ទេសចរណ៍

អូរសោម កែប្រែមុខមាត់ថ្មី ក្លាយជាតំបន់សក្ដានុពលទេសចរណ៍

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ពោធិ៍សាត់ៈអូរ​សោម ជា​ឃុំ​មួយ​ស្ថិតនៅ​ក្នុងស្រុក​វាលវែង នៃ​ពោធិ៍សាត់និង​ធ្លាប់ជា​ទីតាំង​សមរភូមិ​ក្ដៅ​នៅ​ក្នុងសម័យ​ខ្មែរក្រហម ប៉ុន្តែ​ពេលនេះ អូរ​សោមប្រែ​មុខមាត់​ថ្មី​ពី​តំបន់​ដាច់ស្រយាលក្លាយជា​តំបន់​ពោ​ពេញ​ទៅដោយ​សក្ដានុពល​ទេសចរណ៍ ពាណិជ្ជកម្ម ប្រព័ន្ធធារាសាស្ត្រ​ពេញលេញ​។​

​លោក ខូ​យ រី​ដាអភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​សារព័ត៌មាន SR News ថា​៖«​ពី​ជំនាន់​ឆ្នាំ៧៩ ៨០ ៩០ រហូតដល់​ឆ្នាំ​២០០០ អូរ​សោម ជា​តំបន់​ខ្មែរក្រហម និង​តំបន់​ដាច់ស្រយាលមួយ​របស់​ខេត្តពោធិ៍សាត់ ហើយក៏​មិន​ងាយ​មាន​អ្នកណា​មកដល់​ដែរ​។ កាលពី​ជំនាន់​សង្គ្រាម​ស្រុក​វាល​វែ​ល​ទាំងមូល​ផ្លូវ​នេះគ្មាន​អ្នក​មក​បាន​ស្រួល​ដែរ មាន​ត្រឹម​ផ្លូវ​ថ្មើរជើង ផ្លូវ​រទេះគោដែល​មិន​អាចមក​ត្រឹម​រយៈពេល​១ ឬ​២​ម៉ោង​ដូច​ពេលបច្ចុប្បន្ន​នេះ​បានទេ​»​។

​លោក​អភិបាលខេត្ត​បន្តថា​៖ «​ក្រោយ​ប្រទេស​មាន​សុខសន្ដិភាព​តំបន់​នេះ​ប្រែ​មុខមាត់​ថ្មី​ទាំងអស់នៅទីនេះ​ត្រជាក់​ខួប​ប្រាំង វស្សា គឺជា​តំបន់​ដែលមាន​អាកាសធាតុ​ល្អ​មែនទែន​។ភ្ញៀវទេសចរ​ខ្លះមក តំបន់​នេះ​បានដាក់​ឈ្មោះ​ឱ្យ​ថា​ជា​តំបន់​ព្រះតំបន់​ដែល​ត្រជាក់់ត្រជុំ​។ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់មាន​ទាំង​ក្រុមហ៊ុន​មកពី​បរទេស​មក​វិនិយោគ​នៅទីនេះ​ទៀតផង​»​។

​លោក​អភិបាលខេត្ត បាន​បន្ថែមថា អូរ​សោមបានក្លាយ​ជាទី​តាំង​មួយ​ដ៏​មាន​សក្តានុពល​ជាខ្លាំងសម្រាប់​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដោយសារ​តំបន់​នេះមាន​តំបន់​ទេសចរណ៍ធម្មជាតិ​ជាច្រើន មាន​អាកាសធាតុ ត្រជាក់ ខ្យល់​បរិសុទ្ធកសិដ្ឋាន​បន្លែ ផ្ទះ​ស្នាក់ រី​សត សហគមន៍​អេកូរ​ទេសចរណ៍និង​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​នៅក្នុង​ខេត្តហើយ​អ្នកទេសចរ​ក៏​អាច​ទៅ​ទស្សនា​ចំការ​ក្រូច ពោធិ៍សាត់ ក៏ដូចជា​ចំការ​ទុរេនចំការ​ម្នាស់ តា​ង៉ែ​ន ប័​រ និង​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ទៀតផង​ដែរ​។​

​ទាក់ទង​នឹង​សក្កា​នុព​ល​នៃ​តំបន់​អូរ​សោមលោក ធាង ឡេង អភិបាលស្រុក​វាលវែង បាន​លើកឡើងថា តំបន់​នេះ មាន​អាកាសធាតុ​ត្រជាក់ដោយសារ​ព័ទ្ធ​ទៅដោយ​ជួរ​ភ្នំ ព្រៃឈើ​ធម្មជាតិ​ស្រស់ស្អាត ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរអាច​ទស្សនា និង​សម្រាកលម្ហែ​តាម​សប្បាយ ចំណែក ប្រជាជន​នៅក្នុង​តំបន់​នេះ រ​រស់នៅ​សម្បូរ​សប្បាយដោយ​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ ចម្ការ​ដំណាំ នៅក្បែរៗ​ផ្ទះដែល​អាច​ចាត់ទុកថា​តំបន់​នេះ គឺជា​ទី​មនោ​រម្យ​សុដុម​៕

អត្ថបទពេញនិយម

ការព្យាបាលដោយកប់ដី ប្រែក្លាយវាលខ្សាច់ស៊ីនជាំងទៅជាដែនទេសចរណ៍

តើពិភពលោកនឹងទៅជាយ៉ាងណា បើគ្មានមូស?

សហគមន៍កសិកម្មសំបូរមានជ័យផលិតប្រេងស្លឹកគ្រៃ ព្យាបាលឈឺសន្លាក់ គ្រេចថ្លោះសត្វទិច យ៉ាងមានប្រសិទ្ធភាព

មកស្គាល់ហាងកាហ្វេល្បីទាំង៣ នៅខេត្តកែប

ច្បាប់ហាមឃាត់ការបរិភោគ និងលក់សាច់ឆ្កែ ចូលជាធរមាននៅកូរ៉េខាងត្បូង