ជីវិត និង សង្គម

ហេតុអ្វីបានជាសក់ស្កូវមុនអាយុ? នេះជាមូលហេតុ និងវិធីការពារ

November 5, 2024
វង់ អូន
Heading
Option 1

ការលេចឡើង​នូវ​​សក់ស្កូវ​មុន​អាយុគឺ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ប៉ះពាល់​ដល់​សម្រស់​យ៉ាងខ្លាំង ជាពិសេស ធ្វើឱ្យ​យើង​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង។ សក់​ស្កូវ​មុនអាយុ​ក៏​ជាផលរំខាន នាំ​ឱ្យ​​​ខាត​ពេលវេលា និងចំណាយ​ថវិកា​​ជាច្រើន​ក្នុងការ​លាប​សក់​ជាប្រចាំ​ដើម្បី​បិតបាំង​។

ជាធម្មតា​ការលេចចេញ​នូវ​សក់ស្កូវ​ឡើង​បណ្តាលមកពីកត្តា​ធាតុ​​​ផ្សំគ្នា​នៃ​ហ្សែ​ន កត្តា​នៃ​របៀប​រស់នៅនិង​លក្ខខណ្ឌ​សុខភាព​ផ្សេងទៀត​​។

នៅក្នុង​អត្ថបទ​នេះ SR News នឹង​បង្ហាញ​ពី​មូលហេតុ​ដែល​សក់​ប្រែជា​ពណ៌​ស្កូវ​ឆាប់រហ័ស និង​អ្វីដែល​អ្នក​អាចសាកល្បង​ធ្វើ​ដើម្បី​គ្រប់គ្រង​ស្ថានភាព​នេះ​បាន​។​

កត្តា​ដែល​ធ្វើឱ្យ​សក់​ឆាប់​ស្កូវ​មុន​អាយុ​៖

១.កត្តា​ហ្សែ​ន​

​​លក្ខណៈ​ដែល​ទទួលបាន​ពី​កំណើត​៖ ប្រសិនបើ​ឪពុកម្ដាយ ឬ​ជីដូន​ជីតា​របស់​អ្នក​ធ្លាប់មាន​បញ្ហា​សក់ស្កូវ​មុន​អាយុនោះ​អ្នក​ក៏​ទំនងប្រឈម​នឹង​បញ្ហា​នេះ​ដូចគ្នា តាម​​តំណ​ពូជ​។ ហ្សែ​ន​គឺជា​កត្តា​ខ្លាំង​បំផុត​មួយ​ក្នុងការ​កំណត់​នៅពេលដែល​សក់​រប​ស់ម​នុស្ស​ម្នាក់ៗ​ចាប់ផ្តើម​ប្រែ​ពណ៌​។​

២. ភាព​តានតឹង​

​ភាព​តានតឹង​ផ្នែក​រាងកាយនិង​អារម្មណ៍​៖ បុគ្គល​ដែលមាន​ភាព​តានតឹង​រ៉ាំរ៉ៃ​អាច​ប៉ះពាល់​ដល់​ការផលិត​មេឡានីន(​សារធាតុ​ដែល​ទទួលខុសត្រូវ​ចំពោះ​ពណ៌​សក់​) ហើយ​អា​ចព​ន្លឿ​ន​ការប្ដូរ​​ពណ៌​សក់ខ្មៅទៅ​ប្រផេះ ហើយពី​ពណ៌​ប្រផេះ​ទៅជា​ពណ៌​ស យ៉ាង​ឆាប់រហ័ស​។ ស្ត្រេ​ស​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​ផងដែរដែល​អាច​នាំទៅរក​សញ្ញា​នៃ​ភាព​ចាស់​មុន​អាយុ រួមទាំង​សក់ស្កូវ​​។​

៣. កង្វះ​អាហារូបត្ថម្ភ​

​កង្វះ​សារធាតុចិញ្ចឹម​សំខាន់ៗ​៖ ការ​កង្វះ​វីតាមីន និង​សារធាតុ​រ៉ែ​មួយចំនួន​ដូចជា B12 ទង់ដែង ជាតិ​ដែកនិង​អាស៊ីត​ហ្វូ​លិ​ក​នៅក្នុង​រាងកាយ អាចរួមចំណែក​ដល់​បញ្ហា​ស​ក់​ស្កូវ​។ សារធាតុចិញ្ចឹម​ទាំងនេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​សក់​ឱ្យមាន​សុខភាព​ល្អ និង​ការផលិត​មេឡានីន។ ដូច្នេះ​ការ​កង្វះ​អាហារូបត្ថម្ភ​គឺជា​ផ្នែក​មួយ​នៃ​ការធ្វើឱ្យ​សក់​ឆាប់​ប្រែ​ទៅជា​ស្កូវ​លឿន​។​

៤. កត្តាបរិស្ថាន និង​ការប៉ះពាល់​នឹង​សារ​ធាតុគីមី​

​ការបំពុលនិង​ផលិតផល​គីមី​៖ ការប៉ះពាល់​ញឹកញាប់​ទៅនឹង​ការបំពុល ឬ​សារ​ធាតុគីមី​ធ្ងន់ធ្ងរដូចជា​ផលិតផល​ដែលមាន​នៅក្នុង​ថ្នាំ​លាងពណ៌​​សក់និង​ផលិតផល​មួយចំនួន​អាចធ្វើឱ្យ​សក់​ខូច និង​នាំឱ្យ​សក់ស្កូវ​តាម​ពេលវេលា​។​

៥. ការផ្លាស់ប្តូរ​អ័រម៉ូន​

​អតុល្យភាព​អ័រម៉ូន​៖ សម្រាប់​ស្ត្រី​ការផ្លាស់ប្តូរ​អ័រម៉ូន​ចាប់ពី​ដំណាក់កាល​​ពេញវ័យដល់ពេល​មាន​ផ្ទៃពោះ ឬ​អស់​រដូវ​អាច​ប៉ះពាល់​ដល់​ពណ៌​សក់​យ៉ាងខ្លាំង​។​

​ដើម្បី​ជួយ​ទប់ស្កាត់ឬ​បន្ថយ​ការឡើង​ពណ៌​សក់ស្កូវ​មុន​អាយុ អ្នកជំនាញ​ណែនាំ​ឱ្យ​ប្រកាន់ខ្ជាប់នូវ​ការរក្សា​របប​អាហារ​ឱ្យមាន​តុល្យភាពគ្រប់គ្រង​សម្រាល​ភាព​តានតឹង និង​ជៀសវាង​ការប៉ះពាល់​​សារធាតុ​គីមី។ អ្នក​ក៏​អាច​រៀប​ផែនការ​ឆែក​សុខភាព​ដោយ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិតឬ​អ្នកឯកទេស​ផ្នែក​សុខភាព​សក់ ដើម្បី​ពិនិត្យ និង​ទទួលបាន​ការណែនាំ​បន្ថែម​ ដើម្បី​ឆ្លើយតប​និង​សម្រាល​បញ្ហា​​សក់ស្កូវមុនអាយុ​៕

អត្ថបទពេញនិយម

សាលារដ្ឋកាលីហ្វ័រញ៉ា ដាក់ប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា ក្នុងកម្មវិធីសិក្សាដើម្បីសហគមន៍ចម្រុះជាតិសាសន៍

នារី YouTuber កូរ៉េខាងត្បូង ផ្សព្វផ្សាយពីភាពស្រស់បំព្រងនៃជីវិតនៅលីវ

គេងលើកោះដ៏ស្រស់ស្អាត រំលេចធម្មជាតិជុំជិត នៅពាមសេ្នហ៍រីស៊ត

គន្លឹះខ្លះៗជួយឱ្យអ្នកត្រៀមខ្លួនបានល្អ ពេលទៅមើលសមរាត្រីនៅអង្គរវត្ត

នាយករដ្ឋមន្ត្រីថៃ បញ្ជាក់ពីការចូលរួមព្រឹត្តិការណ៍រាប់ថយក្រោយឆ្លងឆ្នាំថ្មីរបស់ Lisa ក្រុម Blackpink