បង្គាកណ្ដូបគឺជាសត្វតូចៗដែលត្រូវបានគេស្គាល់ថា ជាសត្វដ៏អស្ចារ្យមួយ។ភ្នែករបស់ពួកវាមានសារធាតុទទួលពណ៌ពី ១២ ទៅ ១៦ ខុសពីមនុស្សយើងដែលមានតែ ៣ហើយវាក៏អាចចាប់ឃើញប៉ូលនៃពន្លឺផងដែរ។
កណ្តាប់ដៃរបស់បង្គាកណ្ដូបមានភាពរហ័សខ្លាំងស្មើនឹងល្បឿនគ្រាប់កាំភ្លើង 22-caliber។ អ្នកបរិស្ថានវិទ្យា Patrick Green នៅ UC Santa Barbara បានសិក្សាសត្វទាំងនេះ ដើម្បីយល់ពីរបៀបដែលពួកវាការពារខ្លួនពីការវាយលុករបស់គូប្រជែងរបស់ពួកគេ។
ទោះបីជាសំបករបស់ពួកគេផ្តល់ការការពារយ៉ាងសំខាន់ក៏ដោយ អ្នកបរិស្ថានវិទ្យាបានរកឃើញថាការប្រយុទ្ធរបស់ពួកវា ធ្វើឱ្យសត្វបង្កាកណ្ដូប រឹតតែពិសេសថែមទៀត។នេះបើយោងតាមការចុះផ្សាយក្នុងព្រឹត្តិប័ត្តវិទ្យាសាស្ត្រពិសោធន៍ជីវវិទ្យា Journalof Experimental Biology។
លោក ហ្គ្រីន បានពន្យល់ថា៖ «នៅក្នុងស្ថានភាពជាមួយគូប្រជែង បង្គាកណ្ដូប ផ្លាស់ប្តូរការវៃក្នុងល្បឿនដូចគ្រាប់កាំភ្លើងនៅលើអាវក្រោសឬសម្បករបស់គ្នាទៅវិញទៅមក»។
ការសិក្សាស្រាវជ្រាវកន្លងមកបានរកឃើញថាគ្រោងឆ្អឹងខាងក្រៅរបស់ពួកគេមានភាពធន់នឹងការវាយប្រហារ បីដូចជាបាវសាក់ហាត់ប្រដាល់ដែរ។
លោកបាននិយថា៖ «នៅក្នុងការប្រយុទ្ធរវាងបង្គាកណ្ដូប តាមធម្មជាតិយើងឃើញបង្គាកណ្ដូប រមូលកន្ទុយវានៅពីមុខដងខ្លួន ប្រៀបដីដូចជាខែលមួយ។ខ្ញុំចង់ដឹងថា តើឥរិយាបថនៃការប្រើកន្ទុយនេះបានផ្លាស់ប្តូររបៀបប្រយុទ្ធរបស់វាជាមួយគូសត្រូវដែរទេ»។
ដោយដាក់បង្គាកណ្ដូបឱ្យប្រយុទ្ធគ្នា លោក ហ្គ្រីន បានសម្គាល់ឃើញថា៖ «ពួកគេស្ទើរតែចាប់ផ្តើមវាយគ្នាភ្លាមៗ។ យើងបានថតវីដេអូនៃការប៉ះទង្គិចគ្នាក្នុងល្បឿន ៣០០០០ ទៅ ៤០០០០ ហ្វ្រេមក្នុងមួយវិនាទី ដែលលឿនជាងកាមេរ៉ាធម្មតាប្រហែល ១០០០ដង។
ការវិភាគចលនារួម និងចលនាកន្ទុយរបស់ពួកវាមុន និងក្រោយពេលមានប្រតិកម្មជាមួយគូប្រកួតអាចឱ្យលោកគណនាថាតើសត្វនេះអាចបង្កើនថាមពលបានប៉ុន្មានក្នុងការការពារខ្លួនពីសត្រូវ។
បន្ទាប់ពីការបំបែកលេខ លោក ហ្គ្រីន បានរកឃើញថា បញ្ចេញឥរិយាបទរមូលកន្ទុយអាចជួយឱ្យបង្គាកណ្ដូបបញ្ចេញថាមពលច្រើនពី ៦០% នៃថាមពលវាយប្រហារទៅប្រហែល ៩០%។
នៅពេលដែលសត្វបំពាក់គ្រឿងធ្វើសឹក គួបផ្សំនឹងការឃើញដៃគូប្រកួតវារឹតតែដុតកម្ដៅថាមពលប្រយុទ្ធឱ្យកើនឡើងខ្លាំង។
សកម្មភាពវាយតប់ បង្គាកណ្ដូប មានល្បឿនលឿនណាស់រហូតបែកចំហាយទឹកនៅពីមុខវា។សម្រាប់គូប្រជែងនៅលើចុង កន្ទុយដែលដើរតួជាខែលដ៏មានប្រសិទ្ធភាព។
ជាមួយលទ្ធផលដ៏ភ្ញាក់ផ្អើលអំពីសត្វនេះ ហ្គ្រីនមានគម្រោងបន្តការសិក្សា បង្គាកណ្ដូបជាង ៤០០ប្រភេទនៅទូទាំងពិភពលោក និងសកម្មភាពប្រយុទ្ធដ៏ស្វិតស្វាញរបស់ពួកវាដែលអាចខុសៗគ្នាទៅតាមទម្រង់កន្ទុយនិងអាកប្បកិរិយាសរីរវិទ្យា។
លោកបានបន្តថា៖ «សត្វខ្លះកន្ទុយវាមានប្រឡោះហើយខ្លះទៀតមើលទៅដូចជាប៉ែលសំប៉ែត»។
នៅមានសត្វជាច្រើនទៀតលើភពផែនដីលអាចបង្កើនថាមពលប្រយុទ្ធខ្លាំងក្នុងស្ថានភាពអាសន្នឆ្លើយតបនឹងគូសត្រូវ រួមមានសត្វចៀមស្នែងធំ និងអង្ក្រងធ្មេញវែង។
លោក ហ្គ្រីន បាននិយាយថា៖ «នៅពេលដែលយើងព្យាយាមស្វែងយល់ពីរបៀបដែលសត្វប្រឈមនឹងផលប៉ះពាល់យើងគួរតែគិតអំពីរចនាសម្ព័ន្ធ និងសរីរ ដែលពួកវាប្រើប្រាស់ (ដូចជាគ្រឿងធ្វើសឹកសង្គ្រាម)និងពីរបៀបដែលពួកគេប្រើប្រាស់សរីរទាំងនោះផងដែរ ដើម្បីឱ្យយើងអាចយល់កាន់តែច្បាស់ពីរបៀបប្រយុទ្ធរបស់ពួកវា»៕
ប្រភព៖ UCSB