ជីវិត និង សង្គម

តារា Mukbang ចិនម្នាក់ ស្លាប់ក្នុងអំឡុងពេលផ្សាយផ្ទាល់

October 22, 2024
វង់ អូន
Heading
Option 1

ចិនៈ នាង Pan Xiaoting អាយុ ២៤​ឆ្នាំ ដែលជា​អ្នក​ផលិត​មាតិកា​ញ៉ាំ​អាហារ​ដ៏​ល្បី បានទទួល​មរណភាព ក្នុងអំឡុងពេល​ផ្សាយ​ផ្ទាល់ Mukbang Session នៅក្នុង​ប្រទេស​ចិន ដែល​នេះ​ជា​ឧបទ្ទវហេតុ​ដ៏ គួរឱ្យ​តក់ស្លុត និង​សោកនាដកម្ម​មួយ​ក្នុង​វិស័យ Online​។

Pan Xiaoting ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​ផលិត​មាតិកា​ញ៉ាំ​អាហារ​ដ៏​មាន​ប្រជាប្រិយភាព និង​គួរឱ្យ​ស្រឡាញ់ គឺជា​តារា​ដែល​កំពុង​រះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ចិន ដោយបាន​ទាក់ទាញ អ្នកគាំទ្រ​រាប់ពាន់នាក់​ឱ្យមើល​វីដេអូ​ដ៏​រស់​រវើក​ពី​ការ​ញ៉ាំ​អាហារ​របស់​នាង​។​

​ព្រឹត្តិការណ៍​ដ៏​អកុសល​នេះ បាន​កើតឡើង​អំឡុងពេល​នៃ​ការផ្សាយ​ផ្ទាល់​ពី​ការ​ញ៉ាំ​អាហារ​រយៈ ១០ម៉ោង នៅលើ​ប៉ុស្តិ៍​ផ្ទាល់ខ្លួន​។ Pan Xiaoting ស្ថិតនៅ​ចំ​កណ្តាល​នៃ​វគ្គ mukbangដែលជា​វគ្គ​ត្រូវ​ញ៉ាំ អាហារ​ក្នុង​បរិមាណ​ច្រើន ហើយ​ឆ្លងឆ្លើយ​ជាមួយនឹង​ទស្សនិកជន​។ ក្នុងអំឡុងពេល​ផ្សាយ​ផ្ទាល់ អ្នកមើល​បានកត់សម្គាល់​ឃើញថា មាន​អ្វីមួយ​ខុស​ប្រក្រតី ដោយ Pan Xiaoting ចាប់ផ្តើម​បង្ហាញ​សញ្ញា​ពិបាក​ក្នុង​ខ្លួន ហើយ​ព្យាយាម​ដកដង្ហើម និង​ក្តាប់​ដើមទ្រូង​។

​ទោះបីជា​មានការ​ព្រួយបារម្ភ​ភ្លាមៗ​ពី​អ្នកមើល​របស់​នាង​យ៉ាងណាក៏ដោយ ក៏​ការផ្សាយ​បន្ត​ផ្ទាល់​បាន​បន្ត​ជាច្រើន​នាទី មុនពេល​វីដេអូ​ត្រូវបាន​កាត់ផ្តាច់​ភ្លាមៗ​។ សេវា​សង្គ្រោះបន្ទាន់ ត្រូវបាន​ហៅ​ទៅកាន់​ទីតាំង​របស់​នាង ប៉ុន្តែ​គួរឱ្យ​សោកស្តាយ វា​យឺត​ពេល​ក្នុងការ​សង្គ្រោះ​ជីវិត​របស់​នាង​ទៅហើយ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Daily Star

Pan Xiaoting ត្រូវបាន​ប្រកាសថា​ស្លាប់ ហើយ​ការធ្វើ​កោសល្យ​វិ​ច្ឆ័​យ​បាន​បង្ហាញថា ក្រពះ​របស់​នាង​ត្រូវបាន​គេ​រកឃើញ​ដោយ​ខូច​ទ្រង់ទ្រាយ​យ៉ាងខ្លាំង និង​ពោរពេញ​ដោយ​អាហារ​ដែល​មិនអាច​រំលាយ​បាន ។

​ការស្លាប់​ដោយ​ចៃដន្យ​របស់ Pan Xiaoting បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​អន​ឡាញ ដែល​បង្កឱ្យមាន​ការ​សោកសៅ និង​ការរំលែក​ទុក្ខ​ពី​អ្នកគាំទ្រ អ្នកមាន​ឥទ្ធិពល អ្នកបង្កើត​មាតិកា និង​តារា​ល្បីៗ​ដូចគ្នា​ជាច្រើន​។ មនុស្ស​ជាច្រើន​បាន​ចែករំលែក​រូបថត​រប​ស់​នាង​ក្នុង​បណ្តាញ​សង្គម ដើម្បី​បង្ហាញ​ពី​ភាព​ទុក្ខសោក និង​ឧទ្ទិស​ដល់​ជីវិត​ដ៏​វ័យក្មេង​របស់​នាង​។​

​ការស្លាប់​របស់​នាង​ក៏បាន​ជំរុញឱ្យមាន​ការពិភាក្សា​អំពី​គ្រោះថ្នាក់ ដែល​អាច​កើតមាន​មកពី​ការបង្កើត មាតិកា Mukbangនិង​និន្នាការ​ផ្សេងទៀត​ដែល​ជម្រុញឱ្យមាន​ផលប៉ះពាល់​អាក្រក់​ដល់​រាងកាយ​។

​អ្នកជំនាញ​កំពុង​អំពាវនាវ​ឱ្យមាន​ការយល់ដឹង និង​វិធានការ​សុវត្ថិភាព​កាន់តែច្រើន ដើម្បី​ការពារ​អ្នកបង្កើត​មាតិកាប្រភេទ​នេះ ដោយ​សង្កត់ធ្ងន់​លើ​ការផលិត​មាតិកា​ប្រកបដោយ​ការទទួលខុសត្រូវ​នៅលើ​វិសយ​អន​ឡាញ​។

​ក្នុងអំឡុងពេល​នៃ​ការ​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ​មួយ​នេះ គ្រួសារ​របស់ Pan Xiaoting បានស្នើ​សុំ​ឯកជន​ភាព​ដើម្បី​គោរព​ដល់​សាកសព​ផងដែរ​។ ពួកគេ​បាន​សម្តែង​ការដឹងគុណ​ចំពោះ​ការគាំទ្រ និង​សេចក្តីស្រឡាញ់​ដែល​បង្ហាញ​ដោយ​អ្នកគាំទ្រ​របស់​នាង ហើយ​បាន​ជំ​រុញឱ្យ​មនុស្ស​ចងចាំ Pan Xiaoting ចំពោះ​សេចក្តី​រីករាយ​ដែល​នាង​បាន​ផ្តល់អោយ​អ្នក​ទាំងអស់គ្នា​តាមរយៈ​វីដេអូ​កន្លងមក ។

​គួរឱ្យ​ដឹង​ដែរ​ថា ការស្លាប់​ដោយសារ​ការបរិភោគ​អាហារ​ច្រើន​មុខ ឬ​ហៅថា Mukbangនេះ មិនមែន​ទើបតែ​កើត​លើ​តារា Mukbangចិន Pan Xiaoting នេះឡើយ ដោយ​លោក Dongz Apatan ដែលជា Vlogger «Mukbang» ដ៏​ល្បី​របស់​ហ្វីលីពីន ក៏បាន​ទទួលមរណភាព​ផងដែរ ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បន្ទាប់ពី​ការធ្វើ Mukbangញ៉ាំ​អាហារ​ដ៏​ច្រើន​លើស​កំណ​ត់៕

អត្ថបទពេញនិយម

គ្រាន់តែមើលយូធូប អាចផលិតម៉ាស៊ីនកាត់ស្មៅ លក់បានតម្លៃរាប់ពាន់ដុល្លារ

បទ 'APT.' របស់ Rosé ធ្វើឱ្យវិស័យ K-pop ហក់ឡើងជាសកលមួយកម្រិតទៀត

សមិទ្ធិផលជាតិធំៗ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»

យុវតីលក់មាន់បំពង មុខដូច Lisa ក្រុម Blackpink កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

Starlink Mini ឧបករណ៍ភ្ជាប់អ៊ីនធើណិតខ្នាតតូចសម្រាប់អ្នកចូលចិត្តផ្សងព្រេង និងតំបន់ដាច់ស្រយាល