ចំណេះដឹង

ក្រដាសប្រាក់អនុស្សាវរីយ៍ ២០០.០០០រៀល ចំនួន ២០លានសន្លឹក នឹងដាក់ឱ្យចរាចរ អបអរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិ

October 25, 2024
August Stella
Heading
Option 1

រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀល និងដាក់ឱ្យចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ២០ នៃ​ការ​គ្រង​ព្រះ​បរមរាជ​សម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ជា សេរីទេសាភិបាល ធនាគារជាតិនៃកម្ពុជា​​មានប្រសាសន៍ថា៖ «ក្រដាស​ប្រាក់នេះ បើ​យើង​និយាយ​ឱ្យសាមញ្ញ​ទៅ​គឺជាប្រភេទ​ក្រដាសប្រាក់​អនុស្សាវរីយ៍ជាប្រភេទក្រដាសប្រាក់ Collection ដែលយើង​នឹង​ចេញ​ផ្សាយតែ ២០លាន​សន្លឹកប៉ុណ្ណោះ។ យើង​ប្រើលេខ ២០ ម្ភៃម៉ឺន ដើម្បីគ្រប់​ខួប ២០ឆ្នាំ​ និង ​២០លាន​សន្លឹក ដើម្បី​គម្រប់ ​២០ឆ្នាំនេះ​»។

លោកស្រី ជា សេរីទេសាភិបាល ធនាគារជាតិនៃកម្ពុជា បាន​ពន្យល់​ពី​ខ្លឹមសារ​បច្ចេកទេស​នៃ​ការ​ចេញផ្សាយ និង​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​ ឆ្លើយតប​នឹង​មន្ទិល ការ​យល់ច្រឡំ ឬការបកស្រាយខុស​ពីការដាក់ចេញនូវ​ធនប័ត្រ​ប្រភេទថ្មី​នេះអំពីផលប៉ះពាល់​ដល់សេដ្ឋកិច្ច។

លោក​ស្រី​បាន​ថ្លែង​ក្នុង​វីដេអូ​ថា៖«ក្នុង​ឱកាសដាក់ចេញនូវធនប័ត្រ​ប្រភេទ ២សែនរៀលនៅថ្ងៃនេះ ខ្ញុំ​សូម​ជម្រាប​ថានឹង​មិនមានប៉ះពាល់អ្វី​ដល់ចំនួនរូបិយវត្ថុ​ដែលមាន​នៅ​ក្នុង​ចរាចរណ៍​នៃ​សេដ្ឋកិច្ច​កម្ពុជា​​យើងនោះទេ»។

លោកស្រីបានពន្យល់​ថា៖«មានការព្រួយ​បារម្ភកន្លង​មក នៅពេលដែលធនាគារជាតិនៃ​កម្ពុជា ដាក់ចេញនូវ​​ប្រភេទ​ធនប័ត្រ​ថ្មីថាធនាគារជាតិនៃកម្ពុជា​ ឬ​ក៏រាជរដ្ឋាភិបាលខ្វះលុយ​អ៊ីចឹងហើយ​បានជាត្រូវបោះផ្សាយលុយ​​ដាក់ប្រើប្រាស់បន្ថែម»។

លោកស្រី​ទេសាភិបាលបញ្ជាក់ថា​ ការ​ដាក់ចេញ​នូវ​ធនប័ត្រ​ប្រភេទ​ថ្មី​គឺ​គ្រាន់តែ​ជំនួស​ក្រដាស​ប្រាក់ចាស់ ទក់ រហែក ដែលត្រូវ​បានដកចេញពីចរាចរណ៍។

នៅពេលដែលធនាគារ​ជាតិ​បា​នដាក់​ធនប័ត្រ​ទៅក្នុងចរាចរណ៍ជាធម្មតា​ធនប័ត្រ​នោះ​តែង​តែ​មាន​ការ​ចាស់ ទក់ រហែក​ ការ​ប្រើប្រាស់ដោយដៃសើម ការ​ប្រឡាក់ការ​ប៉ះពាល់​ដោយ​ត្រូវ​ដី ​កម្ដៅ រហែក ឬ​ការ​សរសេរ​ប៊ិកនៅក្រដាសប្រាក់​។

ដូច្នេះ​ហើយ​នៅពេលដែលធនាគារជាតិ​ប្រមូលនូវ​​ប្រភេទ​ក្រដាស​ប្រាក់​នេះ​ចូល​មក​​​វិញតាមរយៈការ​បង់ប្រាក់​​ដោយ​សាធារណជន​នៅ​បណ្ដា​សាខាធនាគារ​ជាតិ​នៃកម្ពុជា​ យុទ្ធការ និង​យន្តការ​ស្រឡាញ់ប្រាក់រៀលដែល​​កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​​តែង​តែធ្វើឡើង​នៅ​តាមទីរួមខេត្ត​មួយចំនួន​ដើម្បីផ្លាស់ប្ដូរ​ក្រដាស​ចាស់​ទក់រហែក ជាមួយ​នឹង​ប្រភេទ​ក្រដាស​​ថ្មី​។

លោកស្រី​ ជាសិរី បាន​បន្តទៀត​ថា៖ «​យើង​​នឹង​ជ្រើសរើស​ក្រដាស​ប្រាក់​ណា​ដែលចាស់ដែរតែអាចដាក់​​ប្រើប្រាស់​​ក្នុង​​ចរាចរណ៍សេដ្ឋកិច្ចឡើងវិញ​ ហើយ​ក្រដាស​ប្រាក់ណា​ដែលយើង​យកទៅកាត់ដុតចោល។ដូច្នេះ​នៅ​ពេល​ដែល​យើង​សម្រេច​ថា ក្រដាសប្រាក់​នោះ​មិនអាច​ដាក់ចូល​ទៅ​ក្នុង​ចរាចរណ៍​វិញ​បានគឺទីមួយ​យើង​ត្រូវ​យកទៅ​កាត់ជាកំណាត់​តូចៗ បន្ទាប់​មក​គឺ​យើង​យកទៅដុតចោល​នៅ​ឡ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា»។

​ចំនួនជាក់លាក់​នៃ​ក្រដាសប្រាក់ដែលត្រូវបាន​កាត់និង​ដុត​នោះ នឹង​​ត្រូវបាន​​ជំនួសដោយ​​ទំហំស្មើគ្នាជាមួយ​​​ក្រដាស​ប្រាក់ថ្មី។ ការកាត់​​ក្រដាស ១ម៉ឺនរៀល ត្រូវបាន​ជំនយស​ដោយក្រដាស ១ម៉ឺន​រៀល ឬ​​ក្រដាស​ ៥០០ រៀល ត្រូវបាន​ជំនួស​ដោយក្រដាស​ ៥០០​រៀល​។

លោកស្រី​បញ្ជាក់ដែរ​ថា៖«​យើង​ក៏អាចជំនួស​ដោយ​ក្រដាស​ប្រាក់ថ្មី ក្នុង​ទំហំ​ និង​បរិមាណ​សរុបត្រូវ​ឱ្យស្មើគ្នា​ប៉ុន្តែ​យើង​អាច​ដូរ​ប្រភេទធនប័ត្រ​បាន។ ដូច្នេះ ដើម្បីអបអរសាទរ​ខួប ២០ឆ្នាំ​នៃការ​គ្រងរាជសម្បត្តិ​ព្រះករុណាព្រះបាទ​​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី រាជរដ្ឋាភិបាលនិង​ធនាគារជាតិនៃកម្ពុជា បានសម្រេច​ដាក់ចេញ​នូវ​ក្រដាសប្រភេទ​​ ២០ម៉ឺន​រៀល ចំនួន​ ២០លានសន្លឹក»។

លោក​ស្រី ជា សិរី ក៏អំពាវនាវផងដែរថា៖ « ខ្ញុំ​ក៏សូមសាធារណជនជួយស្រឡាញ់និងគាំទ្រនូវ​ប្រាក់រៀល ក៏​ដូច​ជា​ប្រើប្រាស់​នូវ​​ប្រាក់រៀល​ រក្សាគុណតម្លៃ​របស់ប្រាក់រៀល​យើង​ឱ្យបានកាន់តែខ្លាំង​»៕

អត្ថបទពេញនិយម

តើគ្រឿងញៀនជាអ្វី និងមានប្រភពកំណើតមកពីណា?

ចង្ក្រានកែច្នៃដោយប្រើប្រេងចាស់ៗកំពុងផ្ទុះការគ្រាំទ្រ

ភ្នំព្រះ ឬខ្នងព្រះអង្គ ឋានសួគ៌ធម្មជាតិដ៏ស្រស់ស្អាត ស័ក្តសមសម្រាប់អ្នកចូលចិត្តផ្សងព្រេង

ហ្វេនគាំទ្រខ្លាំង រឿងប្រវត្តិស្នេហ៍នាងនាថ ដាក់ម៉ោងចាក់បញ្ចាំងជាប់គ្នារដឹក ដល់កណ្ដាល អាធ្រាត្រ

ពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» ធ្វើឡើងដើម្បីសុំទឹកភ្លៀង និងសេចក្តីសុខ