ជីវិត និង សង្គម

ក្រុមយុវជន សប្បាយរីករាយហែទីងមោង ក្នុងពិធីហែទៀនវស្សា នៅស្រុកស្អាង

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

កណ្ដាល​:យុវជន​ជាច្រើន​ក្រុម​ដែល​រស់នៅ​ក្នុងស្រុក​ស្អាងខេត្តកណ្តាល បាននាំគ្នា​ចូលរួម​ការដង្ហែ​ទីងមោង​យ៉ាង​អធិក​អធម​តាម​ដងផ្លូវដែល​រួមមាន​ទាំង​ការដើរការ​រាំ​ឡកលោត​ពត់ពេន​តាម​ចង្វាក់ភ្លេង​ឆៃយ៉ាំដែល​​បង្កើតបានជា​រូបភាព​មួយ​សប្បាយរីករាយនៃ​ជនជាតិខ្មែរក្នុងឱកាស​ពិធី​ហែ​ទៀនព្រះវស្សា​។

ឈរលើ​រ៉ឺម៉ក​ដឹក​បន្លែកំពុង​រាំ​តាម​ចង្វាក់ភ្លេង​ឆៃយ៉ាំយុវជន​ប្រុសពៅ បាន​ប្រាប់​សារព័ត៌មានឌីជីថល SR ឱ្យដឹងថា ការ​ដង្ហែ​ទីងមោង​នេះជា​ទំនៀមទម្លាប់​ប្រពៃណី​មួយរបស់​អ្នករស់នៅ​ក្នុងស្រុក​ស្អាងដែល​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំក្នុងនោះ​មានការ​ហែ​ទីងមោង​ជាច្រើន​ ដូចជាទីងមោង​មុខ​មនុស្សនិង​មុខយក្ស​ជាដើម​។

​យុវជន​វ័យ​១៨​ឆ្នាំ​រូបនេះបន្តថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ​ជាខ្លាំងខំ​ដឹក​បន្លែ​ឱ្យ​រួចដើម្បី​បានមក​ចូលរួម​ហែ​ទីងមោង​នេះព្រោះ​ពេល​ហែ​ម្តងៗមាន​មនុស្ស​ចូលរួម​ច្រើនណាស់ណាមួយ​ខ្ញុំ​តែងតែ​ហែ​ទី​មោង​នេះ​តាំងពី​តូច​មកជា​រៀងរាល់ឆ្នាំនៅមុន​ថ្ងៃ​ចូល​ព្រះវស្សា​»​។

​កំពុង​ឈរ​មើល​ការ​ហែ​ទីងមោងយុវតី ច​ន្ធូវ័យ​១៧​ឆ្នាំបញ្ជាក់​ពី​អារម្មណ៍​ថា​៖«​ខ្ញុំ​សប្បាយរីករាយហើយ​រំភើប​ណាស់ពេល​ឃើញ​មាន​មនុស្ស​ច្រើន​អ៊ូអរ​ដើរ​ដង្ហែតាម​ទីងមោង​អ៊ីចឹងតែ​ខ្ញុំ​ភ័យខ្លាច​ខ្លះ​ដែរនៅពេល​ឃើញ​រូប​ទីងមោង​យក្សមាន​មាឌធំៗនិង​មុខ​កាចៗដើរ​ដង្ហែ​តាមផ្លូវ​។

​សម្រាប់​ការ​ដង្ហែ​ទីងមោង​នៅក្នុង​ស្រុក​ស្អាងខេត្តកណ្តាល​នេះត្រូវបាន​កំណត់​កាល​វេលា​ដង្ហែទៅតាម​វត្ត​នីមួយៗដោយពេល​ហែ​ម្តងៗប្រជាពលរដ្ឋ​ទាំងចាស់ទាំងក្មេង​​ តែ​ងចូលរួម​ហែ​យ៉ាងច្រើន ដោយមាន​ទាំង​ដើរប្រើ​ម៉ូតូរ៉ឺម៉ក និង​មធ្យោបាយ​ផ្សេងៗ​។

​លោកស៊ីវ សាំង​ងីជា​អ្នកឡក​ទីងមោងបានឱ្យដឹងថា លោក​ទន្ទឹងរង់ចាំ​ហែ​ទៀន​ព្រះវស្សា​នេះដូចជា​ទន្ទឹង​ចាំ​បុណ្យចូលឆ្នាំ​ខ្មែ​ដូច្នេះ​ដែរដោយ​លោក​ត្រៀមខ្លួន​រយៈពេល​បី​ថ្ងៃមុនដើម្បី​ហែ​ទៀន​ព្រះវស្សាព្រោះ​លោក​ត្រូវ​ចូល​ឡក​ក្នុង​ទីងមោង​យក្សដែលមាន​ទម្ងន់​ប្រហែល​ជាង៣០​គីឡូក្រាម​។  

​លោក​បញ្ជាក់​បែបនេះ​ថា«​គិត​ទៅ​វា​ធ្ងន់​ណាស់ដែរប៉ុន្តែ​ដោយសារតែ​ការស្រឡាញ់​ការចូល​ចិត្តធ្ងន់​ប៉ុណ្ណឹងក៏​វា​មិន​អី​ដែរ​សម្រាប់​ខ្ញុំឲ្យ​តែ​ពុក​ម៉ែ​បងប្អូននិង​យុវជនយុវតី​យើង​ទទួលបាន​ភាពសប្បាយ​រីករាយ​»​។

​លោកខាត់ ពិសីប្រធាន​ផ្នែក​គ្រប់គ្រង​ទីងមោង​វត្ត​ទឹក​វិលសង្កេតឃើញថា ការចូលរួម​ដង្ហែ​ទីងមោង​នេះ​ដំណើរការ​យ៉ាង​រលូនដោយមាន​សណ្តាប់ធ្នាប់​ល្អមិនមាន​ការឈ្លោះប្រកែក​គ្នានិង​មានការ​ចូលរួម​ការពា​រសុខ​សុវត្ថិពី​ក្រុមយុវជន​នៅក្នុង​ស្រុក​ស្អាង​នេះ​ផ្ទាល់​។

​លោក​រៀប​រាប់ទាំង​ទឹកមុខ​ញញឹម​ថា ឆ្នាំនេះ លោក​មាន​អារម្មណ៍​ថា​សប្បាយរីករាយ ព្រោះ​ការ​ដង្ហែ​ទីងមោង​មុន​ថ្ងៃ​ចូល​ព្រះវស្សា​នេះ ក៏​ធ្វើឡើង​ដើម្បី​រៃអង្គាស​បច្ច័យ សម្រាប់​ផ្គត់ផ្គង់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា និង​ជាការ​ថែរក្សា​នូវ​ទំនៀមទម្លាប់ ក៏ដូចជា​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ផងដែរ​៕

អត្ថបទពេញនិយម

មីសួរមាន់ស្រែ ល្បីឆ្ងាញ់តៗគ្នា ក្បែរផ្សារអូឡាំពិក

ប្រាសាទទាំង ៥ នេះអាចលេងស្ទីលថត Temple Run ស្អាតប្លែកពីរូបនៅអង្គរវត្ត និងតាព្រហ្ម

លោក យឿម យាំ៖ គៀងគរអ្នកភូមិរកទំពាំងព្រេច បង្កើនមុខរបរ សម្រួលជីវភាពពីអនុផលព្រៃឈើ

តស់! មកដឹងពីវីតាមីនល្អៗជួយដល់សុខភាពភ្នែក

វិធីងាយៗបំបាត់ការឈឺចាប់ពេលមករដូវ ហើយមិនអស់លុយច្រើនទៀត