បច្ចេកវិទ្យា

សិល្បករទម្លាយការសាកល្បង Sora របស់ OpenAI ករណីបំពានសិទ្ធិអាជីវកម្ម

November 28, 2024
SR Digital Content Creator
Heading
Option 1

OpenAI បាន​បង្កើត​ឧបករណ៍ AI ថ្មី​មួយ​ដែលមាន​ឈ្មោះថា Sora កាលពី​ខែកុម្ភៈ​។ វា​ជា​បច្ចេកវិទ្យា​ដែល​អា​ច ​បំប្លែង​​អត្ថបទ​ជា​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​។ក្រុមហ៊ុន​បានបង្ហាញ Sora ក្នុង​ដំណាក់កាល​​សាកល្បង ដើម្បី​​ទទួល​មតិ​ពី​សិល្បក រ​និង​អ្នក​ច្នៃប្រឌិត​ជា​សំណុំ​សេវាកម្ម API ថ្មី​មួយ​។ Sora មាន​សមត្ថភាព​បំផុស​ស្នាដៃ​ថ្មីៗ និង​អាចជួយ​កាត់បន្ថយ​ពេលវេលា រួមទាំង​​​ការចំណាយ​សម្រាប់​អ្នក​ផលិត​មាតិកា​។​

​ទោះយ៉ាងណា​ក៏ដោយ សិល្បករ​មួយក្រុម​បានលើកឡើង​ពី​បញ្ហាដែល​​​ពួកគេជឿថា​ OpenAI បាន​​ប្រើប្រាស់​ស្នាដៃ​សិល្បៈ​របស់​ពួកគេ​ដើម្បី​បណ្តុះបណ្តាលSora ដោយ​គ្មាន​ការអនុញ្ញាត​។

ពួកគេ​បាន​បង្ហោះ​លិខិតតវ៉ា​នៅលើ​វេ​ប​សាយ Hugging Face ដោយ​​បង្ហាញ​ការមិន​ពេញចិត្ត និង​អះអាងថាការប្រើប្រាស់​នេះ​អាចជា​ការបំពាន​លើ​សិទ្ធិ​អាជីវកម្ម​។

ក្នុង​លិខិត​នេះផង​ដែរ ក្រុម​សិល្បករ​បានស្នើ​ឱ្យ OpenAI ផ្តល់​ការ​តម្លើង​តម្លៃ​ចំពោះ​ស្នាដៃ និង​ការចូលរួម​របស់​ពួកគេ​ក្នុងការ​អភិវឌ្ឍ​Sora​។​

ឆ្លើយតប​នឹង​ការ​តវ៉ា​នេះ OpenAI បាន​បិទ​​ការចូល​ប្រើ​សេវាកម្ម Sora សម្រាប់​សិល្បករ​ទាំងអស់​នោះ​។ ក្រុមហ៊ុន​បានបញ្ជាក់​ថា ការចូលរួម​ក្នុងការ​សាកល្បង​នេះ​គឺ​ស្រប​តាម​ឆន្ទៈ​​​ស្ម័គ្រចិត្តនិង​គ្មាន​ការបង្ខិតបង្ខំ​ឡើយ​។

​OpenAI ក៏បាន​បន្ថែមថា ពួកគេ​កំពុងតែ​ព្យាយាម​បណ្តុះ​សមត្ថភាព​ក្នុងការ​ប្រើប្រាស់AI ដោយ​ប្រកាន់ខ្ជាប់​នៃ​ច្បាប់និង​សុវត្ថិភាព​។​

Sora ​ជា​ឧបករណ៍​ដែល​ស្ថិតនៅក្នុង​ដំណាក់កាល​សាកល្បងនៅឡើយ ហើយពួកគេ​​មានការ​ព្រួយបារម្ភ​ថាវា​អាច​ប៉ះពាល់​ដល់​ការ​ច្នៃប្រឌិត​ក្នុង​​វិស័យ​សិល្បៈ​។ សិល្បករ​ជាច្រើន​មានការ​ព្រួយបារម្ភ​​ថាការបង្កើត​ឧបករណ៍ AI ដូចនេះ​អាច​បណ្តាលឱ្យ​​​ពួកគេ​បាត់បង់​ការងារ និង​បញ្ហា​​ប្រាក់ចំណូល​​​ប្រចាំថ្ងៃ​។​

​ទោះបី​ជា​មានការ​ព្រួយបារម្ភ​កើតឡើងក៏ដោយ ក៏ ​OpenAI បាន​បញ្ជាក់ថា ពួកគេ​មានបំណង​អភិវឌ្ឍ​ Sora​​​ដោយ​​​ស្របច្បាប់ និង​មាន​ការ​មានការ​ចូលរួម​ពី​​​សិល្បករ​ក្នុងការ​ប្រើប្រាស់AI ដើម្បី​ជួយ​កែលម្អ​ឧបករណ៍​មួយ​នេះ​៕​​

ប្រភព​៖ www.theverge.com

អត្ថបទពេញនិយម

អ្នកជំនាញចិត្តសាស្រ្តកុមារ ប្រាប់ពីគន្លឹះសំខាន់ក្នុងការមើលថែទាំកុមារអូទីស្សឹម

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនមាន ទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ សរុបចំនួន ៨៥ កន្លែងឯណោះ។

«ភូមិធរណី» ភូមិឋានសម្រាកលម្ហែបែបធម្មជាតិស្រុកស្រែ ក្បែររាជធានីភ្នំពេញ

មូលហេតុដែល វណ្ណដា មានវត្តមានជាមួយតារាជាច្រើនក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិកក្រុងប៉ារីស ២០២៤

កណ្ដាប់ដៃ បង្គាកណ្ដូប វៃសត្រូវល្បឿនលឿនដូចគ្រាប់កាំភ្លើង 22-caliber