ជីវិត និង សង្គម

ក្រុមហ៊ុន Telegram អះអាងថា ការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុន "គ្មានអ្វីត្រូវលាក់បាំងទេ"

October 22, 2024
វង់ អូន
Heading
Option 1

លោក Pavel Durov ដែលជា​ស្ថាបនិក​របស់​កម្មវិធី Telegram ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ទី ២៤ សប្តាហ៍​មុន នៅឯ​ព្រលានយន្តហោះ​មួយ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​ប៉ារីសក្រោម​ដីកាចាប់ខ្លួន​ពីបទ​ល្មើស​ទាក់ទង​នឹង​កម្មវិធី Telegram​ នេះ​បើ​យោងតាម​មន្ត្រី​ជំនាញ។

​បន្ទាប់ពី​ការចាប់ខ្លួន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Telegram រួចមកក្រុមហ៊ុន Telegram បានចេញ​មុខ អះ​អា​ថា ក្រុមហ៊ុន Telegram "​គ្មានអ្វី​ត្រូវ​លាក់បាំង​ទេ​" ចំពោះ​ការចាប់ខ្លួន​ស្ថាបនិក​ក្រុមហ៊ុន​ខ្លួន​។

​ជុំវិញ​ករណី​ស្ថាបនិក​ក្រុមហ៊ុន Telegramនេះ ការស៊ើបអង្កេត​ត្រូវបាន​គេ​រាយការណ៍​ថា ការចាប់ខ្លួន លោក Pavel Durov គឺ​ស្ថិតនៅក្រោម​ការ​ចោត​ប្រកាន់ ដែល​មិន​សម​ហេតុផល ដោយ​លោក Durovត្រូវបាន​ចោទប្រកាន់ថាមិនបាន​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់ Telegram ចំពោះ​បទឧក្រិដ្ឋ​។ កម្មវិធី​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បរាជ័យក្នុងការ​សហការ​ជាមួយនឹង​ការអនុវត្ត​ច្បាប់ លើ​ការជួញដូរ​គ្រឿងញៀន ខ្លឹមសារ​ផ្លូវភេទ​របស់​កុមារ និង​ការ​ក្លែងបន្លំ​ព័ត៌មាន​នានា​។​

​តំណាង​ក្រុមហ៊ុន Telegram បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា"​ការអភិវឌ្ឍ​នៃ​កម្មវិធី​នេះ ស្ថិតនៅក្នុង​ស្តង់ដារ​ឧស្សាហកម្មនិង​ធ្វើឱ្យ​ប្រសើរឡើង​ឥតឈប់ឈរ​សម្រាប់​អ្នកប្រើប្រាស់​" ។

Telegram ក៏បាន​បន្តទៀតថា​៖ «​វា​ជា​រឿង​មិន​ទំនង​ទាល់តែសោះក្នុងការ​អះអាងថា​ស្ថាបនិក ឬ​ម្ចាស់​ក្រុមហ៊ុនត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការប្រើប្រាស់​ដោយ​បំពាន​នៅលើ​កម្មវិធី Telegram នេះ​”​។

​ជាទូទៅ​លោក Durov ធ្វើដំណើរ​ក្នុង​ទ្វីបអឺរ៉ុប​ជា​ញឹកញាប់ដោយ​គោរព​តាមច្បាប់​សហភាព​អឺរ៉ុបរួមទាំង​ច្បាប់​សេវាកម្ម​ឌីជីថលដែលមាន​បំណង​ធានា​នូវ​បរិយាកាស​អន​ឡាញ​ដែលមាន​សុវត្ថិភាពនិង​ភាព​ទទួលខុសត្រូវ​បំផុត​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមហ៊ុនTelegram បាន​បន្ថែមទៀតថា​៖«​អ្នកប្រើប្រាស់​ស្ទើរ​តែមួយ​ពាន់​លាននាក់​នៅ​ទូទាំង​ពិភពលោក បាន​ប្រើប្រាស់ Telegram ជា​មធ្យោបាយ​ទំនាក់ទំនងនិង​ជា​ប្រភព​នៃ​ព័ត៌មាន សំខាន់ៗ​" ។

"​យើង​កំពុង​រង់ចាំ​ការដោះស្រាយ​ភ្លាមៗ អំពី​ស្ថានភាព​នេះ»​។

ប្រភព៖ BBC

​ប្រភព​តុលា​ការដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP និយាយថាការឃុំខ្លួន​លោក Durov ត្រូវបាន​បន្ត​នៅ​ថ្ងៃអាទិត្យហើយ​អាចមាន​រយៈពេល​រហូត​ដល់ ៩៦ ម៉ោង​។​

​សូមជម្រាបថាលោក Pavel Durov អាយុ ៣៩ ឆ្នាំ មាន​ដើមកំណើត​នៅក្នុង​ប្រទេស​រុស្ស៊ីហើយ​បច្ចុប្បន្ននេះ​លោក​រស់នៅក្នុង​ទីក្រុង​ឌូ​បៃដែលជា​មូល​ដ្ធា​ន​មេ​របស់​ក្រុមហ៊ុន Telegram ។ដោយ​សព្វថ្ងៃ​គាត់​មាន​សញ្ជាតិ អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​បារាំង​។​

​គួរឱ្យ​ដឹងផង​ដែរ​ថាTelegram គឺជា​កម្មវិធី​ដ៏​ពេញនិយមពិសេស​នៅក្នុង​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន និង​រដ្ឋ​អតីត​សហភាពសូវៀត​។ កម្មវិធី​នេះ​ត្រូវបាន​ហាមឃាត់​នៅក្នុង​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៨ បន្ទាប់ពី​ការបដិសេធ មិន​ប្រគល់​ទិន្នន័យ​អ្នកប្រើប្រាស់​ឱ្យ​រុស្ស៊ីតែ​ការហាម​ប្រាម​នេះ ត្រូវបាន​ផ្លាស់ប្តូរ​នៅ​ឆ្នាំ ២០២១​។​

Telegram ត្រូវបាន​គេ​ចាត់ថ្នាក់​ជា​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​សំខាន់​មួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និងWechat ។ លោក Durov បាន​បង្កើត Telegramក្នុង​ឆ្នាំ ២០១៣ ដោយ​គាត់​បាន​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​នៅក្នុង​ឆ្នាំ ២០១៤បន្ទាប់ពី​គាត់​បាន​បដិសេធ​មិន​ធ្វើតាម​ការទាមទារ​រប​ស់​រដ្ឋាភិបាល​រុស្សី​ក្នុង​ការបិទ​បណ្តាញ​សហគមន៍​ប្រឆាំង​នៅលើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម VKontakte​។​

​ក្នុងការ​ចាប់ខ្លួន​លោក Durov នេះ​ផងដែរស្ថានទូត​រុស្សី​ប្រចាំ​ប្រទេស​បារាំង បាន​ចាត់វិធានការ​ភ្លាមៗ ក្នុងករណី​បែបនេះដើម្បី​បញ្ជាក់​អំពី​ស្ថានភាព​ជុំវិញ​ពលរដ្ឋ​រុស្ស៊ី ទោះបីជា​មិនបាន​ទទួល​សំណើពី​តំណាង​ពាណិជ្ជករ​ក៏ដោយ ។ ប្រទេស​រុស្ស៊ី​នៅតែ​ចាត់ទុក​លោក Durov ជា​ពលរដ្ឋ​រុស្ស៊ី​ម្នាក់ ដែល​ត្រូវ ការការពារ​ខ្លួនក្នុងនាម​ជា​ពលរដ្ឋ​រុស្ស៊ី​ដដែល​។ ស្ថានទូត​រុស្សី​កំពុង​ស្វែងរក"​មូលហេតុ​បន្ថែម​នៃ​ការឃុំខ្លួន និង​ផ្តល់​ការការពារ​សិទ្ធិ​របស់លោក Durov៕

អត្ថបទពេញនិយម

អង្គរវត្ត និងកំពង់ភ្លុក ជាប់ជាតំបន់ទេសចរណ៍ដែលគួរទៅ ក្នុងចំណោម២៥ នៅអាស៊ី របស់ Tripadvisor

ជាងចម្លាក់លើស្បែកគោ ដាក់បេះដូង និងពេលវេលា ១២ឆ្នាំ ទំរាំក្លាយអ្នកមានទឹកដៃអាជីព

ប្រាសាទទាំង ៥ នេះអាចលេងស្ទីលថត Temple Run ស្អាតប្លែកពីរូបនៅអង្គរវត្ត និងតាព្រហ្ម

Elon Musk សម្រេចដកពាក្យបណ្តឹងប្រឆាំង OpenAI និងសហស្ថាបនិក

អ្នកស្រី សេង ម៉ូលីនី តស៊ូតាំងពីបាតដៃទទេ ក្លាយអ្នកផ្សព្វផ្សាយប្រដាល់គុនខ្មែរដ៏លេចធ្លោ