ចំណេះដឹង

តិចនិក ៥យ៉ាងដើម្បីថែរក្សាស្បែកមុខក្នុងអំឡុងពេលវិស្សមកាល

November 12, 2024
វង់ អូន
Heading
Option 1

អំឡុងពេល​វិស្សមកាល​ជា​ពេលវេលា​មួយដែល​មនុស្ស​ភាគច្រើន​ធ្វើដំណើរ​កម្សាន្ត​ឆ្ងាយ ក្រោម​បរិយាកាស​ហាលវាលក្រោម​កម្ដៅថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​ស្បែក​មុខ​យ៉ាងខ្លាំង​។​

​ដូច្នេះ​ការថែរក្សា​ស្បែក​មុខ​គឺ​ពិតជា​សំខាន់ក្នុងការ​ការពារ​ហានិភ័យ​ពី​ការ​បំផ្លាញ​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យនិង​បរិយាកាស​កខ្វក់​ពី​ខាងក្រៅ​។​

​ខាងក្រោម​នេះ​ជា​តិច​និក ៥យ៉ាង​សម្រាប់​ការថែរក្សា​ស្បែក​មុខ​របស់​អ្នក​អំឡុងពេល​វិស្សម​កាលដែល SR News លើក​យកមក​បង្ហាញ​៖

១. ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​ជាប្រចាំ​

​មិន​ថា​អ្នក​នៅផ្ទះ​ឬ​ចេញ​ក្រៅ​ផ្ទះ ការប្រើប្រាស់​ឡេ​ការពារ​កម្តៅថ្ងៃ (Sunscreen) ជាប្រចាំ​ពិតជា​សំខាន់​ណាស់​។អ្នក​គួរប្រើ​ប្រាស់​ឡេ​ការពារ​កម្តៅថ្ងៃ (Sunscreen) ដែលមាន SPF ៣០​ឡើងទៅដោយ​ត្រូវ​លាប​បន្ថែម​រៀងរាល់​រយៈពេល​ពីរ​ម៉ោង​ម្ដងប្រសិនបើ​ស្បែក​របស់​អ្នក​បែកញើស ឬ​ត្រូវ​ទឹក​។ ការប្រើប្រាស់​ឡេ​ការពារ​កម្តៅថ្ងៃអាច​រួម​ចំណែក​ការពារឬ​កាត់បន្ថយ​អត្រា​ជាំមុខ​ពី​ពន្លឺព្រះអាទិត្យ​បាន​មួយផ្នែកធំ​។​

២. ព្យាយាម​ធ្វើឱ្យ​ស្បែក​មាន​សំណើម​គ្រប់គ្រាន់​

​ស្បែក​មុខគួរ​តែមាន​សំណើម​គ្រប់គ្រាន់​ ដូច្នេះ​មុនពេល​ចូល​គេង និង​ពេលព្រឹក​ព្រលឹម អ្នក​គួរប្រើ​ប្រាស់​ម៉ាស​ចិញ្ចឹម​ស្បែ​កមុខដែលមាន​សារធាតុ​ជួយ​បន្ថែមសំណើម​ដូចជា ម៉ាស​ប្រទាល ម៉ាស​បឺ​រ ឬម៉ាស​ផ្សំ​ពី​ទឹកឃ្មុំ​។​

៣. លាងមុខ​ឱ្យបាន​ស្អាត​

​ការសម្អាត​ផ្ទៃមុខ​ឱ្យបាន​ស្អាត​មុន​ចាប់ផ្តើម​ប្រើប្រាស់​គ្រឿងសម្អាងនិង​ក្រោយពេល​ប្រើប្រាស់​គ្រឿងសម្អាង គឺ​ពិតជា​សំខាន់​ណាស់​។ ចាប់ផ្តើម​ថ្ងៃ​ថ្មីនឹង​បញ្ចប់​ទៅវិញ​ដោយ​ការលាង​សម្អាត​មុខ​ដោយ​សាប៊ូ​ស្រាលៗដែល​មិនមាន​ជាតិគីមី​ខ្លាំង ដើម្បី​លាង​ខ្លាញ់ បាក់តេរីនិង​សារធាតុ​កខ្វក់​ពីមុខ​របស់​អ្នក​ឱ្យបាន​ស្អាត​។​

៤. ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់​

​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ពិតជា​មាន​សារៈសំខាន់​ដល់​សុខភាពជាពិសេស​ធ្វើឱ្យ​ស្បែក​មាន​សំណើម​ពី​ខាងក្នុង​។ អំឡុងពេល​នៅ​ថ្ងៃ​វិស្សមកាលដើម្បី​ស្បែ​កមាន​សំណើម​ពី​ខាងក្នុងអ្នក​គួរ​ផឹកទឹក​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ការ​ផឹកទឹក​គ្រប់គ្រាន់​ជួយ​សម្រួល​ការបញ្ចេញ​កាកសំណល់និង​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​ចែងចាំង​ផងដែរ​។​

៥. ការពារ​មុខ​ពី​ធូលី បរិយាកាស​កខ្វក់ និង​កម្ដៅថ្ងៃ គ្រប់ពេល​ចេញទៅ​ក្រៅ​

​ប្រសិនបើ​អ្នកធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះឬ​ទីកន្លែង​ឆ្ងាយ ដែលមាន​កម្ដៅ​ខ្លាំង ឬ​កន្លែង​ដែលមាន​បរិយាកាស​កខ្វក់អ្នក​ត្រូវ​ពាក់មួក និង​ប្រើប្រាស់​ម៉ាស​ពាក់​មុខ ដើម្បី​ការពារ​ស្បែក​មុខ​ពី​កម្ដៅថ្ងៃ និង​ធូលី​ផ្សេង​មកលើ​ផ្ទៃមុខ​។​

​ការអនុវត្ត​តិច​និក​ទាំងនេះ​នឹង​ជួយ​ការពារ​ស្បែក​មុខ​របស់​អ្នក​មិនឱ្យ​ប្រែជា​ស្រអាប់​ក្នុងអំឡុងពេល​វិស្សមកាល​។ជាពិសេស អ្នក​អាច​ជឿជាក់ថា នឹងមិន​នាំមក​ជាមួយ​នូវ​មុខជាំឬ​ស្បែក​ស្រអាប់​ក្រោយ​ដើរលេង​ថ្ងៃ​ឈប់សម្រាក​នោះទេ​៕

អត្ថបទពេញនិយម

នាវា MV Doulos Hope នាំយកបណ្ណាល័យបណ្តែតទឹកមកទីក្រុងភ្នំពេញលើកដំបូង ដើម្បីបង្កើនវប្បធម៌អាននៅក្នុងស្រុក

ពិព័រណ៍ឧត្តមសិក្សា វិលមកសារជាថ្មី លើកទឹកចិត្តឱ្យសិស្សចាប់យកក្ដីស្រមៃ ក្នុងវិស័យ ឧស្សាហកម្ម ៤.០

ច្បាប់ហាមឃាត់ការបរិភោគ និងលក់សាច់ឆ្កែ ចូលជាធរមាននៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូងប្ដូរពីទទួលទានសាច់ឆ្កែទៅពពែខ្មៅក្នុងប្រពៃណីស៊ុបរដូវក្ដៅ

តិចអត់ដឹង! សត្វក្រពា ខុសគ្នាពីសត្វក្រពើ