ទេសចរណ៍

ប្រជាជនខ្មែរអបអរសាទរ និងបង្ហាញមោទកភាព ថ្ងៃខួប ៦២ឆ្នាំ នៃប្រាសាទព្រះវិហារ ដែលតុលាអន្តរជាតិក្រុង ឡាអេ កាត់ក្តីឱ្យកម្ពុជាឈ្នះ ថៃ

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ភ្នំពេញៈ នៅថ្ងៃទី១៥ មិថុនាឆ្នាំ២០២៤នេះ គឺជាខួបលើកទី៦២ឆ្នាំ (១៥មិថុនា ១៩៦២-១៥ មិថុនា ២០២៤)ដែលតុលាការយុត្តិធម៌អន្តរ ជាតិ​ទីក្រុងឡាអេ នៃប្រទេសហូឡង់បានសម្រេច​ឱ្យកម្ពុជា​ឈ្នះក្តីជា មួយ​ប្រទេសថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ។  

លោក សួង ម៉ារ៉ាឌីតំណាងក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជាបាន​ឱ្យដឹងថា ​ក្នុងនាមជា​កូន​ខ្មែរមួយរូបដែលកើតលើដីខ្មែរ លោកពិតជាមាន​មោទនភាព​ និងសប្បាយចិត្តជាខ្លាំង ចំពោះ​ថ្ងៃខួបលើក ទី៦២ឆ្នាំ ដែលតុលាការយុត្តិធម៌​អន្តរជាតិ បានសម្រេចផ្តល់យុត្តិធម៌​ដល់ម្ចាស់​ដើម​ពេញសិទ្ធដែលដូនតាខ្មែរបាន​សាង​​ប្រាសាទដ៏អស្ចារ្យ សម្រាប់កូនខ្មែរ​ជំនាន់ក្រោយ​។  

មានបទពិសោធន៍ថតរូបគ្រប់ជ្រុង និងគ្រប់វេលា​នៃប្រាសាទព្រះវិហារលោក ម៉ារ៉ាឌី បាន​សរសើរ ពីភាពមហស្ចារ្យថា៖ «ទីតាំងប្រាសាទព្រះវិហារពិតជាអស្ចារ្យ​ សំណង់ស្ថាបត្យាកម្មទីតាំងសាងសង់ ក្បាច់​រចនា​ និងក្បួនខ្នាត ជាពិសេសពពក ហោះ​ អ័ព្ទ​ប៉ះ​ខ្លួន​ប្រៀបដូចជា​ឋានសួគ៌​ក្រោមមេឃ​ពិតៗតំបន់ប្រាសាទ​នេះ​មើល ទៅប្រៀបបាន​នៅ លើអាកាសា​ដ៏​ស្កឹមស្កៃ ចំណែក​នៅគ្រប់កំពូល​កុបរៈទាំងអស់ស្ថិតនៅចំប៉ូលនៃផ្កាយមួយ ដែលហៅថា​ ផ្កាយ​ប៉ូឡារីស ដែលជាផ្កាយមួយមិនមានការបន្លាស់ទីដូចទៅនឹងផ្កាយដទៃទៀត និយាយ​ទៅ​ពិត​ជា​​ល្អឥតខ្ចោះ​តែម្ដង»។

រូបថត៖ រ៉ាស់ហ៊ីម

ចំណែក លោក ផា​​ លីណាអ្នកបើករថយន្ដដឹក​ភ្ញៀវទេសចរ​​បានឱ្យដឹងថា លោកពិតជា​មាន​មោទនភាព ណាស់និងចូលរួមអបអរសាទរ ខួបលើកទី៦២ឆ្នាំ ដែលកម្ពុជាឈ្នះក្ដីជាមួយ​ប្រទេស​ថៃ​តាមប្រព័ន្ធ តុលាការ​ត្បិតប្រទេសជិតខាងកម្ពុជាមួយនេះ មានទាំងកម្លាំងយោធា និងសេដ្ឋកិច្ចធំជាងកម្ពុជា។

ទន្ទឹមនឹងនេះ អ្នកបើករថយន្ដទេសចរណ៍រូបនេះ​បន្ថែមយ៉ាងដូច្នេះថា៖​​ «ខ្ញុំស្នើឱ្យ​កូនចៅជំនាន់​ក្រោយ​នាំ​គ្នាថែរក្សាឱ្យបាន​គង់វង្សនិង​នាំគ្នាទៅលេងនៅប្រាសាទព្រះវិហារឱ្យបានច្រើន​ បើយើងមិនទៅ​លេង​សោះ នោះ​យូរៗទៅនឹងភ្លេចនៅតំបន់ទេសចរណ៍ដ៏សំខាន់មួយនេះហើយបើទៅសូម ជួយថតរូបភាព​បង្ហោះផ្សព្វផ្សាយលើបណ្ដាញ​សង្គម ដើម្បី​ឱ្យអន្តរជាតិ​បានស្គាល់ពីប្រាសាទដ៏អស្ចារ្យរបស់ខ្មែរ»។​​

មិនខុសគ្នាផងដែរ លោក សួង ម៉ារាឌីស្នើឱ្យមានការថែរក្សាតំបន់ប្រាសាទព្រះវិហារឱ្យបាន​គត់មត់​ ដើម្បីកុំមានជនខិលខូចធ្វើឱ្យខូចខាតនូវសំណង់ប្រាសាទ រូបចម្លាក់ និងក្បាច់រចនា និងលើកទឹកចិត្តឱ្យអ្នកបង្កើតមាតិកា អ្នកថតរូប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួម​ទៅ​ទស្សនាកម្សាន្តនិងចូល រួមផ្សព្វផ្សាយពីរូបដ៏អស្ចារ្យនៃប្រាសាទព្រះវិហារ ត្បិតរូបតែ​មួយសន្លឹក​​ដែលផ្សព្វផ្សាយទៅ នឹងអាច ទាក់ទាញភ្ញៀវទេសចរជាច្រើន​តាមរយៈ​រូបភាពនោះ ម៉្យាងការ​ផ្សព្វផ្សាយទាំងអស់នោះក៏នឹងក្លាយ ជាភស្តុតាងយ៉ាងច្បាស់ថា ខ្មែរពិត​ជា​ម្ចាស់​កម្ម សិទ្ធ​លើប្រាសាទព្រះវិហារមិនអាចកាឡៃបាន។

គួរបញ្ជាក់ថាជម្លោះប្រាសាទព្រះវិហាររវាងប្រទេសថៃនិងកម្ពុជា បានចាប់​ផ្ទុះ​ខ្លាំង​នៅ​ឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង។ គ្រានោះថៃ បានបញ្ជូន​កងកម្លាំង​ប្រដាប់​អាវុធចូលមកកាន់កាប់ប្រាសាទព្រះវិហារ។

បន្ទាប់ពីការចូលមកកាន់កាប់ពីសំណាក់កងកម្លាំងថៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋបានបំពេញព្រះរាជបូជនីយកិច្ច​យ៉ាងស្វិត​ស្វាញ​បំផុតដើម្បីទាម ទារឱ្យកងកម្លាំងរបស់ថៃចាកចេញពីប្រាសាទព្រះវិហារ។

បន្ទាប់ពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យកម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការ​យុត្តិធម៌ ​អន្តរជាតិក្រុងឡាអេ (ICJ) នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំ​ឱ្យ​តុលាការ​ប្រគល់​​អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកកម្ពុជា និង​ទាមទារ​ឱ្យ​ថៃ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ចេញ​ពីប្រាសាទព្រះវិហារ ។ ក្រោយកម្ពុជាឈ្នះ​ក្តីនេះ ព្រះករុណា ព្រះបាទ​សម្តេចនរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ បានសេ្តចយាង​បង្ហូត​​ទង់ជាតិ​កម្ពុជា​នៅលើ​កំពូលភ្នំប្រាសាទព្រះវិហារ៕

អត្ថបទពេញនិយម

«សួនផ្កាកេសរកូលអង្គរវត្ដ» ដ៏អស្ចារ្យនៅឧទ្យានពពក ទីដែលទេសចរខ្មែរមិនគួររំលេងពេលទៅលេងសិង្ហបុរី

តើអ្នកស្រឡាញ់ភេទដូចគ្នាចង់បានអ្វីពីដៃគូ?

ការតាំងពិព័រណ៍ទោលរបស់ BTS Jungkook នឹងបើកនៅទីក្រុងសេអ៊ូល

កុមារមើលទូរសព្ទ និងកុំព្យូទ័រច្រើន ធ្វើឱ្យសុខាភាពមិនប្រក្រតី

ខេត្តសាមុតសុងក្រាន រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ នំគ្រក់ប្រពៃណីថៃ