ចំណេះដឹង

ញ៉ាំអាហារហឹរបែបណាទើបមានគុណប្រយោជន៍ដល់សុខភាព?

December 4, 2024
វង់ អូន
Heading
Option 1

ការ​ញ៉ាំ​អាហា​​រសជាតិ​ហឹរ​ អាចមាន​ប្រយោជន៍​​​ដល់​សុខភាពប្រសិនបើ​ការប្រើប្រាស់​គ្រឿងហឹរ និងគ្រឿងផ្សំរសជាតិ​ដទៃទៀត​​ក្នុង​បរិមាណ​មួយ​សមស្រប​។

អាហារ​ហឹរ​ជាទូទៅ​មាន​សារធាតុ Capsaicin ដែលជា​សារធាតុ​ធម្មជាតិ​ម៉្យាង​ត្រូវបាន​​រកឃើញ​​នៅ​ក្នុង​ម្ទេស​ ហើយ​វា​​​មានគុណប្រយោជន៍​​ល្អ​​ដល់​​សុខភាព​​។

ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​របស់​អាហា​រ​ហឹរ និងរបៀប​នៃ​ការ​ប្រើប្រាស់​គ្រឿងផ្សំ​​​ហឹរ​បែបណា​ទើប​មានគុណ​សម្បត្តិ​ដល់​សុខភាព​៖

​អត្ថប្រយោជន៍នៃ​​អា​ហារ​ហឹរ​ចំពោះ​សុខភាព​

១.​      ​ជួយ​កាត់បន្ថយ​ការឡើងទម្ងន់​​

​សារធាតុ Capsaicin ជួយ​បង្កើន​អត្រា​ដុត​កាឡូរី និង​លើកស្ទួយ​ប្រព័ន្ធ​រំលាយ​អាហារដោយ​វា​ជួយ​កាត់បន្ថយ​ការ​ឃ្លាន និង​បង្កើន​កម្រិត​ថាមពល​ធ្វើឱ្យ​យើង​ឆ្អែត​បានយូរ​។​

២.​      ​កាត់បន្ថយ​ជំងឺ​បេះដូង​

​ការ​ញ៉ាំអាហារ​ហឹរ​អាច​កាត់បន្ថយ​ប្រភេទ​កូ​ឡេ​ស្តេ​រ៉ុល​​មិនល្អ និង​ជួយសម្រួល​​ស​សៃ​ឈាម។

៣.​      ​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​

​ម្ទេស និង​របប​អាហារ​ដែលមាន​រសជាតិ​ហឹរ ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ C ដែល​ជួយ​ការពារ​សុខភាព​ពី​មេរោគ និង​ជំងឺ​ផ្សេងៗ​។​

៤.​      ​ប្រឆាំង​ជំងឺមហារីក​

​សារធាតុ Capsaicin ត្រូវបាន​គេ​រកឃើញថាជា​សារធាតុ​ដែល​ជួយ​ទប់ស្កាត់​កោសិកា​មហារីក​មិនឱ្យ​លូតលាស់​ប៉ះពាល់​ដល់​កោសិកា​ធម្មតាផ្សេងៗ​នោះទេ​។​

 ​វិធីសាស្ត្រ​ញ៉ាំ​អាហារ​ហឹរ​ប្រកបដោយ​សុខភាព​ល្អ​

១. គ្រប់គ្រង​បរិមាណ​

​ការចាប់ផ្ដើមដំបូង​ដោយ​​ញ៉ាំ​ហឹរ​តិចតួច​ជា​គន្លឹះ​ដើម្បី​ឲ្យ​រាងកាយ​ស៊ាំ និង​សម្រប​តាម​របប​អាហារ​ ដែលមាន​រសជាតិ​​ហឹរ។ សូមកុំ​បរិភោគ​អាហារ​ហឹរ​ច្រើនពេក​នៅពេលដែល​អ្នកចេះ​ញ៉ាំ​លើកដំបូង​។​

២. បរិភោគ​អាហារ​ហឹរ​មកពី​គ្រឿងផ្សំ​ធម្មជាតិ​

​បើសិនជា​អ្នក​ជ្រើសរើស​បរិភោគ​អាហារ​ប្រភេទ​ហឹរសូម​ជ្រើសរើស​ប្រភេទ​អាហារ​ហឹរ​ដែល​ប្រើប្រាស់​ម្ទេស​ធម្មជាតិ ​ជំនួស​ឱ្យ​ម្ហូប​ដែល​ផ្សំ​​គ្រឿង​មកពី​ផលិតផល​ប្រើសារធាតុ​​គីមី​។​

៣. បរិភោគ​អាហារ​ហឹរ ជាមួយ​ប្រភេទ​អាហារ​ដែលមាន​សារធាតុ​ប្រូតេអ៊ីន​

​ចូរ​បរិភោគ​អាហារ​ហឹរ​ជាមួយ​ប្រភេទ​អាហារ​ផ្សេងៗ​ដូចជាបន្លែ និង​ប្រភេទ​អាហារ​ដែលសម្បូរ​ទៅដោយ​ប្រូតេអ៊ីន ​ដើម្បី​ធានាថា​ ​អាហារ​របស់​អ្នកមាន​តុល្យភាព​។​

៤. កុំ​បរិភោគ​អាហារ​ហឹរ​នៅពេល​ពោះ​ទទេ​

​សូម​ជៀសវាង​ឱ្យបាន​នូវ​ការ​ញាំ​អាហារ​ហឹរ​ ពេ​លដែល​អ្នក​មិនទាន់​ទទួលទាន​អ្វី​សោះព្រោះ​វា​អាច​​បណ្តាល​ឲ្យ​អ្នកមាន​ជំងឺ​ក្រពះ ឬ​អាច​ឈានដល់ការ​​រលាក​ក្រពះ​បាន ។​

​ចូរ​ចងចាំ​ថា​ ការទទួលទាន​អាហារ​ហឹរ អាច​ផ្ដល់​​ប្រយោជន៍​ដល់​សុខភាពលុះត្រា​ណា​តែ​អ្នក​​បរិភោគ​ប្រភេទ​គ្រឿង​ហឹរ​ធម្មជាតិ ​​ក្នុង​បរិមាណ​​​គ្រឿងផ្សំ​ដ៏​​ត្រឹមត្រូវដើម្បីឱ្យ​ការទទួលទាន​មាន​សុ​វត្ថិភាព​ និង​ទទួល​បាន​គុណ​ប្រយោជន៍​ដល់​រាងកាយ​៕

អត្ថបទពេញនិយម

កាហ្វេខ្មៅ មានប្រយោជន៍ជាច្រើន ចំពោះសុខភាព

ក្រុមអ្នកស្រាវជ្រាវអះអាងថា ពស់ពិសចឹក មិនប្រាកដថាមានពិសទេ

យល់ដឹង! ពាក្យ «លិច» និង «លេច»

កសិករខ្មែរដំបូង នាំបច្ចេកទេសពីជប៉ុន ដាំឈូក យកមើមផ្គត់ផ្គង់ទីផ្សារកម្ពុជា

ទាំងស្អាត ទាំងក្លាហាន នារីខ្មែរវ័យក្មេង បម្រើការជាអ្នកជ្រមុជទឹកដោះមីនការពារជីវិតប្រជាជន