត និង សង្គម

ច្បាប់ហាមឃាត់ការបរិភោគ និងលក់សាច់ឆ្កែ ចូលជាធរមាននៅកូរ៉េខាងត្បូង

October 22, 2024
វង់ អូន
Heading
Option 1

កូរ៉េៈ ច្បាប់​របស់​កូរ៉េខាងត្បូង ស្តីពី​ការហាមឃាត់​ ការសម្លាប់​ឆ្កែ ការចែក​ចាយ​សាច់​ឆ្កែ និង​ការហាមប្រាម​ការ​បង្កាត់​ពូជ​ឆ្កែ ដើម្បី​យក​សាច់ បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ពុធ ដោយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បានផ្តល់​សំណង​ដល់​ហាង​ដែល​ធ្វើ​អាជីវកម្ម​ឆ្កែ​ចំនួន​ជាង ៥៦០០​កន្លែងបន្ទាប់ពី​ការចេញ​សេចក្តីប្រកាស​ឱ្យ​បិទមុខ​របរ​មួយ​នេះ​។​

​បន្ទាប់ពី​ការប្រកាស​ពី​ស្តី​ការហាមឃាត់​ការសម្លាប់​ឆ្កែ​បាន​ចូល​ជា​ធរមានរដ្ឋាភិបាល​នៃ​ទីក្រុង​សេ​អ៊ូ​ល បាន​បង្កើត​គណៈកម្មាធិកា​រ​ថ្មី​មួយដែល​គ្រប់គ្រង​លើ​ការបញ្ចប់​ការប្រើប្រាស់​សាច់​ឆ្កែ ខណៈ​ច្បាប់​នេះនឹង​ត្រូវបាន​អនុវត្ត​យ៉ាង​ពេញលេញ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៧ហើយ​អ្នក​ល្មើសច្បាប់​ដែល​នៅតែ សម្លាប់សត្វ​ឆ្កែ​ដើម្បី​យក​សាច់នឹងត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ ឬ​ពិន័យ​ជាប្រាក់​ចំនួន ៣០ លាន​វ៉ុ​ន (២១៨០០ ដុល្លារ​)ចំណែក​ដែល​អ្នក​ដែល​ចិញ្ចឹម​ឆ្កែ​សម្រាប់​លក់​សាច់ ឬ​លក់​ឆ្កែអាច​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់ ២ ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់ ២០លាន​វ៉ុ​ន (១៤៥០០​ដុល្លារ​) ។​

​ការដាក់​នូវ​ច្បាប់​ថ្មី​នេះអាជ្ញាធរ​ក៏​នឹង​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម​លក់​សាច់​ឆ្កែ​នេះ​ផងដែរដោយ​ផ្តល់​រយៈពេល​អនុគ្រោះ​ពី ១​ឆ្នាំកន្លះ ទៅ​២​ឆ្នាំដើម្បីឱ្យ​ពួកគេ​ផ្លាស់ប្តូរ​មុខរបរ ឬ​បិទ​អាជីវកម្ម​ចិញ្ចឹម និង​លក់​សត្វ​ឆ្កែ(​សុនខ​)​។  

​បន្ថែម​ពីនេះរដ្ឋាភិបាល​កូរ៉េ នឹង​រៀបចំ​ផែនការ​ផ្តល់​សំណង​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​សាច់​ឆ្កែរួមទាំង​កសិដ្ឋាន​ចិញ្ចឹម​ឆ្កែ និង​ភោជនីយដ្ឋាន​សាច់​ឆ្កែ​ផងដែរហើយ​មាន​អាជីវកម្ម​សរុប​ចំនួន ៥៦២៥​កន្លែង ដែល​នឹងត្រូវ​រង​ផលប៉ះពាល់និង​ទទួលបាន​សំណង​ពីរ​ដ្ឋ​។

​គួរ​រំ​ឮ​ក​ឡើងវិញ​ថាច្បាប់​មួយផ្នែក នៃ​ការហាម​ប្រាម​នៃ​ការធ្វើ​អាជីវកម្ម​សត្វ​ឆ្កែពោល​ការហាមឃាត់​ការ បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ឆ្កែ បាន​ចូល​ជា​ធរមាន​កាលពី​ខែកុម្ភៈដោយបាន​ដាក់ពិន័យរ​ហូត​ដល់ ៣ លាន​វ៉ុ​ន​លើ​អ្នក​បំពាន​។​

​បន្ទាប់មក​នៅក្នុង​ខែមីនាអ្នក​ចិញ្ចឹម​ឆ្កែ​ជាច្រើន បានបង្ហាញ​ការមិន​ពេញចិត្ត ហើយ​សមាគម​សត្វ​ឆ្កែដែល​ការពា​រអ្នក​បរិភោគ​សាច់​ឆ្កែ​នៅក្នុង​ប្រទេស​កូរ៉េតំណាងឱ្យ​កសិករ​ចិញ្ចឹម​ឆ្កែ​ចំនួន​ប្រហែល ១,៥លាន​ក្បាល បានដាក់​ពាក្យបណ្ដឹង​ប្រឆាំងនឹង​រដ្ឋាភិបាល ដោយ​អះអាងថាទង្វើ​នេះ​បាន​រំលោភ​លើ​សេរីភាព​ក្នុងការ​ជ្រើសរើស​មុខរ​បរ និង​សេរីភាព​ក្នុងការ​ជ្រើសរើស​អាហារ​។​

រហូតដល់​ខែកក្កដាក្រុម​សមាគម​ទាំងនោះ បាន​ស្នើសុំ​ក្រុមប្រឹក្សា​សវនកម្មនិង​អធិការកិច្ច​ក្នុងប្រទេស កូរ៉េខាងត្បូង ធ្វើការ​ពិនិត្យមើល​ពី​ការរំលោភ​អំណាចដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​បង្អាក់​ដល់​អាជីវកម្ម និង​ធ្វើឱ្យមាន​បញ្ហា​ជីវភាព​នៃ​អ្នក​ចិញ្ចឹមសត្វ​ឆ្កែប៉ុន្តែ​ទោះជា​យ៉ាងណា ការទាមទារ និង​តវ៉ា​ហាក់​មិន​ទទួលបាន​ជោគជ័យដោយសារ​ប្រជាជន​កូរ៉េ ជាពិសេស​យុវវ័យ​ជំនាន់​ក្រោយ បាន​សម្តែង​ការមិន​ពេញចិត្តនិង​មិនអាច​ទទួលយកបាន​នូវ​ការបរិភោគ​សាច់​ឆ្កែ និង​ស្នើឱ្យ​មានការ​បង្កើត​ច្បាប់​ការពារ​សត្វ​ចិញ្ចឹម​។

​សូមជម្រាបថាការទទួល​ទាន​សាច់​ឆ្កែ​នៅលើ​ឧបទ្វីប​កូរ៉េគឺជា​ទម្លាប់​ដែលមាន​អាយុកាល​រាប់​សតវត្សរ៍​មកហើយ ដោយសារ​អ្នកខ្លះ​ជឿថាសាច់​ឆ្កែ​ជួយ​មនុស្ស​ឱ្យ​ស្តារ​ភាពរឹងមាំ​ឡើងវិញ​បានហើយ​ទំនោរ​នៃ​ការបរិភោគ​សាច់​ឆ្កែ​ក៏មាន​ការថយចុះ​ផងដែរ ដោយ​ពលរដ្ឋ​កូរ៉េ​ភាគច្រើនងាក​មក​ជ្រើសរើស​សាច់​ពពែ​ខ្មៅ​ជំនួស​សាច់​ឆ្កែ​វិញដែល​ធ្វើឱ្យ​តម្លៃ​សាច់​ពពែ​ខ្មៅ​មានការ​ឡើងថ្លៃ​៕

ប្រភព៖ ANN

អត្ថបទពេញនិយម

អ្នកស្រី មាន សុខឡេង ប្ដេជ្ញាចិត្តបំបៅកូនដោយទឹកដោះ

ខួប ៧៣ ឆ្នាំក្នុងនាមជាសមាជិកអង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដ៏អស្ចារ្យជាច្រើន

«លែងអង លែងឃិន» ទឹកធ្លាក់ធម្មជាតិស្រស់ស្អាតខ្លាំង កំពុងលាក់ខ្លួនកណ្តាលព្រៃ

សិល្បការិនីជប៉ុនវ័យ ៩៥ឆ្នាំ បន្តបង្កើតស្នាដៃចេញពីការមមើមមាយ ល្បីពេញពិភពលោក

Lisa ត្រូវបានប្រកាសផ្លូវការជាតារាតំណាងប្រ៊េនប្រណីត Louis Vuitton