សេដ្ឋកិច្ច

ផ្កាទុំហ៊ូ ជាឆ្នាំងបាយរបស់អ្នកភូមិនៅនេប៉ាល់

November 5, 2024
August Stella
Heading
Option 1

ផ្កា​ទុំហ៊ូ ឬផ្កាឡេវេអាវ​ ពណ៌ស្វាយ ដើរតួនាទីយ៉ាង​សំខាន់ដែល​តំណាង​ឱ្យ​ចំណង​មិត្ត​ភាពជាបងប្អូន​​តាម​វប្បធម៌អ្នក​កាន់សាសនាហិណ្ឌូ ក្នុងពិធីបុណ្យ Tihar ​រយៈពេល​ ៥ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា​រហូត​ដល់​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ​២០២៤។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការដាំផ្កាទុំហ៊ូ​បានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករនៅតំបន់​Gundu ក្រុង Bhaktapur ប្រទេសនេប៉ាល់។

កម្រង​ផ្កា​ទុំហ៊ូ​ប្រមាណ ២០ម៉ឺន​កម្រង​ត្រូវបាន​នាំចេញពីតំបន់ Gundu សម្រាប់ពិធីបុណ្យហិណ្ឌូ​ Tiharដែលទើបតែបញ្ចប់ទៅ​ប៉ុន្មាន​ថ្ងៃមុន​​នេះ។​

​យោងតាម​សមាគម​ដំណាំ​ផ្កា​នៅប្រទេសនេប៉ាល់ កាលពីឆ្នាំមុន ការនាំចេញពី​តំបន់ Gundu បានត្រឹមតែ១៥ម៉ឺន​កម្រង​ផ្កាប៉ុណ្ណោះ​។

​ប្រធាន​សមាគម​លោក Dilip Bade បាន​និយាយថា៖«មាន​​តម្រូវការ​សម្រាប់​កម្រង​ផ្កា ទុំហ៊ូ ជាពិសេស​នៅក្នុង​សហរដ្ឋអាមេរិក ជប៉ុនអូស្ត្រាលី កូរ៉េ និង​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប»។​

​តម្រូវការ​កម្រងផ្កា​នេះ​បាន និងកំពុង​កើនឡើង​ក្នុងប្រទេស​ផ្សេងទៀត​ដែលមាន​ចំនួន​ប្រជាជន​នេ​ប៉ាល់​រស់នៅ​កាន់តែច្រើនឡើង​។​

សមាគម​ប្រមូលផលផ្កា បាន​ពង្រីក​ទីតាំង​ដាំផ្កាទុំហ៊ូ​​​​រហូត​ដល់ ៥២ ស្រុក​ហើយ​​ប្រទេស​នេះ​មិនបាន​ពឹង​ផ្អែកទាំងស្រុង​លើ​ការ​ដាំ​​ផ្កា​ស្បៃរឿង ដែ​លជាផ្កាម៉្យាងទៀត​​​គេ​និយម​ប្រើ​ក្នុង​ពិធី​បុណ្យTihar របស់​ហិណ្ឌូ​សាសនា​នោះទេ​។​

​ផ្កាទុំហ៊ូ​ ៤ លានកម្រង ​ត្រូវបាន​គេ​ប៉ាន់ប្រមាណថា បាន​បំពេញ​តម្រូវការ​ក្នុងពិធីបុណ្យឆ្នាំនេះ​​។ទោះជា​យ៉ាងណា​ក៏​ដោយ​​មានតែប្រមាណ ២,៥ លាន​កម្រង​​ ប៉ុណ្ណោះ​ត្រូវបាន​ដាំ​​​នៅក្នុង​ប្រទេសនេប៉ាល់​​។សមាគម​បាន​បន្ថែមថា ចំនួន​​មិន​គ្រប់គ្រាន់​នៃ​កម្រងផ្កាទុំហ៊ូត្រូវបាន​បំពេញ​ដោយ​ការ​​​នាំចូល​ពី​ប្រទេស​ឥណ្ឌា​។​

​​លោក Bade បាន​លើកឡើងថា ដោយឡែក​ចំពោះ​តម្រូវការ​ផ្កាស្បៃរឿងវា​ក៏​កំពុង​កើនឡើង​ពី ១៥ ទៅ ២០ ភាគរយ​ជា​រៀងរាល់ឆ្នាំ​។ ឆ្នាំនេះ​​មានតម្រូវការ​ផ្កា​ស្បៃរឿង៧០ ​ម៉ឺន​កម្រងផ្កា​​​បន្ថែមទៀត​បើ​​ធៀប​នឹង​ឆ្នាំមុន​​ដែល​បុណ្យ Tihar បាន​ប្រើប្រាស់​​ប្រហែល៣,៣ លានកម្រងផ្កា។

​វិស័យ​លក់​ផ្កា​បាន​រង​ការខាតបង់​ចំនួន ១៥០ លាន​រូពី​ (១,៧៨​លាន​ដុល្លារ)ឆ្នាំនេះ ដោយសារ​ភ្លៀង​ធ្លាក់​មិន​ឈប់​នៅ​​​សប្តាហ៍​ចុងក្រោយ​នៃ​ខែកញ្ញា​។​​

​​យោងតាម​សមាគមន៍​បានឱ្យដឹងថា ផ្កា​សរុប​ចំនួន ៤៥០ ប្រភេទ​កំពុង​ត្រូវបានដាំ​លក់នៅ​​ប្រទេស​នេ​ប៉ាល់ហើយ​មនុស្ស​ជាង ៤៤០០០​នាក់​​​បានទទួល​អត្ថប្រយោជន៍​ពីឧស្សាហកម្ម​នេះ​។ការដាំដុះ​ផ្កា​ត្រូវបាន​អនុវត្ត​លើ​ផ្ទៃដី ២២១ ហិកតា​នៅក្នុង​ប្រទេស​នេ​ប៉ាល់​៕​

Asia News Network/ The Kathmandu Post

អត្ថបទពេញនិយម

អ្នកដឹកនាំភាពយន្ត ២ រូប ធ្វើឱ្យមហោស្រពភាពយន្តខ្មែរ ក្រុងឡុងប៊ិច ឈានដល់ឆ្នាំទី ១០ មានទាំង អេនជែលីណា ចូលី ជាទូតសុឆន្ទៈ

ពិព័រណ៍ TAG 2024 រំពឹងទាក់ទាញអ្នកចូលចិត្តហ្គេម បច្ចេកវិទ្យា Anime និង Cosplay រាប់ពាន់នាក់ចុងសប្ដាហ៍នេះ

«ម្លប់បៃតង» ល្បីមាន់ដុតទឹកឃ្មុំ ទីលម្ហែសមបំណងអ្នកចូលចិត្តទេសភាពស្ងប់ស្ងាត់

«ផ្កាព្រៃរីស៊ត» ឋានសួគ៌សម្រាកលម្ហែ នៃដែនដីធម្មជាតិស្រស់បំព្រង ក្នុងស្រុកសំឡូត

ចិនតម្លើងសាច់ដុំលើសង្វៀន AI ជាមួយអាមេរិក ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង ៥ នេះ