ដើមផ្កាពណ៌ផ្កាឈូកដ៏ស្រស់ស្អាតទន់ភ្លន់រេរាំតាមខ្យល់ រំលេចផ្កាសរសៃមូលពណ៌លឿងដែលនឹងអាចរាយស្រទាប់គ្របដណ្ដប់លើ លើផ្ទៃដីធូលីនៃរដ្ឋនីវ៉ាដាដែលជាទីជម្រកតែមួយគត់លើផែនដីដែលមានពពួកផ្កាប្រភេទនេះ។
នៅក្រោមឫសរបស់ពួកវាជាតំបន់ក្រោមដីមាន លីចូមដែលមានសារៈសំខាន់សម្រាប់អាគុយរថយន្តអគ្គិសនីជាដំណោះស្រាយធ្វើដំណើរកាត់បន្ថយការបំពុលនិងឡើងកម្ដៅនៃភពផែនដី ប៉ុន្តែអ្នកធ្វើយុទ្ធនាការបារម្ភថាការទាញយកលោហៈដ៏មានតម្លៃអាចបំផ្លាញជម្រកដ៏តូចរបស់ផ្កាព្រៃដ៏កម្រទាំងនេះ។
លោក ផាទ្រីក ដននែលី អ្នកបរិស្ថានធ្វើការនៅមជ្ឈមណ្ឌលសម្រាប់ភាពចម្រុះជីវសាស្ត្រដែលជាអង្គការក្រៅរដ្ឋាភិបាលនិយាយថា៖«អណ្តូងរ៉ែនេះនឹងធ្វើឲ្យផុតពូជរុក្ខជាតិព្រៃ»។
លោកបន្តថា៖ «ពួកគេដូចម្ដេចបានអះអាងថាពួកគេមិនធ្វើឱ្យប៉ះពាល់ដល់រុក្ខជាតិ។ប៉ុន្តែតើអ្នកអាចស្រមៃបានទេប្រសិនបើនរណាម្នាក់សាងសង់អណ្តូងរ៉ែចំហរចម្ងាយ២០០ ហ្វីត (៦០ម៉ែត្រ) ពីផ្ទះរបស់អ្នក? តើវាមិនប៉ះពាល់ដល់ជីវិតអ្នកជ្រាលជ្រៅកម្រិតណា?»។
រុក្ខជាតិព្រៃក្នុងក្ដីបារម្ភនេះឆ្មោះថាbuckwheat នៃអម្បូរ Tiehm ដែលមានគម្រូប្រមាណ២ម៉ឺនដើមប៉ុណ្ណោះដុះនៅកន្លែងជាក់លាក់លើផ្ទៃដីសរុបស្មើនឹងទីលានបាល់ទាត់ចំនួនប្រាំ។
នៅឆ្នាំ ២០២២ផ្កាព្រៃត្រូវបានចាត់ថ្នាក់ថាជារុក្ខជាតិជិតផុតពូជដោយអាជ្ញាធរសហព័ន្ធរបស់សហរដ្ឋអាមេរិកដោយសកម្មភាពជីកយករ៉ែថាជាការគំរាមកំហែងធំ
លោក ប៊ែរណាត រ៉ូវី ថៅកែក្រុមហ៊ុនរុករករ៉ែជនជាតិអូស្ត្រាលី Ioneer ដែលកាន់កាប់សិទ្ធិរ៉ែនៅតំបន់នោះនិយាយថាលីចូមដែលផលិតនៅតំបន់ RhyoliteRidge «នឹងគ្រប់គ្រាន់ដើម្បីផ្តល់ថ្មសម្រាប់រថយន្តប្រហែល៣៧ម៉ឺនគ្រឿង» ក្នុងមួយឆ្នាំ។
លោកបានបន្តថា៖ «យើងនឹងបន្តផលិតពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់រយៈពេល២៦ ឆ្នាំ»។
រថយន្តគ្មានការបញ្ចេញឧស្ម័នពុលបានរួមចំណែគ ៧,៥ភាគរយនៃការលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះដែលច្រើនជាងទ្វេដងនៃភាគរយកាលពីប៉ុន្មានឆ្នាំមុន នៅរដ្ឋកាលីហ្វ័រញ៉ាតួលេខនេះគឺច្រើនជាង ២០ ភាគរយ។
តម្រូវការសកលសម្រាប់លីចូមនឹងកើនឡើងពី៥ ទៅ ៧ ដងនៅឆ្នាំ ២០៣០ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ។
ផែនការរបស់ក្រុមហ៊ុន Ioneer បង្ហាញថា ប៉ុន្មានឆ្នាំមកនេះអណ្តូងរ៉ែកំពុងដំណើរការ - វាត្រូវបានគេព្យាករណ៍ថានឹងចាប់ផ្តើមផលិតលីចូមនៅចុងឆ្នាំ ២០២៧ -ប្រហែលមួយភាគប្រាំនៃទីជម្រករបស់រុក្ខជាតិនឹងរងផលប៉ះពាល់ដោយផ្ទាល់។
ប៉ុន្តែក្រុមហ៊ុននិយាយថាការជីកយករ៉ែនឹងមិនប៉ះពាល់ដល់ការរស់រានមានជីវិតរបស់រុក្ខជាតិឡើយ ដោយពួកវាអាចរីកលូតលាស់យ៉ាងល្អនៅក្នុងផ្ទះកញ្ចក់។
លោក រ៉ូវី បាននិយាយថា៖ «យើងមានទំនុកចិត្តយ៉ាងខ្លាំងថាអណ្តូងរ៉ែនិងរុក្ខជាតិ buckwheat របស់ Tiehm អាចនៅជាមួយគ្នា" ។
តែលោក ដននែលី ទទូចថាបញ្ហានេះមិនមែនគ្រាន់តែជាអនាគតនៃផ្កាព្រៃដែលមិនច្បាស់លាស់មួយប៉ុណ្ណោះទេប៉ុន្តែគ្រាន់តែជាឧទាហរណ៍មួយនៃការបាត់បង់ជីវចម្រុះទ្រង់ទ្រាយធំដែលកំពុងគំរាមកំហែងដល់រុក្ខជាតិ និងសត្វរាប់លានក្បាលទៀត»។
លោកបាននិយាយថា៖"ប្រសិនបើយើងដោះស្រាយវិបត្តិអាកាសធាតុប៉ុន្តែយើងជំរុញឱ្យអ្វីៗទាំងអស់ផុតពូជនោះយើងនឹងនៅតែបាត់បង់ពិភពលោករបស់យើង»៕