ចំណេះដឹង

១៦ ចំណុចបែបវិទ្យាសាស្ត្រ នៅពីក្រោយការគេងយល់សប្ដិ

November 22, 2024
August Stella
Heading
Option 1

សុ​បិ​នគឺជា​ពិភព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍កើតចេញពី​​ការ​យល់ដឹង និងរូបភាព​ចេញពី​​ការ​កំណត់ទុក​ក្នុងចិត្ត​របស់យើង​ ដោយ​មិនដឹង​ខ្លួន។ ការយល់សប្ដិ​អាច​ផ្តល់នូវ​ការយល់ដឹង​អំពី​អារម្មណ៍ គំនិត និង​បទពិសោធន៍​របស់​យើងកន្លងមក​​។

ការយល់សប្ដិ​កើតឡើង​នៅ​ដំណាក់កាលគេង​ដែលគេហៅថាគេង Rapid Eye Movement (REM) ជា​ដំណាក់​កាល​ដែល​ភ្នែកបង្កើន​ចលនា​ពេល​​កំពុងបិទ រលក​ខួរក្បាល ចង្វាក់បេះដូង និងការ​ដកដង្ហើមក៏​​មានលក្ខណៈ​លឿន។ ខាងក្រោម​នេះ​ជា​​ការពិត​បែប​វិទ្យាសាស្ត្រ​ទាំង ១៤ យ៉ាង ស្ដីអំពី​ការ​គេងយល់សប្ដិ៖

១. ការចងចាំ៖ សុ​បិ​ន​ដ៏​រស់​រវើក​បំផុត​និង​ធ្វើ​ឱ្យ​យើង​ចងចាំបំផុត​ កើតឡើង​ក្នុងអំឡុងពេល​គេង REM ដែល​កើតឡើង​ក្នុង​វគ្គ​ខ្លីៗ​ពេញ​មួយ​យប់ចន្លោះ​ពី ៩០ ទៅ ១២០ នាទី។

២. ចំនួនដង៖ មនុស្ស​គ្រប់រូប​អាចយល់សប្ដិ​ពី​ ៣ ទៅ ៦ដង​ក្នុង​មួយ​យប់​។​

៣. ការភ្លេច៖ ៩៥ភាគរយ​នៃ​ការយល់សប្ដិ​ត្រូវបានភ្លេច​ភ្លាមៗ​បន្ទាប់​​ពី​ភ្ញាក់ពីគេង។ ទោះយ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ភ្ញាក់ឡើង​ក្នុងដំណាក់កាល REM នៃដំណេក​ អ្នក​ទំនងជា​ចងចាំសាច់រឿង​យល់សប្ដិ​នេះ។

៤. ប្រធានបទ​ទូទៅ​៖ សុបិន​ជាច្រើន​មាន​លក្ខណៈ​ជាស​កល ដូច​ជាការយល់សប្ដិ​គេង​គេ​រត់ដេញ ធ្លាក់ពីកន្លែងណាមួយ ជំពប់ជើង ស្រាត ឬ​ហោះហើរ​។ប្រធានបទយល់សប្ដិ​បែប​ ​គឺជាបទពិសោធន៍​របស់​មនុស្ស​ទូទៅជុំវិពិភពលោក​។​

៥. អាចគ្រងគ្រង​សុបិន​៖ មនុស្ស​មួយចំនួន​អាច​គ្រប់គ្រងការយល់សប្ដិ​​របស់​ពួកគេ ដែល​បាតុភូតនេះ​ត្រូវបាន​គេ​ហៅថា lucid dreaming ជាភាសាអង់គ្លេស​។

៦. ដំណើរការ​អារម្មណ៍​៖ ការយល់សប្ដិ​​អាចជួយ​ដំណើរការ​អារម្មណ៍ និង​បទពិសោធន៍​អំ​ពី​ជីវិត ក្រោយ​​ភ្ញាក់ពី​ដំណេក។ សុបិនអាច​​ឆ្លុះបញ្ចាំង​ពី​គំនិតនិង​អារម្មណ៍​របស់​យើងកាល​​ពីថ្ងៃ​មុន ឬពីអតីតកាល។

៧. រូបភាព​ពណ៌​ឬ​ ​សខ្មៅ​​៖ ប្រហែល ១២% នៃ​ការយល់​សប្តិគឺ​ជា​រូបភាព​​​ខ្មៅ និង​ស​ ហើយ​តួលេខ​នេះកាន់តែ​ខ្ពស់ មុន​ពេល​វត្តមាន​ទូរទស្សន៍មាន​រូបភាព​ពណ៌។

៨. មិនអាចរើខ្លួន​អំឡុងពេល​យល់សប្តិ​៖ ក្នុង​ដំណាក់កាល​គេង​ REM សាច់ដុំ​របស់​យើង​ភាគច្រើន​មិនមាន​ចលនាដើម្បី​ការពារ​យើងសកម្មភាពត្រាប់​​តាម​ការ​យល់សប្ដិ។​

៩. ឥទ្ធិពល​នៃ​ជីវិត​ប្រចាំថ្ងៃ​៖ក្តី​សុ​បិ​ន្ត​របស់​យើង​ជារឿយៗ​ត្រូវបាន​ជះឥទ្ធិពល​ដោយ​សកម្មភាព និង​បទពិសោធន៍​​ប្រចាំថ្ងៃ​របស់​យើង​។ជា​ឧទាហរណ៍ ភាព​តានតឹង​អាច​នាំឱ្យ​សុបិន​កាន់តែ​ច្បាស់ៗ និង​រស់រវើក។​

១០. សុបិន​ដែល​កើតឡើង​ដដែលៗឬ​សុបិន​តភាគ​៖ សុបិន​ដែល​កើត​ឡើងជា​ញឹកញាប់ ​មាន​ប្រធានបទរួម​ ​​អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​បញ្ហា​ដែល​មិនអាច​ដោះស្រាយបានឬ​ភាព​តានតឹង​នៅក្នុង​ជីវិត​ភ្ញាក់​របស់​យើង។​

១១. រយៈពេល​នៃការយល់សប្ដិ​៖ សុបិន​អាច​ប្រែប្រួល​ក្នុង​រយៈពេល​យូរដែលជា​ធម្មតា​មាន​រយៈពេល​ពី ៥ ទៅ ២០ នាទី​។​

១២. មនុស្ស​ប្រុស និង​មនុស្ស​ស្រី អាច​យល់សប្ដិ​ខុសគ្នា​៖ បុរស​តែងតែ​យល់សប្តិ​ឃើញ​ការឈ្លានពាន បៀតបៀន គ្រប់គ្រង​អ្នកដទៃ រីឯ​មនុស្ស​ស្រី​តែងតែ​យល់សប្តិ​ពី​ការបដិសេធ ឬ​ការសន្ទនា​ពិបាកៗ​។

១៣. សត្វ​ក៏ចេះ​​យល់សប្តិ​ដែរ​៖ សត្វ​មាដំណើរ​​រលក​ខួរក្បាល​ដូចគ្នា​ទៅ​នឹង​មនុស្ស​ក្នុងកំឡុង​ពេល​យល់សប្តិ​។​

១៤. មនុស្ស​ក្នុងយល់សប្ដិ​ឆ្លុះបញ្ចាំង​ពី​ការគិត​របស់​​អ្នក​៖ ការ​សុបិន​អំពី​នរណាម្នាក់​គឺជា​ការឆ្លុះបញ្ចាំង​ពី​គំនិត និង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​អ្នក មិនមែនមានន័យ​​ថា​ ពួកគេ​​គិត​អំពី​អ្នកទើបអាចចូល​ក្នុងយល់សប្ដិ​អ្នក​បាន​​នោះទេ​។​

១៥. អត្ថប្រយោជន៍​៖ សុបិន​អាចជួយឱ្យ​​អ្នករៀន និង​បង្កើត​ការចងចាំ​រយៈពេល​វែង​។​

១៦. ជនពិការភ្នែកក៏​គេង​យល់សប្ដិដែរ​៖ វាអាស្រ័យ​លើ​ការពិបាក​កម្រិត​ណា ឬ​ក្នុង​វ័យ​ណា។ ប្រសិន​បើ​ពិបាកភ្នែកពីកំណើតឬ​ក្នុង​វ័យ​ក្មេងជាង ៥ ឆ្នាំ​ ការយល់សប្ដិ​របស់ជនពិការស្ថិត​ក្នុង​ទម្រង់​​ជា​ញាណយល់ដឹងជាជាង​រូបភាព​​។​

សរុប​មក ការ​យល់សប្ដិ​គឺ​ជា​កត្តាញាណ ខួរក្បាល និង​អារម្មណ៍​របស់យើង មិន​ពាក់ព័ន្ធ​នឹង​ការ​គិត​របស់​មនុស្ស​ផ្សេង​នោះទេ។ ច្បាស់ណាស់ដែលថា «ជំនឿគេងយល់សប្ដិឃើញ​នរណា​ម្នាក៉ បានន័យថា​អ្នកនោះ​នឹកដល់យើង» គឺជាការគិត​ប្រាសចាក​ពីវិទ្យាសាស្ត្រ។ តើ​ប្រិយមិត្ត​មាន​​​សុបិនចម្លែកឬ​បទពិសោធន៍​យល់សប្ដិណា​ខ្លះ​ ដែល​​ដូច​ការរៀបរាប់​ក្នុង​ចំណុច​ខាងលើ​ទេ​?​

អត្ថបទពេញនិយម

វិធីសាស្ត្របំបាត់ និងទប់ស្កាត់មុនក្បាលខ្មៅ

សិស្សកម្ពុជាឈ្នះ ៧៩ មេដាយពីការប្រកួតគណិតវិទ្យា SIMOC ចូលរួមពី ៣៨ ប្រទេស នៅសិង្ហបុរី

កសិករនៅបាត់ដំបង ចែករំលែកបទពិសោធន៍ចិញ្ចឹមជ្រូកកណ្ដុរ មិនត្រឹមតែងាយស្រួល ថែមទាំងមានទីផ្សារល្អ

ក្រដាសប្រាក់អនុស្សាវរីយ៍ ២០០.០០០រៀល ចំនួន ២០លានសន្លឹក នឹងដាក់ឱ្យចរាចរ អបអរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិ

កញ្ញាអនុសេនីយ៍ទោ រៀនចប់សាលាយោធានៅបារាំង រំឭកបទពិសោធន៍ ស្ដែងៗដូចក្នុងសមរភូមិ