ជីវិត និង សង្គម

នាយករដ្ឋមន្ត្រីថៃ បញ្ជាក់ពីការចូលរួមព្រឹត្តិការណ៍រាប់ថយក្រោយឆ្លងឆ្នាំថ្មីរបស់ Lisa ក្រុម Blackpink

November 4, 2024
August Stella
Heading
Option 1

បាងកក​៖ ក្នុងអំឡុងពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅឯ​វិមាន​រដ្ឋាភិបាល នាយករដ្ឋមន្ត្រី​លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បាន​សម្តែង​ការ​សាទរ​ចំពោះ​ព្រឹត្តិការណ៍រាប់ថយក្រោយឆ្លង​ឆ្នាំសកល​ដោយបាន​ឆ្លើយតប​ជា​វិជ្ជមាន​នៅពេលដែល​លោកស្រី​​ត្រូវបាន​សួរ​អំពី​ការចូលរួម​របស់តារាចម្រៀង ​Lisa ក្រុម Blackpink។​

​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថាព្រឹត្តិការណ៍​នេះ​គឺ​រៀបចំ​ដោយ​វិស័យ​ឯកជន​ជា​ចម្បង ហើយ​​លោកស្រី​មិន​ប្រាកដថា​ការរៀបចំ​ទាំងអស់​ត្រូវ​បានសម្រេច​ចុង​ក្រោយ​យ៉ាងណា។​

​លោកស្រី​បាន​ទទួលស្គាល់ថា​៖ «​ខណៈពេលដែល​វិស័យ​ឯកជន​ដំណើរការធ្វើព្រឹត្តិការណ៍​នេះ​​យ៉ាង​ពេញលេញខ្ញុំ​មិន​ប្រាកដថា​ជំហាន​បន្ទាប់​គឺជា​អ្វី​នោះទេ​»​។

ដោយ​បង្ហាញ​ពី​មោទនភាព​របស់​ប្រទេស​ថៃ លោកស្រី​​បាន​បន្ថែមថារដ្ឋាភិបាល​នឹង​អបអរសាទរវត្តមាន​ Lisaមិន​ត្រឹមតែ​ដោយសារតែ​នាង​ជាតា​រា​ថៃ​ដ៏​គួរឱ្យ​ស្រឡាញ់​ប៉ុណ្ណោះ​ទេប៉ុន្តែ​ក៏​ដោយសារតែ​ការទទួលស្គាល់​ជា​សកល​របស់​នាង​ផងដែរ​។​

​ក្នុង​ការ​សន្ទនា​​ទម្រង់​ស្និទ្ធស្នាល​ក្រៅផ្លូវ​ការ នៅ​​ពេលដែល​លោកស្រី​ត្រូវបាន​​សួរថា​តើ​ Lisa ​នឹងចូលរួម​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​រាប់ថយក្រោយ​ឆ្លង​ឆ្នាំ​នៅប្រទេស​ថៃដែរឬទេ?

អមដោយសំណើច​​ លោកស្រី ផេថងថាន បាន​ឆ្លើយ​ទាំង​លេងសើច​ថា៖«តើ​អ្នកមាន​សំបុត្រហើយឬនៅ​​? តើ​អ្នក​ចង់ទៅ​ចូលរួម​ព្រឹត្តិការណ៍​នេះទេ​? វា​ជា​រឿង​ឯកជន​»​៕

Asia News Network/TheNation

អត្ថបទពេញនិយម

ក្រុមយុវជន សប្បាយរីករាយហែទីងមោង ក្នុងពិធីហែទៀនវស្សា នៅស្រុកស្អាង

យុទ្ធនាការជិះម៉ូតូម្នាក់ឯង ២៥០០០ គីឡូម៉ែត ពីអាល្លឺម៉ងមកកម្ពុជា រៃអង្គាសថវិកាបានជិត ៥ម៉ឺនដុល្លារហើយ

ការហែទីងមោង មិនត្រូវបានបិទនោះទេ តែតម្រូវឱ្យមានការហែឱ្យបានត្រឹមត្រូវ

សាលារដ្ឋកាលីហ្វ័រញ៉ា ដាក់ប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា ក្នុងកម្មវិធីសិក្សាដើម្បីសហគមន៍ចម្រុះជាតិសាសន៍

កោះរាជបុត្រ៖ កោះថ្មធម្មជាតិដ៏ត្រកាល អន្ទងចិត្តអ្នកទេសចរទស្សនាមិនជិនណាយ