យុវជនគឺជាចលករមួយដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ ជាពិសេសពួកគេពោរពេញទៅដោយសមត្ថភាព និងការច្នៃប្រឌិតថ្មីៗ ដែលស័ក្កសមនឹងសម័យបច្ចេកវិទ្យា៤.០។សម្រាប់នៅឆ្នាំ ២០២៤ នេះ យុវជនមួយចំនួនកំពុងស្វែងរកនូវជំនាញដែលមានទីផ្សារសម្រាប់សិក្សា ដូច្នេះសារព័ត៌មាន អេសអ័រ (SR) នឹងលើកយកនូវជំនាញ ឬការងារចំនួន៥ ដែលមានទីផ្សារល្អសម្រាប់យុវជនសម័យ ឌីជីថល៖
១វិស្វករបច្ចេកវិទ្យា
ការសិក្សាជំនាញវិស្វករបច្ចេកវិទ្យា(Tech Engineering) មានមុខវិជ្ជាជាច្រើន ដែលអ្នកសិក្សា អាចជ្រើសរើសដើម្បីក្លាយជាជំនាញមួយសម្រាប់ឱកាសការងារនាពេលអនាគត ដូចជាវិស្វករសូហ្វវែរ (Software Engineers) អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា(Data Scientists) វិស្វករបណ្ដាញ (Network Engineers) និង អ្នកឯកទេសការពារសុវត្ថិភាពលើប្រពន្ធ័អ៊ីនធឺណិត(Cybersecurity Specialists) ព្រោះវិស័យនេះកំពុងរីកចម្រើនខ្លាំងនិងមានតម្រូវការខ្ពស់ ដោយសារបច្ចេកវិទ្យាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
២អ្នកបង្កើតមាតិកាឌីជីថល
ការងារលើបណ្តាញទំនាក់ទំនងសង្គមកំពុងកា្លយជាអាជីពដ៏ពេញនិយមមួយក្នុងបរិបទ បច្ចេកវិទ្យាជឿនលឿននិងជាទីចាប់អារម្មណ៍របស់យុវវ័យផងដែរ ដែលក្នុងនោះរួមមាន អ្នកបង្កើតវីដេអូ (Video Content Creators), អ្នកលេងហ្គេមតាមបណ្ដាញសង្គម (Online Gamers) និងអ្នកបង្កើតមាតិកាបណ្តាញសង្គម(Content Creators) ។
៣អ្នកព្យាបាលសុខភាពផ្លូវចិត្ត
នៅក្នុងសង្គមទំនើបបញ្ហាសុខភាពផ្លូវចិត្តកំពុងតែកើនឡើង ដូច្នេះតម្រូវការនៅក្នុងវិស័យនេះក៏កាន់តែច្រើនសម្រាប់អ្នកព្យាបាល និងគ្រូពេទ្យផ្នែកសុខភាពផ្លូវចិត្ត។
៤អ្នកបច្ចេកទេសយានយន្តស្វ័យប្រវត្តិ និងអ្នកអភិវឌ្ឍន៍
អាជីពនេះទាក់ទាញយុវជនដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាឡានឆ្លាត(Self-Driving Cars) និងប្រព័ន្ធបញ្ជាដោយគ្មានបុគ្គលិក (Autonomous Systems) ហើយលើសពីនេះ អ្នកសិក្សាអាចយក ទៅអភិវឌ្ឍនូវ បញ្ញាវ័យឆ្លាតផ្សេងៗសម្រាប់បំពាក់លើឧបករណ៍ប្រើប្រាស់បានផងដែរ។
៥អ្នកឯកទេសអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត
ការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត(AI) ជាធាតុសំខាន់ក្នុងវិស័យផ្សេងៗធ្វើឱ្យមានតម្រូវការខ្ពស់ ចំពោះ អ្នកជំនាញក្នុងវិស័យនេះ។អាជីពទាំងនេះត្រូវបានគេមើលឃើញថាមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍនិងផ្តល់ឱកាសការងារគួរឱ្យចាប់អារម្មណ៍សម្រាប់យុវជននៅឆ្នាំ ២០២៤៕