ជីវិត និង សង្គម

ហ្វីលីពីន​​កំពុងពិចារណាលើការហាមឃាត់លើ 'Mukbang' បន្ទាប់ពីការស្លាប់របស់ Vlogger

October 22, 2024
វង់ អូន
Heading
Option 1

នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) កំពុងពិចារណាលើការហាមឃាត់វីដេអូvlogs "mukbang" បន្ទាប់ពីមរណភាពរបស់អ្នកបង្កើតមាតិកាអាហារអាយុ37 ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។

រដ្ឋលេខាធិការ​សុខាភិបាល លោក Teodoro Herbosa បាន​ថ្លែងថា “វាជាទម្លាប់អាក្រក់មួយដែលមនុស្សបង្កើតមាតិកាដោយការញ៉ាំច្រើនពេក ហើយការញ៉ាំច្រើនមិនមានសុខភាពល្អទេ វា​នឹង​នាំ​ឱ្យ​អ្នកកើត​ជំងឺ​ធាត់ ហើយ​ការ​ធាត់​នឹង​នាំ​ឱ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង និង​ការ​គាំង​បេះដូង"។

ការអត្ថាធិប្បាយរបស់ Herbosa កើតឡើង បន្ទាប់ពីការស្លាប់របស់ vlogger «mukbang» លោក Dongz Apatan (ឈ្មោះពិត ManoyApatan) កាលពីថ្ងៃទី 14 ខែមិថុនា ឆ្នាំ២០២៤។ ការស្លាប់របស់លោក ត្រូវបានគេដឹងថា ក្រោយពីលោកបានបង្ហោះវីដេអូចុងក្រោយ ដែលលោកការញ៉ាំសាច់មាន់បំពងជាមួយបាយសរជាច្រើន។ លោក Apatan ជាvlogger មកពីទីក្រុង Iligan មានអ្នកតាមដានចំនួន460,000 នាក់ បានទទួលរងការគាំងបេះដូង ហើយដួលសន្លប់ នៅទីបំផុតលោកបានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។

លោក Herbosa បាននិយាយថា "យើងត្រូវស៊ើបអង្កេតថា ហេតុអ្វីបានជាបុគ្គលនេះស្លាប់? ហើយនាយកដ្ឋានសុខាភិបាល (DOH) ត្រូវចេញច្បាប់ហាមឃាត់ និងណែនាំពីបញ្ហាសុខភាពដែលបង្កឡើងដោយការញាំច្រើនដូចនេះ"។

Mukbang ដែលជាការរួមបញ្ចូលគ្នានៃពាក្យកូរ៉េ "meokda" (ញាំ) និង"bangsong" (ចាក់ផ្សាយ) មានវីដេអូដែលជារឿយៗត្រូវបានផ្សាយបន្តផ្ទាល់ អំពីមនុស្សដែលទទួលទានអាហារយ៉ាងច្រើនពេញលើតុ ហើយបង្ហាញទៅអ្នកទស្សនាតាមបណ្តាញសង្គម ដែលជាអ្នកតាមដានផេក ឬឆានែលរបស់ពួកគេ។

ប្រសិនបើការស៊ើបអង្កេតរបស់ នាយកដ្ឋានសុខាភិបាល (DOH) រកឃើញថា «mukbang» បានរួមចំណែកដល់ការស្លាប់នៃលោក Apatan នោះនាយកដ្ឋាននេះ នឹងតស៊ូមតិលើការហាមឃាត់ការផលិតវីដេអូញ៉ាំ mukbang បែបនេះ នៅលើគេហទំព័រក្នុងស្រុក និងតាមវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។

“នេះគឺដោយសារតែការផលិតជាវីដេអូ mukbang វាផ្តល់ផលប៉ះពាល់ដល់អាកប្បកិរិយាមិនល្អ ក្នុងការញ៉ាំចំពោះប្រជាជន ដូច្នេះខ្ញុំ​អាច​ស្នើ​ឱ្យ​មាន​ការ​ហាមប្រាម​លើការផលិតមាតិកា mukbang»។ នេះបើតាមការអះអាងរបស់លោក Herbosa។

លោកបន្តថា៖ “ខ្ញុំក៏អាចស្នើសុំទៅ DICT (នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង) ដើម្បីទប់ស្កាត់គេហទំព័រទាំងនេះ មិនឱ្យបង្ហាញ និងចាក់ផ្សាយ mukbangទេ ព្រោះវា​ជំរុញ​ឲ្យ​មាន​ការ​ញ៉ាំ​អាហារច្រើនពេកលើសពីតម្រូវការ​»។

លោក Herbosa បានសង្កត់ធ្ងន់ថា អ្នកមានឥទ្ធិពលលើអ៊ីនធឺណិត នៅតែអាចរកប្រាក់ពីមាតិការបស់ពួកគេបាន ដរាបណាវាមិនបង្កគ្រោះថ្នាក់ដល់សុខភាព" ប៉ុន្តែប្រសិនបើអ្នករកលុយពីអ្វីមួយ ដែលគំរាមកំហែងដល់សុខភាពសាធារណៈនោះ ខ្ញុំត្រូវតែបញ្ឈប់អ្នក"។

សម្រាប់ពេលនេះ លោក Herbosa គ្រោងនឹងចេញការព្រមានអំពីសុខភាពសាធារណៈ និងជាសក្ដានុពលនៃបទបញ្ជារដ្ឋបាល ដើម្បីហាមឃាត់ការទទួលទានច្រើនពេក។

អត្ថបទពេញនិយម

ខេត្តសាមុតសុងក្រាន រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ នំគ្រក់ប្រពៃណីថៃ

ជាង១៧ឆ្នាំ អង្គការទន្លេគ្លីនិកផ្ដល់ការព្យាបាលឥតគិតថ្លៃ ៣៦ម៉ឺនករណី ដល់សហគមន៍ក្រីក្រនៅបឹងទន្លេសាប

ផ្កាព្រឹលទឹកកកស្អាតដូចក្នុងគំនូរជីវចលរឿងព្រេងនិទាន ពិតមាននៅប្រទេសហ្វាំងឡង់

អ្នកស្រី អ៊ុន សុ​ផា​រី តស៊ូច្នៃរុក្ខជាតិជាភេសជ្ជៈ និងប្រេងរឹត

ប្រវត្តិ និងស្នាដៃ ព្រឹទ្ធាសិល្បៈ កោសល្យវោហារ គង់ ណៃ