បច្ចេកវិទ្យា

Apple រងបណ្ដឹង ករណីរំលោភសិទ្ធិបុគ្គលិក និងសេរីភាពការបញ្ចេញមតិ

December 3, 2024
SR Digital Content Creator
Heading
Option 1

ក្រុមហ៊ុន Apple កំពុងប្រឈមមុខនឹងរឿងក្តីជាមួយ​បុគ្គលិកឈ្មោះ Amar Bhakta ដែលអះអាងថា ក្រុមហ៊ុនបានរំលោភសិទ្ធិឯកជន និងបំពានសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់បុគ្គលិក។

Bhakta អះអាងថា ក្រុមហ៊ុន Appleលើកទឹកចិត្តឱ្យបុគ្គលិកប្រើឧបករណ៍ផ្ទាល់ខ្លួនសម្រាប់ការងារដែលត្រូវបានគ្រប់គ្រងដោយកម្មវិធីផ្ទៃក្នុងរបស់ Apple ធ្វើឱ្យក្រុមហ៊ុនអាចចូលប្រើទិន្នន័យផ្ទាល់ខ្លួនដូចជាអ៊ីមែល រូបថត និងព័ត៌មានទីតាំង ទោះបី​នៅក្រៅម៉ោងធ្វើការក៏ដោយ។​

លោក​ក៏អះអាងថា Apple អនុវត្តគោលនយោបាយអនុញ្ញាតឱ្យមានការត្រួតពិនិត្យបុគ្គលិក ដែលធ្វើការពីផ្ទះនិងការដាក់កម្រិតលើការពិភាក្សាអំពីប្រាក់ខែ និងលក្ខខណ្ឌការងារ។

យ៉ាងណាមិញ Apple បានបដិសេធការអះអាងទាំងនេះ ដោយថ្លែងថា ជារៀងរាល់ឆ្នាំ​បុគ្គលិកត្រូវបានបណ្តុះបណ្តាល​អំពីសិទ្ធិរបស់ពួកគេក្នុងការពិភាក្សាអំពីបញ្ហាការងារហើយបានចាត់ទុកការអះអាងទាំងនេះថា គ្មានមូលដ្ឋាន។

គួរបញ្ជាក់ថារឿងក្តីនេះជាផ្នែកមួយនៃរឿងក្តីផ្សេងទៀតដែលApple ប្រឈម​នឹង​បណ្ដឹង​ស្តីពីសិទ្ធិឯកជន និងសិទ្ធិរបស់បុគ្គលិក។ ឧទាហរណ៍កាលពី​ខែមករា ឆ្នាំ ២០២៣ គណៈកម្មាធិការជាតិទំនាក់ទំនងការងារ បានចោទប្រកាន់ Appleថា បានត្រួតត្រា​បុគ្គលិកដោយខុសច្បាប់ និងដាក់សម្ពាធ​បុគ្គលិកឱ្យរៀបចំទៅតាមអ្វី​ដែលក្រុមហ៊ុនចង់បាននៅលើបណ្តាញសង្គម។

បន្ថែមពីនេះនៅខែកញ្ញា ឆ្នាំ ២០២៤ តុលាការសហព័ន្ធបានអនុញ្ញាតឱ្យបណ្តឹងមួយចំនួនបន្តទៅមុខ ក្នុងរឿងក្តីស្តីពីសិទ្ធិឯកជនភាពដែលអះអាងថា Appleបានប្រមូលទិន្នន័យអ្នកប្រើប្រាស់​ ទោះបីមានការកំណត់ ដើម្បីទប់ស្កាត់ការប្រមូលទិន្នន័យនោះក៏ដោយ។

ករណីទាំងនេះបង្ហាញពីការព្រួយបារម្ភជាបន្តបន្ទាប់អំពីរបៀបដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗដោះស្រាយសិទ្ធិឯកជននិងការប្រមូលទិន្នន័យរបស់បុគ្គលិក ដោយចោទជា​បញ្ហា​អំពីតុល្យភាពរវាងគោលនយោបាយរបស់ក្រុមហ៊ុននិងសិទ្ធិផ្ទាល់ខ្លួន៕​

ប្រភព៖ The Verge, Reuters

អត្ថបទពេញនិយម

ក្រដាសប្រាក់អនុស្សាវរីយ៍ ២០០.០០០រៀល ចំនួន ២០លានសន្លឹក នឹងដាក់ឱ្យចរាចរ អបអរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិ

អត់មានស្រកីដកដង្ហើមដូចត្រី តែដូហ្វីនដេកបិទភ្នែកម្ខាង បើកភ្នែកម្ខាង?

«ភូមិធរណី» ភូមិឋានសម្រាកលម្ហែបែបធម្មជាតិស្រុកស្រែ ក្បែររាជធានីភ្នំពេញ

៩ ចំណុចសំខាន់ៗ ក្នុងការកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកសុដន់ចំពោះស្ត្រី

ប្រែសំរាមជាបុប្ផា សហគ្រិនផ្ទះផ្កាខ្មែរ បើកបង្រៀនច្នៃសម្បកពោតជាផ្កា និងរបស់តាំងលម្អស្អាតហើយទុកបានយូរ