ជីវិត និង សង្គម

តើកន្ធាយក្បាលកង្កែបជាប្រភេទសត្វអ្វី ហើយស្ថិតក្នុងអម្បូរអ្វី?

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

សត្វ​កន្ធាយ​ក្បាល​កង្កែបដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantori​ អ្នក​នៅ​ស្រុកខ្មែរ​មួយ​ចំនួនច្រើន​ហៅ​ថា ល្មិច ឬ​រមិច។​ ​វា​ត្រូ​វ​បាន​គេ​​ហៅ​វា​ថា​ “​កន្ធាយ​ក្បាល​កង្កែប​“ដោយ​សារ​តែ​វា​មាន​ក្បាល​ធំ​ និង​ភ្នែក​នៅ​ជិត​ចុង​ច្រមុះ​របស់​វា​ហើយ​មើល​ទៅ​ដូច​ជា​កង្កែប​។​ សត្វ​នេះ មាន​ទំហំ​ធំ​ និង​រាងរូវ​ស្រដៀង​ដូច​សត្វ​អណ្តើក​ដែរ គ្រាន់​តែ​ស្នូក​វា​ទន់។ មានប្រវែងរហូត​ដល់​ជាង 1ម៉ែត្រ និងទម្ងន់ជាង 100 គីឡូក្រាម! វាជាពូជអម្បូរ​សត្វអណ្តើក ប៉ុន្តែមិន​យឺត​ដូច​អណ្តើកនោះទេវាអាចវាយប្រហារ​ចំណី​លឿន ជាង ពស់វែក ចឹកទៅទៀត។ វាស៊ីត្រីតូចៗជាអាហារនិងពេលខ្លះវាស៊ីរុក្ខជាតិតូចៗផងដែរ។​

កន្ធាយក្បាលកង្កែបគឺជាប្រភេទសត្វមួយក្នុងចំណោមប្រភេទកម្រៗជាច្រើនទៀត នៅតាមដងទន្លេមេគង្គព្រោះ​កន្ធាយ​ក្បាល​​កង្កែបរស់នៅក្នុងអន្លង់ជ្រៅៗជាមួយសត្វផ្សោត និងត្រីបបែលយក្ស។ ការលែងកន្ធាយក្បាលកង្កែបដែលជាប្រភេទ​ដ៏​សំខាន់​ចូលក្នុងជម្រកធម្មជាតិ គឺជាការរួមចំណែកយ៉ាងសំខាន់​ដល់ការស្តារ​ប្រភេទនេះឡើងវិញ​កុំឱ្យផុតពូជ​នាពេលអនាគត​។

​កន្ធាយ​ក្បាល​​កង្កែប។ រូបភាព៖ WCS

កន្ធាយក្បាលកង្កែបឬរមិច មាននៅប្រទេសកម្ពុជាច្រើនជាងគេបំផុត វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុងប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបាន​ផុតពូជ​ហើយ​នៅតាមអតីត​ទីជម្រក​ដែលវាធ្លាប់រស់នៅភាគច្រើនក្នុង​ប្រទេស​វៀតណាម​និងថៃដោយសារមានការលួចចាប់និងធ្វើពាណិជ្ជកម្ម រួមទាំង សកម្មភាពខុសច្បាប់​ក្នុងការ​ប្រមូល​យក​ពងរបស់​យក​ទៅលក់ឬធ្វើជាអាហារ។

នៅកម្ពុជា អ្នកវិទ្យាសាស្ត្រមិនបានរកឃើញវត្តមានប្រភេទកន្ធាយក្បាលកង្កែបឬរមិច នេះទេក្នុងចន្លោះពីឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០០៧។ ក៏ប៉ុន្តែ ក្នុងឆ្នាំ ២០០៧អង្គការអភិរក្សអន្តរជាតិ (CI)​បានរកឃើញវត្តមាន​កន្ធាយ​នេះ​នៅក្នុងទន្លេមេគង្គ​ចន្លោះ​ពី​ខេត្តក្រចេះដល់ស្ទឹងត្រែង។ អង្គការ WCS និងរដ្ឋបាលជលផល បាន និងកំពុងធ្វើការអភិរក្សប្រភេទសត្វនេះតាមរយៈ​ការទប់ស្កាត់ រាល់សកម្មភាពខុសច្បាប់​ទាក់ទង​នឹងការចាប់និងការធ្វើពាណិជ្ជកម្មប្រភេទកន្ធាយក្បាលកង្កែបនេះ កម្មវិធី ការពារសំបុកនៅតាមសហគមន៍និងគាំទ្រដល់ការ អភិវឌ្ឍសហគមន៍ និងសហគមន៍នេសាទ។

កន្ធាយក្បាលកង្កែបគឺជាប្រភេទមួយក្នុងចំណោមប្រភេទកម្រៗជាច្រើនទៀតនៅតាមដងទន្លេមេគង្គព្រោះ កន្ធាយក្បាល​កង្កែប​រស់នៅក្នុងអន្លង់ជ្រៅៗជាមួយត្រីដូលហ្វីននិងត្រីបបែលយក្សជាដើម។ ការលែងកន្ធាយ ក្បាលកង្កែបដែល​ជាប្រភេទ​ដ៏សំខាន់ចូលក្នុងជម្រកធម្មជាតិគឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការស្ដារ ប្រភេទនេះ​ឡើងវិញ​កុំឱ្យផុតពូជ​នាពេល​អនាគត​។

អត្ថបទពេញនិយម

មកស្គាល់ប្រវត្តិ នារីចល័តចរ អ្នកផលិតមាតិកាទេសចរណ៍ ក្លាហានរុករកតំបន់លាក់ខ្លួនស្អាតៗផ្សព្វផ្សាយពីកម្ពុជា

នាយកសួនសត្វថៃថា នឹងចាត់វិធានការចំពោះភ្ញៀវធ្វើបានកូនដំរីទឹកតឿ

៩ ចំណុចសំខាន់ៗ ក្នុងការកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកសុដន់ចំពោះស្ត្រី

សត្វស្លាបអ្វីដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក?

រឿង «ការណាត់ជួបជាមួយ ប៉ុល ពត» របស់លោក រិទ្ធី ប៉ាន់ ចាក់បញ្ចាំងនៅកម្ពុជាហើយ ក្រោយពីបង្ហាញខ្លួននៅមហោស្រពភាពយន្តធំៗនៅបារាំង