បច្ចេកវិទ្យា

Nvidia ប្រគល់តំណែងជើងឯកជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោកទៅ Microsoft

October 22, 2024
SR Digital Content Creator
Heading
Option 1

Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបឆ្លាតវៃសិប្បនិម្មិត(AI) ឈានមុខគេបានធ្លាក់តំណែងរបស់ខ្លួនជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោកទៅឱ្យក្រុមហ៊ុនMicrosoft បន្ទាប់ពីបានជួបប្រទះការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ខ្លួនជាង៣,៥% កាលពីថ្ងៃព្រហស្បតិ៍។

កាលពីដើមសប្តាហ៍នេះ Nvidia បានអះអាងយ៉ាងខ្លីថាខ្លួនស្ថិតនូវចំណាត់ថ្នាក់កំពូលជាមួយនឹងតម្លៃទីផ្សារភាគហ៊ុនចំនួន៣,៣៤ ទ្រីលានដុល្លារ (ប្រមាណ២,៦៤ ទ្រីលានផោន)។ទោះជាយ៉ាងណាក៏ដោយគិតត្រឹមថ្ងៃព្រហស្បតិ៍ភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះដល់១៣០,៧៨ ដោយកាត់បន្ថយតម្លៃទីផ្សាររបស់ខ្លួនមកនៅប្រហែល៣,២២ ទ្រីលានដុល្លារ ។ទន្ទឹមនឹងនេះ ក្រុមហ៊ុន Microsoft បានរក្សាតម្លៃរបស់ខ្លួនលើសពី ៣,៣ ទ្រីលានដុល្លារ ដោយដណ្ដើម​តំណែងជាជើងឯកមក​​វិញ។

ការកើនឡើងរបស់ Nvidia ត្រូវបានជំរុញដោយភាពលេចធ្លោរបស់វានៅក្នុងវិស័យបន្ទះឈីបAI ដែលអ្នកវិភាគប្រដូចទៅនឹង «មាស ឬប្រេងថ្មី»នៃឧស្សាហកម្មបច្ចេកវិទ្យា។

បច្ចុប្បន្ននេះ Nvidia, Microsoft និង Apple កំពុងស្ថិតក្នុងការប្រជែងគ្នាយ៉ាងតឹងរ៉ឹងដោយក្រុមហ៊ុននីមួយៗមានតម្លៃជាង ៣ ទ្រីលាន​ដុល្លារ។ ទោះបីជារជ្ជកាលរបស់ Nvidiaនៅលំដាប់​កំពូលគឺមានរយៈពេល​ខ្លីក៏ដោយ អ្នកវិភាគរំពឹងថា ការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះនឹងនៅតែ​បន្ត។

ភាគហ៊ុនរបស់ Nvidia បានកើនឡើងដោយសារតែកំណើន​តម្រូវការសម្រាប់បន្ទះឈីបដែលផ្តល់​ថាមពលដល់ម៉ូដែលAI ដូចជា ChatGPT របស់ OpenAIជាដើម។លើសពីនេះទៀតក្រុមហ៊ុនបានឃើញការជំរុញយ៉ាងខ្លាំងក្នុងការលក់កាតក្រាហ្វិករបស់ខ្លួនក្នុងកំឡុងឆ្នាំ២០២០ ការវិនិយោគ​លើ​ Bitcoin ។

ការកើនឡើងរបស់ Nvidia ក៏បាននាំមកនូវការទទួលស្គាល់កាន់តែច្រើនឡើងដល់នាយកប្រតិបត្តិរបស់ខ្លួនគឺលោកJensen Huang ដែលបានក្លាយជាបុគ្គលល្បីល្បាញជាពិសេសនៅតៃវ៉ាន់ ជាទី​កំណើតរបស់គាត់ និង​ជាកន្លែងដែលគាត់ត្រូវបានគេគោរពគាំទ្រ​ដូចតារា​ដ៏​ល្បីល្បាញម្នាក់៕

អត្ថបទពេញនិយម

កូរ៉េខាងត្បូងប្ដូរពីទទួលទានសាច់ឆ្កែទៅពពែខ្មៅក្នុងប្រពៃណីស៊ុបរដូវក្ដៅ

តើការរួមភេទតាមមាត់ អាចឆ្លងមេរោគអេដស៍ ដែរឬទេ?

តើគ្រឿងញៀនជាអ្វី និងមានប្រភពកំណើតមកពីណា?

ជាងចម្លាក់លើស្បែកគោ ដាក់បេះដូង និងពេលវេលា ១២ឆ្នាំ ទំរាំក្លាយអ្នកមានទឹកដៃអាជីព

អ្នកជំនាញណែនាំ ៣ ចំណុច ដោយសារមនុស្សច្រើនណាស់ផឹកកាហ្វេមិនបានត្រឹមត្រូវ